Lexus បញ្ចេញ​រថយន្ត​ហាយ​ប្រ៊ី​ដ​ស៊េរី​ថ្មី RX SUV ប្រជែង​ជាមួយ Audi និង Volvo

405
ចែករម្លែក

ពិតជា​អស្ចារ្យ​ណាស់ដែ​លវា​មាន​អាយុកាល ៣០ ឆ្នាំ​ទៅហើយ​ចាប់តាំងពី​យីហោ​ឡាន Lexus ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុមហ៊ុន Toyota របស់​ជប៉ុន​។​

​មានឈ្មោះ​ល្បី​នៅក្នុង​ប្រទេស​ជប៉ុន​និង​សហរដ្ឋ​អាម៉េរិក Lexus នៅតែ​ជា​តួអង្គ​ដ៏​ឆ្នើម​មួយ​នៅក្នុង​ចក្រភព​អង់គ្លេស ដោយ​ផ្តោត​សំខាន់​ទៅលើ​អ្នកបើកបរ ដែល​ចង់បាន​អ្វី​ប្លែក​ជាងគេ​។​

​រថយន្ត​នេះ​ត្រូវបាន​លក់​ប្រហែល ២០០.០០០ គ្រឿង​នៅ​ចក្រភព​អង់គ្លេស ចាប់តាំងពី​ឆ្នាំ ១៩៩០ ហើយ​នៅ​ឆ្នាំនេះ​កំពុង​សម្លឹង​ឃើញ​ការលក់​ក្នុង​ចំនួន​កំណត់ត្រា ១៦.០០០ គ្រឿង​។​

​ដូច្នេះ​ដើម្បី​អបអរសាទរ​រយៈពេល ៣ ទសវត្សរ៍​របស់ខ្លួន​នៅលើ​ដងផ្លូវ ក្រុមហ៊ុន​បាន​បញ្ចេញ​នូវ​រថយន្ត​ហាយ​ប្រ៊ី​ដ​ថ្មី Lexus RX SUV ជំនា​ន់ទី ៥ ដែលមាន​តម្លៃ​ខ្ទង់ ៨២.០០០ ដុល្លារ​។​

​ដាក់លក់​ដំបូង​ក្នុង​ឆ្នាំ ១៩៩៨ រថយន្ត Lexus ប្រភេទ RX បាន​លក់ដាច់ ៣ លាន​គ្រឿង​នៅ​ទូទាំង​ពិភពលោក ចាប់តាំងពី​ពេលនោះ​មក​។ អ្វីដែល​ធ្វើឱ្យ​អ្នកបើកបរ​ពេញចិត្ត​ចំពោះ​រថយន្ត​ប្រភេទ RX គឺ​មាឌធំ​គួរសម​របស់​វា​។​

​រថយន្ត Lexus ប្រភេទ RX ខ្លាំង​មិនធម្មតា អាច​ប្រជែង​ជាមួយ​រថយន្ត​អឺរ៉ុប​ល្បីៗ​ដូចជា Audi Q7 និង Volvo XC90 ដូច្នេះ​ទំហំ​គឺ​ពិតជា​សំខាន់​ណាស់​។​

​ទន្ទឹមនឹង​នេះដែរ ក្រុមហ៊ុន Volvo បាន​បញ្ចេញ​រថយន្ត​អគ្គិសនី​ដំបូង​របស់ខ្លួន​ឈ្មោះថា XC40 Recharge នៅក្នុង​ទីក្រុង​ឡូ​ស​អែន​ជេ​ឡេស ជាមួយ​តម្លៃ​គឺ​ប្រហែល ៦៥.០០០ ដុល្លារ​៕ ដោយ៖ កញ្ញាដាលីស