Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews

ឈិ​ត សុជាតា សារភាព​សម្រាល​បានកូន​ភ្លោះ​នៅ​ប្រទេស​ថៃ​

​ដោយ ៖​ទារិកា ថ្ងៃទី 18 មីនា 2017 ម៉ោង 06:15:PM

​ប៉ុន្មាន​ថ្ងៃ​មកនេះ មាន​ព័ត៌មាន​ពី ឈិ​ត សុជាតា សម្រាល​បុត្រ​ភ្លោះ​ត្រូវបាន​ចុះផ្សាយ តែ​មិនមាន​ការបញ្ជាក់​ពី​សាមីខ្លួន តែ​ពេលនេះ​នាង​បានបញ្ជាក់​ច្បាស់​ហើយ​ថា នាង​ពិតជា​សម្រាល​ពិតមែន​។​


​នៅលើ​បណ្ដាញ​សង្គម​ផ្ទាល់ខ្លួន បាន​បើក​បង្ហាញ​ពី​បញ្ហា​នេះ ក្រោយ​មាន​មិត្តភក្ដិ​ជាច្រើន​ព្យាយាម​ផ្ញើ​សារ​ទៅ​សាកសួរ​នាង​។ "​មាន​អ្នក​ឆាត​មក​សួរ​ខ្ញុំ​ក្នុង inbox ជាច្រើន​ថា តើ​ជា​ការពិត​ទេ​ដែល​ខ្ញុំ​សំរាលកូន​ត្រឹម​៦​ខែ ហើយ​ក្មេង​ធំ​ថ្លោស​ដូច​រូបភាព​។ សូម​អគុណ​សំរាប់​ការ​សួរ ហើយ​សូម​ឆ្លើយ​សរុប​នៅទីនេះ : នាង​ខ្ញុំ​បាន​សម្រាលកូន​ត្រឹម​៦​ខែ​ប៉ុណ្ណោះ នៅ​មន្ទីរពេទ្យ​ឯកជន​១ នៃ​ទីក្រុង​បាងកក ដោយ​បែក​ទឹកភ្លោះ​"​។​

​ដោយ​កើត​អត់​គ្រប់​ខែ កូនភ្លោះ ឈិ​ត សុជាតា ត្រូវ​ឆ្លងកាត់​ការវះកាត់​ដោយ​កូនច្បង​មានឈ្មោះ " boy” មាន​ទម្ងន់ ៨​ខាំ​ជាង ចំណែក​កូន​ប្អូន​ឈ្មោះ "Apple” ទម្ងន់​បាន​៧​ខាំ​ជាង​ប៉ុណ្ណោះ​។ កូនភ្លោះ​របស់ ឈិ​ត សុជាតា ត្រូវបាន​ចិញ្ចឹម​នៅក្នុង​ទូ​រយ​:​ពេល​ជាង​៣​ខែ មកហើយ​បន្ទាប់ពី​សម្រាល​។​

​ការបើក​បង្ហាញ​ពី​ការ​សម្រាល​បុត្រ​របស់ ឈិ​ត សុជាតា បានធ្វើ​ឲ្យ​ប្រិយមិត្ត​ជាច្រើន​ចូលរួម​អបអរសាទរ និង​ជូនពរ​រៀងខ្លួន​។ ប៉ុន្តែ​ក្នុងនោះ មានការ​ងឿងឆ្ងល់​ដែរ ដោយបាន​ចោទ​ជា​សំណួរ​ថា ឈិ​ត សុជាតា មិន​មែនមាន​ស្វាមី​ដែល​រៀបការ​ត្រឹមត្រូវ​ផង ហេតុ​អី​មានកូន ហើយ​អ្នកណា​ជា​ឪពុក​ក្មេង​ភ្លោះ​នេះ​។​

​ពាក់ព័ន្ធ​បញ្ហា​នេះ សុជាតា បាន​ប្រាប់​ឲ្យ​ដឹងថា អ្នកនាង​មាន​ស្វាមី​គ្រាន់តែ​មិនទាន់​បើក​បង្ហាញ​។ តារា​ស្រី​រូបនេះ បញ្ជាក់ថា ស្វាមី​អ្នកនាង​ជា​ពាណិជ្ជករ និង​ក៏​ជា​មន្ត្រីរាជការ​មួយរូប​ដែរ​។ តែ​យ៉ាងណា អ្នកនាង​សុំ​សិទ្ធិ​មិន​អធិប្បាយ​ច្រើន​ជុំវិញ​បញ្ហា​នេះ​៕

​អត្ថបទ​៖Sabay





ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px

Apple Google

Cambodia

Web (h) 250px x (w)300px thank  you

Electric-28

Driver wanted

Pp

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ

20

ឆ្កែ​និង​ទា ក្លាយជា​មិត្ត​!

ថ្ងៃទី 29 មេសា 2017 ម៉ោង 02:58:PM