Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews

ញ៉ែម ស្រី​ពេជ្រ ថា​នាង​ជា​មនុស្ស​ខ្លាច​សត្វ​សេះ ប៉ុន្តែ​ខំអត់​ធ្មត់​ដើម្បី​

​ដោយ ៖បូរិន ថ្ងៃទី 20 មេសា 2017 ម៉ោង 05:23:PM

(​ភ្នំពេញ​)៖ តារា​សម្តែង​កញ្ញា ញ៉ែម ស្រី​ពេជ្រ បាន​បង្ហើប​ថា​នាង​ជាម​នុស្ស​ខ្លាច​សត្វ​ច្រើន នាង​ខ្លាច​សត្វ​សេះ ខ្លាច​វា​ធ្វើបាប​នាង​ប៉ុន្តែ​​ខំអត់​ធ្មត់​ស្និទ្ធ​នឹង​វា​ដើម្បី​ថត​ឱ្យ​សម្រេច​រឿង​ភាគ​ថ្មី​ដែល​រូបនាង​ជា​តួឯក​ផង​។​

​តារា​ស្រី​រាង​ស្លី​ម​រូបនេះ​បាន​និយាយ​ក្នុង​ពិធី​ក្រុង​ពាលី​រឿង “​ចម្ការ​ម្លប់​ស្នេហ៍​”​របស់​ទូរទស្សន៍​លេខ​៥​កាលពី​ព្រឹក​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៧​ថា “​រឿង​ថ្មី​នេះ​ខ្ញុំ​នឹង​ថត​ដែល​វា​ស្រដៀង​ខ្លះ​សាច់រឿង​ទៅ កូនក្រមុំ​លោក​ឃុំ ប៉ុន្តែ​វា​សាហាវ​និង​ល្អ​ជាង​រឿង​មុន ដោយ​ថា វា​មាន​ឈុត​វ៉ៃ​គ្នា​ប៉ុន្តែ មាន​ឧបករណ៍​ផ្សេងៗ​ទៀត​ដែល​ត្រូវ​ថត ។ ចរិតលក្ខណៈ​របស់ខ្ញុំ​ដែលជា​ឯក​ស្រី​ក្នុង​ថ្មី​នេះ​វា​ស្រដៀង​រឿង​មុន​ដែរ ប៉ុន្តែ​មាន​ចំណុច​ពិបាក​ច្រើនជាង​មុន ដោយសារ​ខ្ញុំ​ជា​មនុស្ស​ខ្លាច​សត្វ​ច្រើន ហើយ​មកលេង​រឿង​ថ្មី​នេះ​ខ្ញុំ​ត្រូ​ង​មកលេង​ជាមួយ​​សត្វ​សេះ​ទៀត ដែល​ខ្ញុំ​ខ្លាច​”​។​

​កញ្ញា ញ៉ែម ស្រី​ពេជ្រ បាន​និយាយថា រឿង “​កូនក្រមុំ​លោក​ឃុំ​” នាង​ជា​តួឯក​ស្រី​ឆ្នាស់ឆ្នើម​និង​កាច ហើយ​រឿង​ថ្មី “​ចម្ការ​ម្លប់​ស្នេហ៍​” នាង​ត្រូវ​លេង​លើសពី​នេះហើយ​មកលេង​ថត​ជាមួយ​សត្វ​សេះ ពស់ និង កាំភ្លើង​ទៀត ខណៈ​រឿងៗ​មុន​ត្រឹម​ថត​ជិះ​បង្ហោះ​ឡាន​ម៉ូតូ​ប៉ុណ្ណោះ​។​

​តារា​ស្រី​ដែល​តំណែង​តួឯក​ស្រី​ពី​ស្ថានីយទូរទស្សន៍​លេខ​៥ រូបនេះ​បាន​បង្ហើប​ថា​ទោះបីជា​ទម្លាប់​របស់​នាង​ភ័យខ្លាច​នៅ​ជាមួយ​សត្វ​​យ៉ាងណាក៏ដោយ ប៉ុន្តែ​នាង​នៅតែ​ខំប្រឹង​ថត​រឿង​ថ្មី​នេះ​ឱ្យបាន​សម្រេច​និង​ល្អ​ជាង​រឿង​មុន​ដើម្បី​បំរើ​ទស្សនិកជន​ដែល​គាំទ្រ​នាង​។

​សូមបញ្ជាក់ថា កញ្ញា ញ៉ែម ស្រី​ពេជ្រ បាន​តំណែង​តួឯក​ស្រី​ដែល​ត្រូវ​ជាមួយ​កំលោះ​រូប​សង្ហា​លោក ជា លា​ឈែ​ដោយ​ប៉ះគ្នា​ជា​លើកដំបូង​សម្រាប់​រឿង “​ចម្ការ​ម្លប់​ស្នេហ៍​” ។ តារា​ស្រី​រូបនេះ​កន្លងមក​បាន​តំណែង​តួឯក​ស្រី​ដូចជា​ក្នុង​រឿង “​ភ្លើង​ស្នេហ៍​ភ្លើង​ឬ​ស្សា​”   និង “​កូនក្រមុំ​លោក​ឃុំ​”​។ នាង​បាន​ចុះ​កុងត្រា​ជា​តារា​ពេញសិទ្ធិ​ផ្ទាល់​ផ្តាច់មុខ​របស់​ស្ថានីយទូរទស្សន៍​លេខ​៥​រយៈពេល​បី​ឆ្នាំ​ដែល​នាង​ចាត់​ទុក​ថា កុងត្រា​នេះ​បាន​លើក​មុខមាត់​នាង​ឱ្យ​ល្បី​ខ្លាំង​។​

​សូម​រំលឹក​ផងដែរ​ថា រឿង​ភាគ​ថ្មី “​ចម្ការ​ម្លប់​ស្នេហ៍​”​នឹង​ត្រូវបាន​ចំណាយពេល​រយៈពេល​ជាង​បី​ខែ​ដើម្បី​ថត​។​រឿងនេះ​បាន​រក​ទីតាំង​រួច​​សម្រេច​ហើយ​ដោយបាន​សម្រេចយក​ទីជនបទ​ក្នុង​បណ្តា​ខេត្ត​ណាមួយ​ដែល​សក្តានុពល​ខ្លាំង​លើ​វិស័យ​កសិកម្ម​ដើម្បី​ថត​ចម្ការ​ផ្លែ​ឪឡឹក ជាមួយ​ទេសភាព​ព្រៃភ្នំ និង​មាន​សត្វ​សេះ គោក្របី​ឱ្យ​តាម​សាច់រឿង​។​

​រឿងនេះ​ផងដែរ​បានបង្ហាញ​វត្តមាន តារា​ច្រើន​មានដូចជា លោក លាង ឧ​ត្ត​ម​, អ្នកនាង ឆៃ លីដា​ឡែ​ន​, តារា​កំប្លែង នាយ ខាត់ ចំរើន និង​ក្រុម​តារា​វ័យក្មេង​ជាច្រើនរូប​ផ្សេងទៀត​៕

ញ៉ែម ស្រី​ពេជ្រ ថា​នាង​ជា​មនុស្ស​ខ្លាច​សត្វ​សេះ ប៉ុន្តែ​ខំអត់​ធ្មត់​ដើម្បី​

ញ៉ែម ស្រី​ពេជ្រ និងមិត្តរួមអាជីពក្រុងពាលីរឿងចម្ការម្លប់ស្នេហ៍

ញ៉ែម ស្រី​ពេជ្រ ថា​នាង​ជា​មនុស្ស​ខ្លាច​សត្វ​សេះ ប៉ុន្តែ​ខំអត់​ធ្មត់​ដើម្បី​





ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px

Apple Google

W-11-x-h-15-cm

Cambodia

Web (h) 250px x (w)300px thank  you

Electric-28

Driver wanted

Pp

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ

Bayern_champions3_large

Bayern លត់ Wolfsburg ៦-០ ដើម្បី​លើក​ពាន Bundesliga

ថ្ងៃទី 30 មេសា 2017 ម៉ោង 12:40:PM