KTV ជិន​ជន របស់​ថៅកែ​ចិន កើតមាន​បញ្ហា​ឈ្លោះ​គ្នា​រវាង​ថៅកែ​និង​បុគ្គលិក​ទៀតហើយ​

314
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: ទំនាស់​វាយ​ទាត់​ធាក់​រវាង​ថៅកែ​ចិន​ទៅលើ​បុគ្គលិក នៅក្នុង​ហាង KTV ជិន​ជន កើតមាន​សាជាថ្មី​ទៀតហើយ បង្ក​ឲ្យ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដែលមាន​ទីតាំង​ស្ថិតនៅ​តាមផ្លូវ​សហព័ន្ធ​រុស្សី ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ​។​

​តាម​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា តាំងពី​ច្បាប់​អនុញាតិ​ឲ្យ​ថៅកែ​ចិន​បើកហាង KTV ផឹ​ល​ស៊ី​រញ៉េរញ៉ៃ នៅ​ចំណុច​ខាងលើ​កាលណា​មក អ្នក​ក្បែរ​ខាង រកតែ​ដេក​ពួន​មិនបាន ភ្ញៀវ​ចិន ដូចជា​រញ៉េរញ៉ៃ បង្ក​តែ​បញ្ហា ថៅកែ​ប្រើតែ​អំពើហិង្សា លើ​បុគ្គលិក ដំណោះស្រាយ និយាយ​រឿង​លុយ សម្របសម្រួល​បញ្ចប់រឿង នេះ​ជា​វប្បធម៌​មួយ យកលុយ​ញាត់​ហោ​ប៉ាវ​សិន គ្មានទេ​ភូមិ​ឃុំ ភូមិ​សង្កាត់ មាន​សុ​វត្តិភាព​នោះ​។​

​ប្រភព​បន្តទៀតថា នៅ​រំលង​អ​ធ្រា​ត​ចូល​ថ្ងៃទី​២៨​នេះ ហាង ​KTV​ ខាងលើ​ផ្ទុះ​ជម្លោះ​ទៀតហើយ ផ្តើមចេញ ពី​បុគ្គលិក ដណ្តើម​ម៉ូយ​គ្នា ភ្ញៀវ​ចិន​ចូលទៅ ត្រូវបាន​បុគ្គលិក​បម្រើសេវា​ភ្ញៀវ ជា​ជនជាតិ​វៀតណាម ដណ្តើមយក​អស់ៗ លុះ​បុគ្គលិក​ខ្មែរ អង្គុយ​ទំនេរ​អផ្សុក​ទៅ​សួរ​ថៅកែ បែ​ជា​ថៅកែ​ចិន​ជះ​កំហឹង វាយ​ស្ត្រី​ខ្មែរ​ម្នាក់ រហូតដល់​សង្សារ​នាង​ចូលទៅ​ជួយ​ចាប់​ឃាត់ ត្រូវបាន​ថៅកែ​ចិន វាយ​ទាត់​ធាក់ ទាំង​២​នាក់ តែម្តង ឃើញ​ហិង្សា​កាន់តែ​កក្រើក​ឡើង ត្រូវបាន​ប្រជាពលរដ្ឋ​ចូល​ជួយ​ចាប់​ឃាត់ និង​ប្ដឹងទៅ​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​។​

​ករណី​ខាងលើ ភាគី​ខាង​បុគ្គលិក​ស្ត្រី​ខ្មែរ រួមជាមួយ​សង្សារ កើតទុក្ខ​មិន​សុខចិត្ត ប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍​ចោមចៅ​៣ ឲ្យ​ជួយ​រក​យុត្តិធម៌​៕ ល​