KW-​កម្ពុជា​ដាក់​គោលដៅ​ពង្រីក​ភ្នាក់ងារ​អចលនទ្រព្យ​៣៦​សាខា​ទូទាំងប្រទេស​

174
ចែករម្លែក

​ភ្នំពេញ​៖ ម្ចាស់​អាជីវកម្ម KW-​កម្ពុជា បានប្រកាស​ដាក់​គោលដៅ​ខ្ពស់​របស់ខ្លួន​ក្នុងការ​ពង្រីក ភ្នាក់ងារ KW-​កម្ពុជា​លើ​វិស័យ​អចលនទ្រព្យ​ឱ្យបាន ៣៦​សាខា​ទូទាំងប្រទេស​កម្ពុជា ដោយ ប្រើ​រយៈពេល​១០​ឆ្នាំ​។
​ ​
ម្ចាស់​ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏ ល្បី​របស់​អាម៉េរិក​នៅ​កម្ពុជា Keller Williams Cambodia (KW-​កម្ពុជា​) លោក បណ្ឌិត គីម ហ៊ាង បាន​ថ្លែងឱ្យដឹងថា ក្រុមហ៊ុន​របស់លោក​សូម​បង្ហាញ​ពី សក្តានុពល​ខ្ពស់​ក្នុងការ​ពង្រីក KW-​កម្ពុជា​ឱ្យ​កាន់តែច្រើន​នៅក្នុង​ប្រទេស កម្ពុជា​។ លោក​សូម​ធ្វើការ​ព្យាករណ៍​ថា រយៈពេល​១០​ឆ្នាំ KW-​កម្ពុជា នឹងមាន វត្តមាន​ចំនួន​៣៦​សាខា នៅក្នុង​ប្រទេស កម្ពុជា​។​

​ការ​ថ្លែង​បែបនេះ​ធ្វើឡើង​កាល ពី​ព្រឹក​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៩ ក្នុង ពិធី​បណ្ឌិត គីម ហ៊ាង បាន​ចុះ​កិច្ចព្រមព្រៀង លក់​សិទ្ធិ​អាជីវកម្ម KW-​កម្ពុជា​ទៅឱ្យ​ម្ចាស់​អាជីវកម្ម​ប្រចាំ​ខណ្ឌ ចំនួន​២ គឺ​ខណ្ឌ​ជ្រោយចង្វា និង​ខណ្ឌ ឫស្សីកែវ​។

​បណ្ឌិត គីម ហ៊ាង បាន​បញ្ជាក់ថា “​សម្រាប់ KW-​កម្ពុជា​នឹង​ពង្រីក​សាខា​ឱ្យ​ដូច​ធនាគារ​អេស៊ីលីដា មានន័យថា ធនាគារ​អេស៊ីលីដា​នៅ​កន្លែង​ណា វត្តមាន KW-​កម្ពុជា​នឹងមាន​នៅ​ទីនោះ​ដែរ​…​ហើយ ក្នុង​រយៈពេល​១០​ឆ្នាំ​ខាង KW-​កម្ពុជា​នឹង​ពង្រីក​ឱ្យបាន​៣៦​សាខា នៅក្នុង​ប្រទេស​កម្ពុជា​”​។ លោក​បន្តថា សម្រាប់​វិស័យ​អចលនទ្រព្យ​នៅតែ បន្ត​ភាព​រីកចម្រើន ដោយ​មិន​ធ្លាក់ ថមថយ​នោះឡើយ ព្រោះ​វិស័យ​ដីធ្លី​ជា វិស័យ​នាំមុខ​ក្នុងប្រទេស ដែល​កំពុង​រីកចម្រើន​កម្រិត តិចតួច​នៅ​កម្ពុជា​។ កម្ពុជា​ជា​ប្រទេសមួយ​ដែល​ត្រូវបាន ទទួលស្គាល់ថា ជា​ប្រទេស​កំពុងមាន ការវិវឌ្ឍ​ក្នុង​កម្រិត​តិចតួច មានន័យថា នឹង​បន្ត​រីកចម្រើន​ទៅ​មុខជា​បន្តបន្ទាប់​។

​បណ្ឌិត គីម ហ៊ាង បាន​ប្រាប់ថា សម្រាប់ ថ្ងៃនេះ​ក្រុមហ៊ុន KW-​កម្ពុជា បានសម្រេច លក់​សិទ្ធិ អាជីវកម្ម​ឱ្យដៃ​គូ​អាជីវកម្ម ចំនួន​២​ខណ្ឌ គឺ​ខណ្ឌឫស្សីកែវ និង​ខណ្ឌ ជ្រោយចង្វា ហើយ​ការចុះ កិច្ចព្រមព្រៀង​ថ្ងៃនេះ គឺ​បើក​សាខា​ទាំង​ព្រម​គ្នា គឺ​សាខា​ទួលគោក​, ឫស្សីកែវ និង ជ្រោយចង្វា​។ អ្វីដែល​ត្រូវ​ចងចាំ​នោះ​គឺ ដីធ្លី​តម្លៃ​ឡើងថ្លៃ ឬ ចុះ​មិនមែន​ឡើង ចុះ​ដោយ​ខ្លួនឯង​ឡើយ តែ​ផ្អែកលើ​កត្តា ផ្សេងៗ​ដូចជា កត្តាសេដ្ឋកិច្ច​, កត្តា នយោបាយ​, កត្តា​ភូមិសាស្ត្រ​ជាដើម ៕​ ​ដោយ​: បូ​រិ​ន