KW-​កម្ពុជា​អញ្ជើញ​អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ​អន្តរជាតិ​ប្រាំ​ប្រទេស​មក​បង្រៀន​ដល់​ខ្មែរ​

424
ចែករម្លែក

​ភ្នំពេញ​៖ លោក​បណ្ឌិត គីម ហ៊ាង ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ល្បី​របស់​អាមេរិក​នៅ​កម្ពុជា Keller Williams Cambodia (KW-​កម្ពុជា​)​បាន​បើក​សិក្ខាសាលា​មួយ​ដោយ​អញ្ជើញ​អ្នកជំនាញ ផ្នែក​អចលនទ្រព្យ​អន្តរជាតិ​ប្រាំ​ប្រទេស​បណ្ដុះបណ្ដាល​ភ្នាក់ងារ​អចលនទ្រព្យ​និង​សិក្ខាកាម​សរុប ចំនួន​៥៥០​នាក់​។​

លោក​បណ្ឌិត គីម ហ៊ាង ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ ថ្លែង​ទៅកាន់ ភ្នាក់ងារ​អចលនទ្រព្យ និង​សិក្ខាកាម​ប្រមាណ​៥៥០​នាក់​។ (​រូប​ថ​តៈ បូ​រិ​ន​)​

វគ្គ​បណ្ដុះបណ្ដាល​នេះ​រៀបចំឡើង​ដោយ KW-​កម្ពុជា​ក្រោម​ការចូលរួម​ពី​អ្នកជំនាញ​ជាច្រើនរូប និង​បាន​ចែករំលែក​ចំណេះដឹង​ទីផ្សារ​យុទ្ធសាស្ត្រ​ទំនាក់ទំនង​និង​បទពិសោធន៍​នានា​ដែលមាន​អ្នក ចូលរួម​ចំនួន​៥៥០​នាក់​កាលពី​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៩ នៅ​អគារ​ន CKCC នៃ​សកល​វិទ្យាល័យ ភូមិន្ទ​ភ្នំពេញ​។​

លោក​បណ្ឌិត គីម ហ៊ាង បាន​ឲ្យ​ដឹងថា “​ថ្ងៃនេះ​ជា​ព្រឹត្តិការណ៍​ដំបូង​ប្រចាំ ឆ្នាំ​២០១៩ របស់ ក្រុមហ៊ុន KW-​កម្ពុជា​និង​បាន​អញ្ជើញ​វាគ្មិន​កិត្តិយស​មកជា ច្រើន​ប្រទេស​និង​ច្រើន​ឧស្សាហកម្ម លើ​វិស័យ​ដីធ្លី​រួមមាន វាគ្មិន​មកពី​សហរដ្ឋអាមេរិក ភូមា ស្វី​ស ចិន តៃវ៉ាន់ ហុងកុង និង​ប្រទេស កម្ពុជា​ជាច្រើនរូប​ដើម្បី​ចែករំលែក​នូវ​បទពិសោធន៍​លើ​វិស័យ​ដីធ្លី​ដល់​សាធារណជន​”​។

លោក​បណ្ឌិត​បានបញ្ជាក់​ទៀតថា ទោះបីជា KW-​កម្ពុជា មិនទាន់បាន​សម្ពោធ​ជា​ផ្លូវការ​នៅ​កម្ពុជា ពិតមែន​។ ក៍​ប៉ុន្ដែ KW-​កម្ពុជា​បាន​ពង្រីក​ខ្លួន​នឹង​ឲ្យ​គេ​ស្គាល់​ច្រើន​ទោះបី​ទើប​មាន​វត្ត​មាននៅ​កម្ពុជា ត្រឹមតែ​រយៈពេល​ខ្លី​ក៍ដោយ​។
​ ​
​ប្រធាន KW-​កម្ពុជា រូបនេះ​និយាយថា “​ខែមីនា ឆ្នាំ​២០១៩ ខាងមុខនេះ KW-​កម្ពុជា នឹង​បើកសម្ពោធ​ជា​ផ្លូវការ​នៅ​កម្ពុជា​ហើយ​ការសម្ពោធ​ជា​ផ្លូវការ​នេះ នឹងមាន​ការអញ្ជើញ ចូលរួម​ពី​ម្ចាស់​អាជីវកម្ម KW មកពី​សហរដ្ឋអាមេរិក​និង​ម្ចាស់​អាជីវកម្ម​មកពី​អាស៊ាន ទាំងអស់​ចូលរួម​”​។

ការនាំយក​ទម្រង់ការ​ងារ​និង​យីហោ​ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ល្បី​ពី​សហរដ្ឋអាមេរិក​មក​កម្ពុ​ជាមួយនេះ​ត្រូវបាន​លោក​បណ្ឌិត គីម ហ៊ាង ធ្លាប់​ប្រាប់​ឲ្យ​ដឹងថា នឹង​ជួយ​ឲ្យ​វិស័យ​ដីធ្លី​នៅ​កម្ពុជា មាន​កំណើន​ឆាប់រហ័ស​ព្រមទាំង​ផ្ដល់​អត្ថប្រយោជន៍​ចំពោះ​អ្នកធ្វើការ​លើ​វិស័យ​ដីធ្លី​, ម្ចាស់​ក្រុមហ៊ុន​និង​រាជរដ្ឋាភិបាល​កម្ពុជា​។​
​ ​
សូមបញ្ជាក់ថា KW-​កម្ពុជា​នេះ ត្រូវបាន​លោក​បណ្ឌិត គីម ហ៊ាង បាន​ចុះហត្ថលេខា​ទិញ​សិទ្ធ Master Franchise ពី​ក្រុមហ៊ុន​អចលនទ្រព្យ​អាមេរិក Keller Williams Realty (KW) យកមក​ប្រទេស​កម្ពុជា​៕ ដោយ: បូរិន