KWកម្ពុជា មិនទាន់ដាក់ឈរជើងនៅតាខ្មៅផងទទួលបានដៃគូសហការ​ថ្មីទៅហើយ

265
ចែករម្លែក

ដោយ:បូរិន/ភ្នំពេញ ៖ លោកបណ្ឌិត គីម ហ៊ាង ដែលទើបទទួលងារជាឧកញ៉ា ម្ចាស់ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បីរបស់អាមេរិកនៅកម្ពុជា KW-កម្ពុជា មានគម្រោងនឹងដាក់ភ្នាក់ងាររបស់ខ្លួនបោះទីតាំងក្នុងទឹកដីខេត្តកណ្តាលដោយកក្រុងតាខ្មៅជាគោលដៅដើម្បីពង្រីកវិស័យអចលនទ្រព្យក្នុងខេត្តនេះកាន់តែរីកចម្រើន។

ខណៈក្រុងតាខ្មៅ ខេត្តកណ្ដាលនឹងក្លាយជាតំបន់ ដែលមានភាពរីកចម្រើនជាងគេ លើវិស័យអចលនទ្រព្យ ដោយតំបន់នេះត្រូវបានជ្រើសរើស ជាតំបន់ដែលសាងសង ព្រលាន យន្ដហោះទី៣នៅកម្ពុជានោះ KW-កម្ពុជា មានគម្រោងដាក់ទីតាំងឈរថ្មីមួយនៅទីតាំងនោះ ប៉ុន្តែមិនទាន់ចេញទីស្នាក់ការនៅឡើយ ក៏ស្រាប់តែមានដៃគូក្រុមហ៊ុនអចលនទ្រព្យបុរីកំពង់សំណាញ់ ប្រកាសសហការជាមួយគ្នាក្នុងពង្រីកវិស័យលំនៅដ្ឋាននិងអភិវឌ្ឍន៍ក្រុងតាខ្មៅ។

ការលើកឡើងបែបនេះ របស់លោកបណ្ឌិត គីម ហ៊ាង ធ្វើឡើងក្នុងឱកាសដែលលោក ចូលរួមចុះអនុស្សរណៈយោគយល់គ្នា(MOU) ដើម្បីប្រគល់សិទ្ធិលក់គម្រោងលំនៅដ្ឋាន កំពង់សំណាញ់ រវាងលោកបណ្ឌិត និងលោកឧកញ៉ា សុខ ស្រស់ ប្រធានសភាពណិជ្ជគម្មមណ្ឌលខេត្តកណ្ដាល-កំពង់ឆ្នាំង និងជាម្ចាស់គម្រោងលំនៅដ្ឋាន កំពង់សំណាញ់ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោកបណ្ឌិត គីម ហ៊ាង បានថ្លែងឲ្យដឹងថា ជាមួយភាពរីកចម្រើនៃ វិស័យអចលនទ្រព្យនៅក្រុងតាខ្មៅ ខេត្តកណ្ដាលនេះ ក្រុមហ៊ុន KW-កម្ពុជា ក៏នឹងគ្រោងបង្កើតអនុសាខាទី២របស់KW-កម្ពុជា ក្នុងក្រុងតាខ្មៅនេះផងដែរ បន្ទាប់ពីអនុសាខាទី១របស់ KW-កម្ពុជា ត្រូវបានបង្កើតឡើងក្នុងក្រុងបាវិត ខេត្តស្វាយរៀង៕B/