KW-​កម្ពុជា ហៅ​អ្នកជំនាញ​អន្តរជាតិ មក​បង្រៀន​ដល់​ភ្នាក់ងារ​អចលនទ្រព្យ​ខ្មែរ​ជាង​៥០០​នាក់

414
ចែករម្លែក

ដោយ​: បូ​រិ​ន / ភ្នំពេញ​: លោក​បណ្ឌិត គីម ហ៊ាង ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ល្បី របស់​អាមេរិក​នៅ​កម្ពុជា Keller Williams Cambodia (KW-​កម្ពុជា​) បាន​បើក​សិក្ខាសាលា​មួយ ដែល​អញ្ជើញ​អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ​អន្តរជាតិ​ចំនួន​៥​ប្រទេស បណ្ដុះបណ្ដាល​ភ្នាក់ងារ​អចលនទ្រព្យ និង សិក្ខាកាម​សរុប​ចំនួន​៥៥០​នាក់​។

​វគ្គ​បណ្ដុះបណ្ដាល​ដែល​រៀបចំឡើង​ដោយ KW-​កម្ពុជា​នេះ​ធ្វើឡើង​ក្រោម​ការចូលរួម​ពី អ្នកជំនាញ​ជាច្រើនរូប និង​បាន​ចែក​រំ​លែង​ចំណេះដឹង​ទីផ្សារ​យុទ្ធសាស្ត្រ ទំនាក់ទំនង និង បទពិសោធន៍​នានា អ្នកចូលរួម​ចំនួន​៥៥០​នាក់​កាលពី​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៩ នៅ​អាគារ​ន​CKCC សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។

​លោក​បណ្ឌិត គីម ហ៊ាង ឲ្យ​ដឹងថា “​ថ្ងៃនេះ​ជា​ព្រឹត្តិការណ៍​ដំបូង​ប្រចាំឆ្នាំ​២០១៩ របស់​ក្រុមហ៊ុន KW-​កម្ពុជា និង​បាន​អញ្ជើញ​វាគ្មិន​កិត្តិយស​មកពី​ច្រើន​ប្រទេស និង​ច្រើន​ឧស្សាហកម្ម​លើ​វិស័យ​ដីធ្លី រួមមាន​៖ វាគ្មិន​មកពី​សហរដ្ឋអាមេរិក​, ភូមា​, ស្វី​ស​, ចិន​, តៃវ៉ាន់​, ហុងកុង និង​ប្រទេស​កម្ពុជា​ជាច្រើនរូប ដើម្បី​ចែករំលែក​នូវ​បទពិសោធន៍​លើ​វិស័យ​ដីធ្លី ដល់​សាធារណជន​”​។

​លោក​បណ្ឌិត​បាន​ប្រាប់ថា ទោះបីជា KW-​កម្ពុជា មិនទាន់បាន​សម្ភោ​ធ​ជា​ផ្លូវការ​នៅ​កម្ពុជា​ពិតមែន ប៉ុន្ដែ KW-​កម្ពុជា បាន​ពង្រីក​ខ្លួន​នឹង​ឲ្យ​គេ​ស្គាល់​ច្រើន ទោះបី​ទើប​មាន​វត្ត​មាននៅ​កម្ពុជា ត្រឹមតែ​រយៈពេល​ខ្លី​ក៏ដោយ​។ ​ប្រធាន KW-​កម្ពុជា រូបនេះ​និយាយថា “​ខែ​មិនា​ឆ្នាំ​២០១៩​ខាងមុខនេះ KW-​កម្ពុជា នឹង​បើក​សម្ភោ​ធ​ផ្លូវការ​នៅ​កម្ពុជា ហើយ​ការ​សម្ភោ​ធ​ជា​ផ្លូវការ​នេះ នឹងមាន​ការអញ្ជើញ​ចូលរួម ពី​ម្ចាស់​អាជីវកម្ម KW មកពី​សហរដ្ឋអាមេរិក និង​ម្ចាស់​អាជីវកម្ម​មកពី​អាស៊ាន​ទាំងអស់​ចូលរួម​”​។

​សូមបញ្ជាក់ថា KW-​កម្ពុជា​នេះ ត្រូវបាន​លោក​បណ្ឌិត គីម ហ៊ាង បាន​ចុះហត្ថលេខា​ទិញ​សិទ្ធិ Master Franchise ពី​ក្រុមហ៊ុន​អចលនទ្រព្យ​អាមេរិក Keller Williams Realty (KW) យកមក​ប្រទេស​កម្ពុជា​។ ​ការនាំយក​ទម្រង់ការ​ងារ និង យីហោ ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ល្បី ពី​សហរដ្ឋអាមេរិក​ម​ក​កម្ពុ​ជាមួយនេះ ត្រូវបាន​លោក​បណ្ឌិត គីម ហ៊ាង ធ្លាប់​ប្រាប់​ឲ្យ​ដឹងថា នឹង​ជួយ​ឲ្យ​វិស័យ​ដីធ្លី​នៅក្នុង​ប្រទេស​កម្ពុជា មាន​កំណើន​ឆាប់រហ័ស ព្រមទាំង​ផ្ដល់​អត្ថប្រយោជន៍​ចំពោះ អ្នកធ្វើការ​លើ​វិ​ស័​ដីធ្លី​, ម្ចាស់​ក្រុមហ៊ុន និង​រាជរដ្ឋាភិបាល​កម្ពុជា​៕