Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews

ករុណា ពេជ្រ ច្រានចោល​នឹង​ដំណឹង​ថា​បទ​ចម្រៀង​មាស សុខ​សោភា​មិនបាន​ចេញលក់​

​ដោយ ៖បញ្ញា​សាស្ត្រ​ ថ្ងៃទី 20 មេសា 2017 ម៉ោង 09:56:AM

(​ភ្នំពេញ​)៖ តារាចម្រៀង និង​ជា​អ្នក គ្រប់គ្រង​ទូទៅ​របស់​ផលិតកម្ម​ថោ​ន​លោក​ករុណា​ពេជ្រ បាន​បញ្ចោ​ញ​អារម្មណ៍ ហួសចិត្ត​ពេលដែល​បានទទួល​ព័ត៌មាន ថា​បទ​ចម្រៀង​ជាច្រើន​បទ របស់​តារា ចម្រៀង​ស្រី សំឡេង​ស្រទន់ កញ្ញា មាស សុខ​សោភា មិនបាន​ចេញលក់​ក្នុងឱកាស បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ​នៅពេល ដែល​បទ​ចម្រៀង​ទាំងនោះ​បាន​ថត​ចេញ ជា MV រួចរាល់​អស់​ទៅហើយ ។
​    ​
​នៅក្នុង​បទសម្ភាសន៍​របស់ ស្ថានីយទូរទស្សន៍​ក្នុងស្រុក​មួយ​តារាចម្រៀង​ស្រី​ល្បីឈ្មោះ​រូបនោះ បាន​ឆ្លើយ រួមជាមួយ​ទឹកមុខ​ស្រពោន​ថា ហេតុអ្វី បានជា​បទ​ចម្រៀង​ជាច្រើន​បទ ដែល នាង​បាន​ថត​ត្រៀម​ចូលឆ្នាំ​ខ្មែរ​មិនឃើញ ចេញលក់​នៅលើ​ទីផ្សារ ។ ទាក់ទង​នឹង​ព័ត៌មាន​នេះ អ្នកគ្រប់គ្រង​ផលិតកម្ម រូប​សង្ហារ ករុណា ពេជ្រ បាន​បញ្ជាក់ថា​គ្រប់​តារាចម្រៀង​ទាំងអស់​របស់ ផលិតកម្ម​ថោ​ន​ពួកគេ​សុទ្ធ​តែមាន​សមត្ថភាព រៀងខ្លួន​មិនមែន​ទុកចោល​អ្នកណា ម្នាក់​ឡើយ ។ ការលើកឡើង​បែបនេះ ក្រោម​ហេតុផល​ថា បទ​ចម្រៀង​របស់​តារាចម្រៀង​គ្រប់រូប​ក្នុង ផលិតកម្ម​ថោ​ន ត្រូវបាន​ថត និង​ចេញលក់​អស់ហើយ​មិនមាន​បទ​ចម្រៀង​មួយណា​មិន​ចេញ​ទេ ។
​    ​
​លោក​បន្ថែមថា ប្រហែលជា គាត់​មាន​ការងារ​មមាញឹក​ច្រើន​មិនបាន​មើល​បទ​ចម្រៀង​របស់ខ្លួន ហើយ​បានជា លើកឡើង​បែបនេះ​?
​    ​
​ការដាក់​មន្ទិលសង្ស័យ​របស់ ទស្សនិកជន ដែល​បាន​ទស្សនា​ការផ្តល់​សម្ភាសន៍​របស់​តារាចម្រៀង មាស សុខ​សោភា ថា​បទ​ចម្រៀង​របស់ខ្លួន បាន​ថត​រួចរាល់ តែ​បែរជា​មិន​ចេញលក់​វិញ​នោះ ត្រូវបាន​គេ​សង្ស័យថា មានការ​កាច់​កុង​គ្នា​រវាង​តារាចម្រៀង មាស សុខ​សោភា និង​លោក ករុណា ពេជ្រ ក្រោយ​ពេលដែល​លោក​ករុណា បាន​ក្លាយជា​អ្នកគ្រប់គ្រង​ផលិតកម្ម ។
​    ​
​ករុណា ពេជ្រ បញ្ជាក់​បន្ថែមថា “​ដឹង​ស្រាប់​ហើយ​ខ្ញុំ​ល្បី ព្រោះតែ​បទ ចម្រៀង​របស់គាត់​កន្ល​ង​មក ដែល​បាន ថត​រួមគ្នា​នឹង​ថត​ជា MV ត​ភាគ​រហូត បទ​នោះ​ផ្ទុះ​ល្បី​អ៊ីចឹង​រឿង​អី ដែល​ខ្ញុំ​ទៅ មានចិត្ត​ច្រណែន​និន្ទា​គ្នា​ទៅវិញ ម្យ៉ាង គ្មាន​រឿង​អី ដែល​ត្រូវ​កាច់​កុង​គ្នា​ទេ ព្រោះ​ផលិតកម្ម​ថោ​ន និង​បុគ្គលិក ទាំងអស់​ប្រៀប​បី​ដូចជា​គ្រួសារ​តែ មួយ​”​។​លោក​បាន​បន្ថែមថា ការចុះ ផ្សាយ​ថា លោក​មកកាន់​តំណែង​នេះ បានធ្វើឱ្យ​លោក​មាស សុខ​រតនៈ បាត់បង់​តំណែង​ដូច​បាត់​ដៃស្តាំ នៅក្នុង​ផលិតកម្ម ថោ​ន​នោះ​មិនមែនជា​ការពិត​ទេ ព្រោះ ការ​មកកាន់​តំណែង​ជា​អ្នកគ្រប់គ្រង គឺ ជាការ​មកកាន់​ជំនួស លោក អ៊ា វ​ឌ្ឍ​នា ដែល​បាន​បាត់បង់​ជីវិត​ទៅ ។ ម្យ៉ាងទៀត គឺ​សព​លោក អ៊ា វ​ឌ្ឍ​នា បានមក​កាន់ តំណែង​ជា​អ្នកគ្រប់គ្រង​ផលិត​កម្មនេះ អស់​រយៈពេល​៧-៨​ខែ​ទៅហើយ​។ លោក​បញ្ជាក់ថា ការ​មកកាន់​តំណែង គឺ មកកាន់​តំណែង​ជំនួស លោក អ៊ា វ​ឌ្ឍ​នា​មិនមែន​មក ជំនួស​លោក​មាស សុខ​រតនៈ នោះទេ សូម​បងប្អូន​អ្នកគាំទ្រ​កុំ​មានការ យល់ច្រឡំ​។  
​    ​
​ជា​ចុងក្រោយ​លោក​បាន​សង្កត់ ធ្ងន់​ថា តារាចម្រៀង​មាស សុខ​សោភា គឺជា​តារាចម្រៀង ដែលមាន​ឥទ្ធិពល ម្នាក់​ក្នុង​ផលិតកម្ម​ថោ​ន ហើយ​តារា ចម្រៀង​ម្នាក់នេះ​បាន​ប្រកាន់​គោលការណ៍ ថា បទ​ចម្រៀង​ដែល​នាង​ច្រៀង​មិន ផ្តោតលើ​បរិមាណ​នោះទេ គឺ​ផ្តោតលើ គុណ​ភាពជា​ចម្បង ។ លោក​និយាយថា បទ​ចម្រៀង​សម្រាប់​ចូលឆ្នាំ​នោះ​ខាង ផលិតកម្ម​បានផ្តល់​ប​ទ​ចម្រៀង​ចំនួន ប្រាំ​បទ​ឱ្យ​កញ្ញា មាស សុខ​សោភា តែ នាង​បាន​សម្រេចចិត្ត​ជ្រើសរើស​តែ​៣ បទ​ប៉ុណ្ណោះ ៕ ដោយៈ​បញ្ញា​សាស្ត្រ​

ករុណា ពេជ្រ ច្រានចោល​នឹង​ដំណឹង​ថា​បទ​ចម្រៀង​មាស សុខ​សោភា​មិនបាន​ចេញលក់​

​តារាចម្រៀង​ផលិតកម្ម​ថោ​ន និង​អ្នកគ្រប់គ្រង​ទូទៅ លោក ករុណា ពេជ្រ​


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px




ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

670px X 100px



Apple Google

Cli1

Announce-21

Derongshop

Gms

Gms2

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ


ដំណឹងកំសាន្ត/សិល្បៈ ផ្សេងទៀត