ភ្នំពេញៈបណ្ឌិត គីម ហ៊ាង ដែលទើបទទួលងារជាឧកញ៉ា ម្ចាស់ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បី របស់អាមេរិកនៅកម្ពុជា KW-កម្ពុជា មានគម្រោងនឹងដាក់ភ្នាក់ងាររបស់ខ្លួនបោះទីតាំងក្នុងទឹកដី ខេត្តកណ្តាលនៅក្រុងតាខ្មៅដើម្បីពង្រីកវិស័យអចលនទ្រព្យក្នុងខេត្តកាន់តែរីកចម្រើន។
ស្របពេលក្រុងតាខ្មៅនឹងក្លាយជាតំបន់ ដែលមានភាពរីកចម្រើនជាងគេលើវិស័យអចលនទ្រព្យនោះ តំបន់នេះត្រូវបានជ្រើសរើស ជាតំបន់ដែលសាងសងអាកាសយាន ដ្ឋានទី៣នៅ កម្ពុជានោះ KW-កម្ពុជា មានគម្រោងដាក់ទីតាំងឈរថ្មីមួយនៅទីតាំងនោះប៉ុន្តែមិនទាន់ចេញទីស្នាក់ការនៅឡើយក៏ស្រាប់តែមានដៃគូក្រុមហ៊ុនអចលនទ្រព្យបុរីកំពង់សំណាញ់ប្រកាស សហការជាមួយគ្នាក្នុងពង្រីកវិស័យលំនៅដ្ឋាននិងអភិវឌ្ឍន៍ក្រុងតាខ្មៅ។
ការលើកឡើងរបស់បណ្ឌិត គីម ហ៊ាង បែបនេះក្នុងឱកាសដែលលោកចូលរួមចុះអនុស្សរណៈ យោគយល់គ្នា (MoU) ដើម្បីប្រគល់សិទ្ធិលក់គម្រោងលំនៅដ្ឋាន កំពង់សំណាញ់ រវាងបណ្ឌិត និងលោកឧកញ៉ា សុខ ស្រស់ ប្រធានសភាពណិជ្ជកម្មមណ្ឌលខេត្តកណ្ដាលកាលពីថ្ងៃទី១៨ ខែវិច្ឆិកា។
បណ្ឌិត គីម ហ៊ាង បានថ្លែងឲ្យដឹងថា ជាមួយភាពរីកចម្រើនៃ វិស័យអចលនទ្រព្យនៅក្រុង តាខ្មៅនេះ ក្រុមហ៊ុន KW-កម្ពុជា ក៏នឹងគ្រោងបង្កើតអនុសាខាទី២របស់KW-កម្ពុជា ក្នុងក្រុង តាខ្មៅនេះផងដែរ បន្ទាប់ពីអនុសាខាទី១របស់ KW-កម្ពុជា ត្រូវបានបង្កើតឡើងក្នុងក្រុងបាវិត ខេត្តស្វាយរៀង។
បណ្ឌិតបានបន្ដថា “ក្រុងតាខ្មៅនៅថ្ងៃអនាគតនឹងរីកចម្រើនខ្លាំង ហើយការចូលមកវិនិយោគ ក្នុងតំបន់នេះ ដើម្បីវិនិយោគឲ្យក្លាយខ្លួនជាអ្នកមាន។ ហេតុដូច្នេះក្រុមហ៊ុនខ្ញុំសម្រេចចិត្តយល់ ព្រមចាប់ដៃជាមួយលោកឧកញ៉ា សុខ ស្រស់ ចេញមុខលក់លំនៅ ដ្ឋាននិងចូលរួមចំណែក អភិវឌ្ឍន៍តំបន់នេះ”៕ ដោយៈ បូរិន