Ads1111
Rhb02

ពិធី​ការិនី​ហ៊ិ​ន ចាន់នី​រ័ត្ន សម្រស់​ស្រស់ស្អាត​គ្រប់​កម្មវិធី​គឺ​ផ្តល់​ទំនុកចិត្ត​ដល់ Cindy Salon

​ដោយ ៖បញ្ញា​សាស្ត្រ​ ថ្ងៃទី 20 មីនា 2017 ម៉ោង 08:52:AM

(​ភ្នំពេញ​)៖ លោកអ្នក​ដឹងថា​សម្រស់ ដ៏​ស្រស់​ផូរផង់​របស់​ពិធី​ការិនី​ល្បីឈ្មោះ កញ្ញា ហ៊ិ​ន ចាន់នី​រ័ត្ន តែងតែ​ស្រស់ស្អាត និង​គួរឱ្យ​គយគន់​ប៉ុនណា​ទេ​ពេល​នាង ចេញមុខ​ក្នុង​កម្មវិធី​ទូរទស្សន៍​ម្តងៗ​? សម្រស់​ដ៏​ស្រស់ស្អាត​ពី​ធម្មជាតិ​របស់ នាង​មិន​គ្រប់គ្រាន់​នោះទេ​ក្នុង​ការដែល​នាង​ឈរជើង​នៅ ពីមុខ​កញ្ចក់​កាមេរ៉ា នោះ ប្រសិនបើ​នាង​មិនបាន​តុបតែង​មុខ បន្ថែមទៀត​។
      
​ចង់ដឹង​អាថ៌កំបាំង​មួយ​នេះ​ទេ​? សម្រស់​ដ៏​ស្រស់ស្អាត​នឹង​ម៉ូត​សក់​ពេញ និយម​ទាំងនោះ គឺ​បានមកពី​ការធ្វើ​សក់ ផាត់មុខ ដោយ​ហាង​របស់​អតីត​តារា សម្តែង​ដ៏​ល្បី​មួយរូប គឺ​លោក​ស៊ិន ឌី ។
​    ​
​កញ្ញា​ហ៊ិ​ន ចាន់នី​រ័ត្ន បានឱ្យដឹង ថា ដោយសារតែ​មានការ​ទុកចិត្ត​ទាំង ស្រុង​ទាំង​ថ្វីដៃ និង​ផលិតផល​ហាង​កែ សម្ផស្ស​របស់​តារា​សម្តែង​ស៊ិន ឌី គឺជា ទំនុកចិត្ត​ចម្បង​របស់​នាង ដែល​ចូលខ្លួន ដើម្បី​តុបតែង​លើក​សម្រស់​សម្រាប់​ចូល រួម​ក្នុង​កម្មវិធី​ទូរទស្សន៍ ឬ​ទៅ​ធ្វើការ នៅតាម​ខេត្ត ។ នាង​ថ្លែង​បែបនេះ ខណៈពេលដែល​នាង​ធ្លាប់​ទទួល​សេវាកម្ម ដ៏​ល្អ​ពី​ហាង​សាឡ​ន​របស់​តារា​សម្តែង ស៊ិន​ឌី​។
​    ​
​កញ្ញា បាន​បញ្ជាក់ថា ហាង “Cindy (NK) Salon” ហាក់បីដូចជា​ដឹង​នូវ​ទម្រង់​មុខ​របស់ នាង​ថា ត្រូវ​តុបតែង យ៉ាងណា​ឱ្យ​សមរម្យ ហើយ​ផលិតផល​ទៀតសោត​ពេល​ប្រើ​រួច​មិន​បង្ក ផល​ប៉ះ ពាល់​ដល់​ស្បែក ឬ​សុខភាព​របស់​នាង ឡើយ ។ នាង​បន្តថា ជាការ​ពិត​ហាង​កែ សម្ផស្ស និង​តុបតែង​មុខ​មាន​ការរីក ដុះដាល​យ៉ាងច្រើន​ក្នុង​រយៈកាល​ប៉ុន្មាន ឆ្នាំ​ចុង​ក្រោយនេះ ប៉ុន្តែ​ហាង “Cindy (NK) Salon” គឺ​នាង​ទទួលស្គាល់​ពី គុណភាព តាំងពី​យូរណាស់​មកហើយ ពោល​តាំងពី នៅ​សាខា​ចាស់​មកម្ល៉េះ​។​
​    ​
​តារា​ស្រី មាន​សម្រស់​មិន​ថែម ថយ​រូបនេះ​បញ្ជាក់ទៀតថា សព្វថ្ងៃនេះ​ថ្វីដ្បិតតែ​វិស័យ កែ​សម្ផស្ស​របស់​ប្រទេស យើង​មិនទាន់​ប្រៀបប្រដូច​ទៅនឹង​ប្រទេស ជិតខាង​បាន ប៉ុន្តែ​សម្រាប់ នាង​យល់ថា គឺមាន​ការរីកចម្រើន​ល្អប្រសើរ​ជាង មុន​ឆ្ងាយ​ណាស់ ហើយ​បច្ចុប្បន្ននេះ​ដូច យើង​ឃើញស្រាប់​បងប្អូន​ប្រជាពលរដ្ឋ ទូទៅ​មិន​ថា តែ​អ្នកសិល្បៈ​នោះទេ គឺមាន​លទ្ធភាព គ្រប់គ្រាន់ និង​ចូលចិត្ត​តុបតែង ខ្លួន ទោះបី​មានកម្ម​វិធី​ត្រូវ​ចូលរួម ឬ​គ្មាន​ក៏ដោយ ។​
​    ​
​ចំណែក​ម្ចាស់​ហាង សាឡ​ន លោក Cindy បាន​ថ្លែងឱ្យដឹងថា ដើម្បី​ឆ្លើយតប​ទៅនឹង​សេចក្តីត្រូវការ របស់​អតិថិជន ជាពិសេស​អ្នកសិល្បៈ ដូចគ្នា ដែល​ចូលចិត្ត​មក​ផាត់មុខ​ធ្វើ​សក់​តាំងពី​ហាង​បើក ដំបូង​មក​នៅពេលនេះ ហាង “Cindy (NK) Salon” បានសម្រេច ចិត្ត​បើក​សាខា​ថ្មី​មួយទៀត គឺ​នៅ​ម្តុំ​ទួល គោក​ខាងក្រោយ​សាលា​ហ្សា​ម៉ាន់​(​សាលា ក្មេងៗ​)​ដោយមាន​សេវាកម្ម​ដូច​ទៅនឹង សាខា​ចាស់​ដែរ ។​
​    ​
​លោក​បន្តទៀតថា សាខា​ចាស់ ចំនួន​ពីរ​កន្លែង​មាន​សាខា​ទី​១​នៅ​ម្តុំ​ដេ​អិន និង​ទី​២​នៅ​ម្តុំ​បឹង​កេងកង ហើយ សាខា​ថ្មី​នេះ​មាន​ទទួល​ធ្វើ​សក់​កាត់សក់ អ៊ុតសក់​ធ្វើ​មុខ​ប្តូរ​ពណ៌​សក់​ធ្វើ​ក្រចក ជាដើម  ខណៈដែល​រយៈពេល​បើក ១៥​ឆ្នាំ​មកនេះ​មានការ​គាំទ្រ​ខ្លាំង​មែន ទែន​ជាពិសេស គឺ ២​ឆ្នាំ​ចុង​ក្រោយនេះ​។ អ្វី​ដែលជា​លក្ខណៈពិសេស របស់​ហាង “Cindy (NK) Salon” គឺ​ដោយសារតែ សេវាកម្ម​មាន​សភាពរ​ហ័ស​ទាន់​ចិត្ត និង​ផលិតផល​ល្អៗ នាំចូល​ពី​បរទេស មិន​ប៉ះពាល់​ដល់​សុខភាព​។​
​    ​
​ម្ចាស់​ហាង​រូបនេះ​ក៏​សូម​ថ្លែង អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ផងដែរ ចំពោះ​សិល្បករ សិល្បការិនី​ល្បីៗ​ទាំង អស់​ដែល​តែងតែ​គាំទ្រ ក៏ដូចជា​ចូលចិត្ត មក​តុ​ប​តែ​មុខ​នៅ​ហាង “Cindy (NK) Salon” ខណៈ​នៅក្នុង​ឱកាស បើក​សាខា ថ្មី​នេះ​ហាង​នឹងមាន​ការបញ្ចុះ​តម្លៃ​យ៉ាង ពិសេស​ដល់​អតិថិជន​មិន​ថា តែ​អ្នក សិល្បៈ​ឬ​បងប្អូន​រស់នៅ​ក្រៅ​រង្វង់ សិល្បៈ​នោះទេ ៕ ​ដោយៈ​បញ្ញា​សាស្ត្រ​

ពិធី​ការិនី​ហ៊ិ​ន ចាន់នី​រ័ត្ន សម្រស់​ស្រស់ស្អាត​គ្រប់​កម្មវិធី​គឺ​ផ្តល់​ទំនុកចិត្ត​ដល់ Cindy Salon

​ពិធី​ការិនី កញ្ញា ហ៊ិ​ន ចាន់នី​រ័ត្ន ក្រោយពេល​តុបតែង​មុខ​ដោយ​ហាង Cindy Salon

ពិធី​ការិនី​ហ៊ិ​ន ចាន់នី​រ័ត្ន សម្រស់​ស្រស់ស្អាត​គ្រប់​កម្មវិធី​គឺ​ផ្តល់​ទំនុកចិត្ត​ដល់ Cindy Salon



កម្សាន្ត


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px

Apple Google

Wat

Unops

Angkor-sangran

2

Cheat-

Seatel-23

Apsara31

Pana

Romanson


ដំណឹងថ្មីៗប្រចាំថ្ងៃ


ដំណឹងកំសាន្ត/សិល្បៈ ផ្សេងទៀត

តារា​បង្ហាញ​ម៉ូត​រ៉ូ​ម៉ា​នី​អាយុ១៨ ឆ្នាំ លក់​ព្រហ្មចារី ក្នុងតម្លៃ ២,៥ លាន​ដុល្លារ​ឱ្យទៅ​អ្នកជំនួញ​ហុងកុង​ ថ្ងៃទី 30 មីនា 2017 ម៉ោង 03:53:PM

តារា​បង្ហាញ​ម៉ូត​វ័យក្មេង​របស់​ប្រេ​ស៊ី​ល​ជាប់​ជា​ជ័យលាភី​ថត​ឈុត​ហែល​ទឹក​សម្រាប់​ទស្សនា​វ​ដ្តី Sports Illustrated លេខ​ចេញ​ឆ្នាំ ២០១៨ ថ្ងៃទី 30 មីនា 2017 ម៉ោង 10:27:AM

ទិញ​សំបុត្រ​មួយ​រោង​ជូន​បុគ្គលិក​ទស្សនា​រឿង​ទឹកចិត្ត​ម្តាយ​សម័យថ្មី​ ថ្ងៃទី 30 មីនា 2017 ម៉ោង 08:45:AM

សកម្មភាព Rain ចុះ​ពី​ប្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​យប់មិញ​ ថ្ងៃទី 29 មីនា 2017 ម៉ោង 11:24:AM

ដេវីត បេ​ក​ឃេ​ម ទៅលេង​ហុងកុង មក​ស្រុក​វិញ​សរសេរ​សា​រលើ​ហ្វេ​ស​ប៊ុ​ក បង្កឱ្យមាន​កំហឹង​ចេញពី​អ្នក​ហុងកុង និង​ចិនដីគោក​ ថ្ងៃទី 29 មីនា 2017 ម៉ោង 08:06:AM