Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews

ថា​ស្រួល​ក៏បាន ពិបាក​ក៏បាន មុន​បាន​ឡាន នាយ ចឺម ឆ្លងកាត់​ការអង្កេត និង​សាកល្បង​មួយចំនួន​

​ដោយ ៖​ទារិកា​ ថ្ងៃទី 19 ឧសភា 2017 ម៉ោង 05:10:PM

នាយ ចឺម បានធ្វើ​ឲ្យ​ប្រិយមិត្ត​ភ្ញាក់ផ្អើល ក្រោយ​មាន​ដំណឹង​ថា នាយ​បាន​កាដូ​ពី​ប៉ា​ធម៌​នូវ​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង​កាលពី​ល្ងាច​មិញ ដែល​ទម្រាំ​បាន​កាដូ​ដ៏​ធំ​នេះ នាយ​បាន​ឆ្លងកាត់​ការអង្កេត និង​សាកល្បង​មួយចំនួន​។​


​លោក ឈុន សុវណ្ណ​ភក្ដី ដែល​ទើបបាន​ស្បថ​ធ្វើជា​បងប្អូន​នឹង​គ្នា បាន​ប្រាប់ សារព័ត៌​មានSabay ថា លោកប៉ា​របស់លោក​ដែលជា​ម្ចាស់​កាដូ​ឡាន​ឲ្យ​នាយ ចឺម បាន​អង្កេត​មើល​ពួកលោក​ទាំងពីរ​ជា​យូរ ដែល​ការសង្កេត​នោះ គឺ​ដើម្បី​ចង់ដឹង ថា​តើ​ពួកលោក​ស្រឡាញ់​រាប់អាន​គ្នា​ពិតប្រាកដ​ឬ​អត់​។ បើ​ពិតមែន លោក​នឹងមាន​កាដូ​ខ្លះ​ឲ្យ​នាយ ចឺម​។​

​យ៉ាងណា នាយ ចឺម មិន​បានដឹង​រឿងនេះ​ទេ​។ "​ពួកយើង​ស្រឡាញ់ ប៉ា​គាត់​មើលឃើញ​ខ្លួនឯង ហើយ​គាត់​បាន​និយាយថា បើ​ស្រឡាញ់​រាប់អាន​គ្នា​ស្មោះ​មែន គាត់​នឹង​មានអី​មួយ​ឲ្យ តែ​គាត់​អត់​មាន​ប្រាប់​នាយ ចឺម ទេ គឺ​គាត់​ប្រាប់​តែ​ខ្ញុំ​ប៉ុណ្ណោះ​"​។​
​លោក ឈុន សុវណ្ណ​ភក្ដី​

​ភក្ដី ប្រាប់​បន្តទៀតថា ក្រោយ​ការអង្កេត​ហើយ លោកប៉ា​របស់លោក បាន​តម្រូវ​ឲ្យ​លោក និង​ប្អូនធម៌​(​នាយ ចឺម​) ទទួលទាន​ម្ទេស​ធំ​មួយ​។ "​បាទ គាត់​ថា បើ​ពួក​ខ្ញុំ​ពិតជា​ស្រឡាញ់គ្នា​មែន ឥឡូវ​គាត់​ឲ្យ​ពួក​ខ្ញុំ​ញ៉ាំ​ម្ទេស គឺ​ម្ទេស​ធំ​ណា​បង​ប៉ិន​មេជើង​ណោះ អូយ​...​ពួក​ខ្ញុំ​ញ៉ាំ​មែន​ណា គឺ​ញ៉ាំទាល់តែ​អស់ ហើយ​ពួក​ខ្ញុំ​ទាំងពីរ​ហឹរ​ក្រហល់ក្រហាយ​ណាស់​"​។​

​ក្រោយ​ឆ្លងកាត់​តេស្ត​សាមញ្ញ​មួយ​នេះ ទើប​ប៉ា​ធម៌​នាយ ចឺម ត្រូវជា​ឪពុក​បង្កើត​លោក ឈុន សុវណ្ណ​ភក្ដី ម្ចាស់​ផលិតកម្ម BKS បានសម្រេច​ប្រគល់​រថយន្ត Toyota Tundra ស៊េរី​០០៧ មួយគ្រឿង​ដល់​នាយ ចឺម កាលពី​ព្រលប់​ម្សិលមិញ​។ កាដូ​ពិសេស​នោះ ភក្ដី ថា លោកប៉ា​របស់លោក ក៏​ចង់​សាក​ចិត្ត​លោក​ដែរ​ថា ច្រណែន​អត់​។ តែ​លោក​ប្រាប់ថា គ្មាន​ចិត្ត​បែប​នោះទេ មានតែ​ត្រេកអរ ព្រោះ​ពេលនេះ តារា​កំប្លែង ចឺម គឺជា​ប្អូន​របស់លោក​ហើយ​។​

​វិល​ទៅ​ទំនាក់ទំនងរ​បស់បង​ប្អូនធម៌​ទាំងពីរ ប្រភព​ដដែល​ប្រាប់ថា លោក និង​នាយ ចឺម បាន​ជួប​សម្ដែង​ជាមួយ​ក្នុង​រឿង "​អា​ស្ទើរ​ទឹក​ប៉ះ​ខ្មោច​បែក​ស្លុយ​" ហើយ​តាមរយៈ​រឿងនេះ ពួកលោក​ចាប់អារម្មណ៍​ថា ពួកលោក​មាន​និស្ស័យ អត្តចរិត និង​ចំណូលចិត្ត​ផ្សេងៗ​ដូចគ្នា​ភាគច្រើនបំផុត​។ ដូច្នេះហើយ ក៏​សម្រេច​ថា​យកគ្នា​ធ្វើជា​បងប្អូន​តែម្ដង​។​

“​យើង​បាន​ស្បថ​ជាមួយគ្នា​ធ្វើជា​បងប្អូន​បង្កើត ហើយ​មិនមែន​អុជ​តែ​ធូប​ទេ គឺមាន​ដាក់​ក្បាលជ្រូក​ស្បថ​មុខ​ទេវតា​ត្រឹមត្រូវ​ណា​បង​។ បន្ទាប់មកទៀត គឺ​ប៉ា​គាត់​ឲ្យ​ពួក​ខ្ញុំ​ញ៉ាំម្ទេស​ទៀត ម្ទេស​ធំ​ណាស់ ពួក​ខ្ញុំ​ញ៉ាំ​ទាល់តែ​អស់ តែ​ក្រហល់ក្រហាយ​ដល់​ហើយ​...!”.

​បន្ទាប់ពី​ក្លាយជា​បងប្អូន​នឹង​គ្នា ភក្ដី និង នាយ ចឺម បាន​បើក​ជំនួញ​តាម​អន​ឡាន​ជាមួយគ្នា "​នាយ​ចឺម នាយ​ក្ដី Online Shop" ជាមួយគ្នា បច្ចុប្បន្ន​កំពុងដំណើរកា​រ​ល្អ​៕

​អត្ថបទ​៖Sabay


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px




ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

670px X 100px



Apple Google

Home

Jcm

Tbc-w-11-x-h-15-cm

Ncdd

Golden pro-25

Kiri sakura -26

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ