KW-​កម្ពុជា​ប្រមូល​ជើង​ខ្លាំង​ផ្នែក​អចលនទ្រព្យ​ប្រាំមួយ​តំបន់

858
ចែករម្លែក

ភ្នំពេញ​៖ ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ល្បី​របស់​អាម៉េរិក​នៅ​កម្ពុជា (KW-​កម្ពុជា​) បាន​បង្ហើប​ពីម​ហិ​ច្ច​តា​ខ្លួន​ជាថ្មី​ម្តងទៀត​ត្រៀមខ្លួន​នឹង​អភិវឌ្ឍន៍​តំបន់​មាន​សក្តានុពល​ជាច្រើន​កន្លែង​នៅ​កម្ពុជា​ឱ្យ​រីកចម្រើន​ ខណៈពេល​នេះ​បាន​ប្រមូល​ជើង​ខ្លាំង​ប្រាំមួយ​តំបន់​ចូលគ្នា​ទាក់ទាញ​វិនិយោគិនបរទេស​បន្ថែមទៀត​។

​កាលពី​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៩ KW-​កម្ពុជា​ប្រារព្ធ​ពិធី​ចុះហត្ថលេខា​ប្រគល់​សិទ្ធិ​អាជីវកម្មដល់​សាខា​និង​អនុសាខា​របស់ KW-​កម្ពុជា​ចំនួន​បួន​តំបន់​ ដោយមាន លោក ស្រី​បណ្ឌិត ស្វាយ សោ​ម៉ា បើក​ដំណើរការ​សាខា KW-​កម្ពុជា​ខណ្ឌ​ដ​ង្កោ​, លោក ស៊ី ប៊ុន​ថៃ បើក​ដំណើរការ​សាខា KW-​កម្ពុជា ខេត្តសៀមរាប​, លោក កាំ​ង វណ្ណៈ បើក​ដំណើរការ​សាខា KW-​កម្ពុជា​ខណ្ឌ​ពោធិ៍សែន​ជ័យ​, លោក ឆុង គឹម​ហេង បើក​ដំណើរការ​សាខា KW-​កម្ពុជា ខេត្តកំពង់ស្ពឺ​, លោកស្រី ចុង ជី​ង​ម៉ី បើក​ដំណើរការ​សាខា KW-​កម្ពុជា ក្រុង​ប៉ោយប៉ែត និង លោក កែវ សុជាតិ​បើក​ដំណើរការសាខា KW-​កម្ពុជា ក្រុង​កំពត​។​

​លោក​ឧ​ញ៉ាប​ណ្ឌិ​ត គីម ហ៊ាង អគ្គ​នាយ​ក្រុមហ៊ុន​អចលនទ្រព្យ KW-​កម្ពុជា បាន​ថ្លែងឱ្យដឹងថា អ្នកជំនាញ​ទាំង​ប្រាំមួយ​រូបនេះ​មិនមែន​ចូលខ្លួន​មក​ដើម្បី​គ្រាន់តែ​លក់​អចលនទ្រព្យ​ឡើយ​ ព្រោះម្នាក់ៗ​សុទ្ធ​តែមាន​ក្រុមហ៊ុន​រៀងៗ​ខ្លួន​។ ខ្លះ​សុទ្ធ​ជា​ម្ចាស់​បុរី ម្ចាស់​ដីឡូត៍​ធំ​។ ខ្លះ​ជា​អ្នក​អភិវឌ្ឍន៍គម្រោង​ធំៗ ។ ការចូលរួម​ពី​ជើង​ខ្លាំង​ទាំង​ប្រាំ​តំបន់​នេះ​មក​ដើម្បី​រួមគ្នា​សម្លឹង​ទៅមុខ​រាប់សិប​ឆ្នាំទៅមុខ មិនមែន​បច្ចុប្បន្ន​នេះឡើយ​។ មុននឹង​លោក​យក KW ចូល​កម្ពុជា ​លោក​បាន​គូសវាស រួចហើយ​។ លោក​នឹង​ខំប្រឹង​ប្រមូល​អ្នក​អភិវឌ្ឍន៍​អ្នក​អចលនទ្រព្យ​ចូលគ្នា​ឱ្យក្លាយ​ក្រុមហ៊ុនធំ​ឈានចូល​ទីផ្សារ​អន្តរជាតិ មិនមែន​មិន​ត្រឹមតែ​លក់​ដី​ឬ​អភិវឌ្ឍន៍​តូចៗ​នោះឡើយ​។

​លោក​បណ្ឌិត​រូបនេះ​បាន​និយាយថា “​ទស្សនវិស័យ​របស់​យើង​ធំ​ណាស់​ប្រសិនបើ​ប្អូន​មក KW-​កម្ពុជា លក់​ដីឡូត៍​លក់​ផ្ទះល្វែង​លក់​បុរី​មិនបាច់​មក​ទេ​។ មក​KW-​កម្ពុជា​គឺ​មក​ធ្វើ​អ្វីដែលលើស ​យើង​កំពុង​ធ្វើ​។ បើ​មាន​ទស្សនវិស័យ​វែងឆ្ងាយ ២០, ៣០, ១០០​ឆ្នាំក្រោយ​សិន​ទៅ ចាំ​មក​។ ព្រោះ​អ្វី​យើង​ធ្វើ និយាយ​ពី​អនាគត​។​”

​លោក​បណ្ឌិត គីម ហ៊ាង បាន​បញ្ជាក់ថា ដើម្បី​ប្រទេស​រីកចម្រើន​ជឿនលឿន​ទៅមុខ ហើយ​ល្អ មាន​ស្តង់ដារ​តាមបែប​អាម៉េរិក​នោះ ត្រូវ​ដើរ​តាម​និង​អនុវត្ត KW របស់​អាម៉េរិក​។ លោក​បានដាក់​ផែនការ​រួចហើយ​។ កម្ពុជា​យើង​នឹងមាន​ក្រុមហ៊ុន​ផ្នែក​អចលនទ្រព្យ KW-​កម្ពុជា​១០០ សាខា​ទូទាំងប្រទេស​កម្ពុជា ជាមួយ​សមាជិក​៧.០០០​នាក់ ​ដោយមាន​គោលដៅ​ចង់​ចំណេញ ប្រាក់​ត្រឹមតែ​១០០​លាន​ដុល្លារ​អាម៉េរិក​ក្នុង​មួយឆ្នាំ​៕ ដោយៈ បូ​រិ​ន/Ha