Ads1111
Rhb02

ម៉ា​នី​កា ខំប្រឹង​ដោយ​ញើស​ឈាម​ខ្លួន​មិន​ចាំ​ទទួល​អំណោយ​ពី​បុរស​

​ដោយ ៖បូរិន ថ្ងៃទី 11 មករា 2017 ម៉ោង 09:32:AM

(​ភ្នំពេញ​)៖ កញ្ញា ម៉ា​នី​កា បាន​អះ​អា​ថា​រាល់ថ្ងៃនេះ​ទាំង​ការងារ​និង​ទ្រព្យសម្បត្តិ​ប្រើប្រាស់​គ្រប់បែបយ៉ាង​កើតចេញពី​ការ​ខំប្រឹង​ដោយ​ញើស​ឈាម​របស់ខ្លួន​ផ្ទាល់ ដែល​នាង​មិន​ចាំ​ទទួល​អំណោយ​និង​ការជួយជ្រោមជ្រែង​ពី​បុរស​លង់​ស្នេហ៍​នឹង​នាង​ណា​ម្នាក់​ឡើយ​។​

​តារា​ស្រី​សិច​ស៊ី​រូបនេះ​បាន​បង្ហើប​ថា ព័ត៌មាន​កន្លងមក​ដែល​ផ្សាយ​ពី​នាង​មាន​ដៃគូ​ស្នេហា​នៅក្រៅ​ប្រទេស​នោះ​ជា​រឿង​មិន​ពិត​ឡើយ គ្រាន់តែ​ជា​រឿង​ចចាមអារ៉ាម​ប៉ុណ្ណោះ​។ ប្រសិនបើ​មាន​មនុស្ស​រស់នៅ​ប្រទេស​អូស្ត្រាលី​ចង់​ចូល​ស្តីដណ្តឹង​នាង​នោះ គឺជា​រឿង​ពិត​ប៉ុន្តែ​នាង​​បាន​បដិសេធ​មិន​ចង់​ឡើយ​។ សម្រាប់​ការលេចឮ​ព័ត៌មាន​ថា នាង​មាន​មនុស្ស​ចាំ​ជួយ​ជ្រោមជ្រែង​គ្រប់បែបយ៉ាង​និង​ទទួលបាន​ការឧបត្ថម្ភ​នោះ​ជា​រឿង​មិន​ពិត​ឡើយ ។ នាង​សូម​អះអាងថា រាល់ថ្ងៃនេះ​នាង​ខំប្រឹង​ធ្វើការ​ងារ​និង​រកស៊ី​ស្ទើរតែ​ដាច់ខ្យល់​ហើយ​។ រាល់​ខែ​បន់​ឱ្យតែបាន​អ្នកដឹកនាំ​ហៅ​ថត​គ្រប់​រឿង​គឺ មិន​ហ៊ាន​ចង់​ប្រ​កែ​ទេ មិន​ចង់​ស្ងាត់​ក្នុង​សិល្បៈ​ឡើយ ។​

​តារា​សម្តែង​ដែល​កំពុង​ដើរតួ​ក្នុង​រឿង “​ហង្ស​បាក់​ស្លាប​” បញ្ចាំង​លើ​ទូរទស្សន៍​លេខ​៥​នោះ បាន​និយាយថា “​បើ​និយាយ​ពី​គូ​វិញ ខ្ញុំ​មិនទាន់​ជួប​ទេ ប៉ុន្តែ​និយាយ​ពី​មនុស្ស​ដែល​មក​ស្រលាញ់​ខ្ញុំ​មាន ហើយ​ភាគច្រើន​ជា​មនុស្ស​ដែលជា​អ្នកជំនួញ​។ ពួកគាត់​តាម​ស្រលាញ់​ដោយ​ខ្ញុំ​ជាម​នុស្ស​ចេះ​រាប់អាន អត់អោន​ឱ្យ​គ្នា និង​ចិត្ត​យល់ចិត្ត​ពី​គេ ។ ណាមួយ​មនុស្ស​ប្រុស​ត្រូវ​ដឹងផង​ដែរ​ថា​សម្រស់​ស្អាត​បាន​មួយ​ឆាវ​ទេ​”​។​

​កញ្ញា ម៉ា​នី​កា បាន​បញ្ជាក់ថា មនុស្ស​ដែល​នាង​ពេញចិត្ត​និង​ថា​ចង់​ស្រលាញ់​ឱ្យ​ពី​ចេញ​នោះ នាង​មើល​ទាន់​ឃើញ​ឡើយ ដោយសារ​ចង់បាន​មនុស្ស​ប្រុស​ហ៊ាន​ចូល​ស្តីដណ្តឹង​នាង​ល្អ​វិញ​។ មនុស្ស​ដែល​នាង​អាច​ទទួល​បានជា​គូ​អនាគត ថា​អាច​រួបរួម​រស់នៅ​ជាមួយគ្នា​កើត​អត់ ចេះ​យោគយល់​គ្នា​ដែរឬទេ ចេះ​អត់អោន​ឱ្យ​គ្នា​អត់ ហើយ​ជាពិសេស​អត្តចរិត​ប្រហែល​នឹង​គ្នា​បាន​អាច​នៅ​ជាមួយគ្នា​បាន​៕

ម៉ា​នី​កា ខំប្រឹង​ដោយ​ញើស​ឈាម​ខ្លួន​មិន​ចាំ​ទទួល​អំណោយ​ពី​បុរស​

ម៉ា​នី​កា ខំប្រឹង​ដោយ​ញើស​ឈាម​ខ្លួន​មិន​ចាំ​ទទួល​អំណោយ​ពី​បុរស​

កញ្ញា ម៉ា​នី​កាកំពុង​ដើរតួ​ក្នុង​រឿង “​ហង្ស​បាក់​ស្លាប​”





ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px

Apple Google

Angkor-sangran

2

Cheat-

Seatel-23

Apsara16

Pana

Romanson


ដំណឹងថ្មីៗប្រចាំថ្ងៃ