Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews

ការយល់ច្រឡំ​ជាប់​ខ្សែ​នាយ កុយ ធ្វើ​ឲ្យ ចេនឡា កាន់​តែមាន​ទីផ្សារ​(​វីដេអូ​)

​ដោយ ៖​ស៊ុនហួត​ ថ្ងៃទី 20 មីនា 2017 ម៉ោង 02:16:PM

មានកំណើត​មកពី​ឃុំ ត្រើយ​ស្លា ស្រុក ស្អាង ខេត្ត កណ្ដាល គួប​ផ្ដុំ​មុខមាត់​ពី​ធម្មជាតិ ដូច​ទៅនឹង​តារា​កំប្លែង​ជើងចាស់ នាយ​កុយ ធ្វើ​ឲ្យ​មហាជន​យល់ច្រឡំ​ជាច្រើន​ថា លោក ចេនឡា គឺជា​កូនបង្កើត​របស់​នាយ​កុយ​។ ការយល់ច្រឡំ​នេះ ធ្វើ​ឲ្យ​តារា​រូបនេះ​មាន​ទីផ្សារ​កាន់តែច្រើន​។​


​លោក ចេនឡា បាន​ថ្លែងថា មហាជន​ដែល​ជួប​លោក​ជាពិសេស​ពេល​ចុះទៅ​សម្ដែង​នៅតាម​ខេត្ត​ម្ដងៗ ក្នុងនោះ​ស្ទើរតែ​៨០% បាន​យល់ច្រឡំ​ថា លោក​គឺជា​កូនបង្កើត​របស់​នាយ​កុយ ។ ជាការ​ពិត​តារា​រូបនេះ មិនមាន​ជាប់​សាច់ឈាម​ទាល់តែសោះ​ជាមួយ​នាយ​កុយ គ្រាន់​តែមាន​ស្រុកកំណើត មកពី​ឃុំ ត្រើយ​ស្លា ស្រុក ស្អាង ខេត្ត កណ្ដាល ដូចគ្នា​ប៉ុណ្ណោះ​។​

​តារា​ខាងលើ​បន្ត​ឲ្យ​ដឹងថា ដោយសារតែ​មុខមាត់​ពី​ធម្មជាតិ​ស្រដៀង​នាយ​កុយ ខ្លួន​ត្រូវបាន​នាយ​ក្រិន បាន​យកមក​សម្ដែង​កំប្លែង​ជាមួយ​។ ការផ្លាស់ប្ដូរ​ពី​ការ​ច្រៀង​មក​កំប្លែង មិនមែនជា​រឿង​លំបាក​សម្រាប់​លោក​ឡើយ ចេនឡា ត្រូវបាន​ក្រុម​កំប្លែង​នាយ​ក្រិន​យកទៅ​សម្ដែង​ជាមួយ​បន្តបន្ទាប់ មកទល់​បច្ចុប្បន្ន លោក​សម្ដែង​កំប្លែង​ជាមួយ​ក្រុម​នាយ​ក្រិន បាន​ប្រហែល​២​ឆ្នាំ​មកហើយ​។ កម្មវិធី​របស់​លោ​កឡើ​ង​សម្ដែង​កំប្លែង គឺ​នៅ​ស្ថានីយទូរទស្សន៍​អាស៊ីអាគ្នេយ៍ និង ចុះ​កាត់សក់​ការ​គេ​ម្ដងម្កាល​។​

​មិន​ត្រឹម​តែមាន​ទីផ្សារ​កំប្លែង​លើ​អាជីព​តារាចម្រៀង​ដែល​ខ្លួន​មាន​ស្រាប់​ឡើយ ចេនឡា ក៏​ចាប់ផ្ដើម​មាន​ទីផ្សារ​ភាពយន្ត​ជា​បន្តបន្ទាប់​។ លោក​ថ្លែងបន្ត​ឲ្យ​ដឹងថា ក្នុង​វិស័យ​ភាពយន្ត លោក​បាន​ធ្លាប់​សម្ដែង​ជិត​២០​រឿង​មកហើយ​។​

​ទោះបីជា​មានមុខមាត់​ស្រដៀង​នាយ​កុយ និង​បាន​សម្ដែង​កំប្លែង ជាមួយ​សមាជិក​ក្នុង​ក្រុម​កំប្លែង​នាយ​កុយ ច្រើន​ឆ្នាំ​ហើយ​ក្ដី ចេនឡា ថា ខ្លួន​មិនទាន់បាន​ជួប​មុខ​និយាយ​លេង​ជាមួយ​នាយ​កុយ​ឡើយ​។ សូម​ស្ដាប់​វីដេអូ លោក ចេនឡា ជុំវិញ​មហាជន​យល់ច្រឡំ​ខ្លួន​ថា ដូច​នាយ​កុយ និង ទីផ្សារ​សិល្បៈ​របស់លោក ដូចតទៅ​៕

​អត្ថបទ​៖ Sabay​


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px




ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

670px X 100px



Apple Google

Home

Jcm

Tbc-w-11-x-h-15-cm

Ncdd

Golden pro-25

Kiri sakura -26

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ

18766085_642383172620259_3049605006020149067_n

ភ្លៀង​បង្ក​លិចលង់​នៅ​ប៉ៃលិន​

ថ្ងៃទី 28 ឧសភា 2017 ម៉ោង 05:16:PM