Lenovo បង្ហាញ​ថេ​ប្លេ​ត​ថ្មី អាច​បត់​ចេញ​ជា​ទូរស័ព្ទ​

1309
ចែករម្លែក

​ក្រុមហ៊ុន Lenovo បានបង្ហាញ​គំរូ​មួយ​សម្រាប់​ថេ​ប្លេ​ត ជាមួយ​ស្គ្រី​ន​អាច​បត់​បាន ដែល​អាច​បត់​ទៅជា​ឧបករណ៍​ប៉ុន​ស្មា​ត​ហ្វូ​ន​។

​ថេ​ប្លេ​ត Folio ដែល​កំពុងស្ថិត​ក្នុងដំណាក់កាល​ផលិត​ជាបឋម​នៅឡើយ អាច​ប្រែកាយ​ពី​ទូរស័ព្ទ​ទំហំ​អេក្រង់ ៥,៥ អ៊ី​ញ ទៅជា​ថេ​ប្លេ​ត​ទំហំ​អេក្រង់ ៧,៨ អ៊ី​ញ​។​

​ប្រសិនបើ​អ្នកប្រើប្រាស់ កំពុង​ថតរូប ខណៈ​ឧបករណ៍​កំពុង​បត់​ជា​ស្មា​ត​ហ្វូ​ន អេក្រង់​ខាងក្រោយ​នឹង​បង្ហាញ​រូបថត​ត្រួសៗ ដែល​ទើបតែ​ថត​រួច​។

​ឧបករណ៍​ឈ្មោះ Folio ត្រូវបាន​បង្ហាញ​នៅ​ពិព័រណ៍​បច្ចេកវិជ្ជា​ពិភពលោក​របស់​ក្រុមហ៊ុន Lenovo ក្នុង​ក្រុង​សៀង​ហៃ កាលពី​ថ្ងៃទី ២០ កក្កដា ២០១៧​។

​នៅពេល​បត់ ផ្ទៃ​អេក្រង់ UI របស់​ឧបករណ៍​នេះ​នឹង​កែតម្រូវ​ទៅតាម​ទម្រង់​ថ្មី (​ស្មា​ត​ហ្វូ​ន ឬ ថេ​ប្លេ​ត​) ដោយ​ស្វ័យប្រវត្តិ ដូចដែល​បានបង្ហាញ​ក្នុង​វីដេអូ​យូ​ធូប​របស់លោក គីម ផុស លៀវ​។

​យោងតាម​វេ​ប​សាយ Gizmodo ឧបករណ៍​នេះ​មាន Resolution ១៩២០ គុណ ១៤៤០ ភិ​ច​សែ​ល ប្រព័ន្ធ​ដំណើរការ Qualcomm Snapdragon 800 និង ដើរ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android 7.0 Nougat៕ ដោយ៖ កញ្ញាដាលីស

ក្រុមហ៊ុន Lenovo បានបង្ហាញ​គំរូ​ថេ​ប្លេ​ត Folio អាច​បត់​ទៅជា​ស្មា​ត​ហ្វូ​ន