Lexus RC ឆ្នាំ ២០១៩ នឹង​បង្ហាញ​ខ្លូន​ជា​ផ្លូវការ​ក្នុង​ខែតុលា​នៅ​ទីក្រុង​ប៉ារីស​

2402
ចែករម្លែក
  • 7
    Shares

​រថយន្ត Lexus RC គឺជា​ជម្រើស​ស័ក្ដិសម​មួយ​នៅក្នុង​ផ្នែក​រថយន្ត​ប្រណីត​ទើប​ចូល​ទីផ្សារ​ថ្មីថ្មោង​។ វា​រួមបញ្ចូល​គ្នា​នូវ​គុណភាព​ផលិត​ដ៏​ល្អ​ជាមួយនឹង​សមត្ថភាព​ដ៏​ខ្លាំងក្លា ទោះបីជា​វា​មិន​ខ្លាំង​ដូច​គូប្រជែង​អាល្លឺម៉ង់​របស់​វា​ក៏ដោយ​។​

​បន្ទាប់ពី​ណែនាំ​មក​ក្នុង​ទីផ្សារ​លើកដំបូង​ក្នុង​ឆ្នាំ ២០១៥ រថយន្ត Lexus RC ឥឡូវនេះ​កំពុង​មកដល់​កណ្តាលផ្លូវ​នៃ​វដ្ត​ជីវិត​របស់​វា និង​ត្រូវបានធ្វើ​បច្ចុប្បន្នភាព​ឱ្យ​កាន់តែ​ទាន់សម័យ​ដើម្បី​រក្សា​វា​ឱ្យមាន​រូបរាង​គួរឱ្យ​ចាប់អារម្មណ៍​និង​មើលទៅ​ស្រស់ស្រាយ ខណៈដែល​វា​ចូលដល់​ឆ្នាំ ២០១៩​។ រថយន្ត​ប្រណីត​ថ្មី​នេះ​នឹង​បង្ហាញខ្លួន​ជា​ផ្លូវការ​នៅ​ខែតុលា ឆ្នាំ ២០១៨ នៅ​ទីក្រុង​ប៉ារីស ប៉ុន្តែ​ក្រុមហ៊ុន Lexus កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៣០​សីហា បានបង្ហាញ​រូបភាព​លើកដំបូង​របស់​វា​ឱ្យ​យើង​បានឃើញ​។​

​ការផ្លាស់ប្តូរ​ដ៏​ធំ​បំផុត​គឺ​ការច្នៃ​ម៉ូត​ចង្កៀង​មុខ ដែល​ឥឡូវនេះ​យក​ស្ទីល​ឌី​ហ្សា​ញ​តាម​រថយន្ត​ម៉ូ​ដែល Lexus LC ដែល​ចង្កៀង​សម្រាប់​បើក​ពេល​ថ្ងៃ​ត្រូវបាន​រួមបញ្ចូល​ក្នុង​បង្គុំ​ចង្កៀង​មេ​តែមួយ​។ សំណាញ់​ក្រឡាចត្រង្គ​នៅ​ប្រដឹស​មុខ​រថយន្ត​ក៏ត្រូវ​បាន​កែលម្អ​ផងដែរ ហើយ​បំពង់ខ្យល់​ថ្មី​ត្រូវបាន​បន្ថែម​នៅ​ចុង​សងខាង​នៅខាងមុខ​រថយន្ត​ដើម្បី​ធ្វើឱ្យ​វា​ស្ទុះ​បាន​រលូន​ពេល​បើក​បុក​សម្ពាធ​ខ្យល់​ខ្លាំង​។ ពណ៌​ថ្មី​និង​កង់​ថ្មី​ក៏ត្រូវ​បាន​បន្ថែម​ផងដែរ​។​

​នៅ​ខាងក្នុង ការផ្តោត​សំខាន់ គឺ​ការកែលម្អ​សម្ភារៈ​និង​ការ​រចនា​លើ​ប្រព័ន្ធគ្រប់គ្រង​បញ្ជា​និង​ឧបករណ៍​វាស់​ស្ទង់​ល្បឿន​។ ក្នុងចំណោម​ការផ្លាស់ប្តូ​រទាំង​នេះ​គឺ ការបន្ថែម​សញ្ញា​សម្គាល់​ពណ៌​ប្រផេះ​លើ​អេក្រង់​បញ្ជា​គ្រប់គ្រង​កម្តៅ​ក្នុង​រថយន្ត​និង​អេក្រង់​ចាក់​ចម្រៀង ខណៈ​កន្លែង​ដាក់​ជើង​ជាន់​ឈ្នាន់​ត្រូវបាន​លើក​ខ្ពស់ជាង​មុន​ដើម្បី​បង្កើត​អារ​ម្មណ៍ធំ​ទូលាយ​។​

​នៅក្នុង​ផ្នែក​គ្រប់គ្រង​ចង្កូត ក្រុមហ៊ុន Lexus បាន​និយាយថា វិស្វករ​របស់ខ្លួន​បាន​កែលម្អ​ដៃចង្កូត​លើកដាក់​តម្រូវ​តាមចិត្ត​អ្នកបើកបរ និង មាន​ភាព​ប្រណីត​ពេល​កាន់​ដៃចង្កូត​បើកបរ​។ ដៃចង្កូត​ដែលមាន​អង្កត់ផ្ចិត ១៩ អ៊ី​ញ​នេះ ក៏ត្រូវ​បាន​ស្រោប​ស្បែក​ប្រភេទ Combo ដែល​ធ្វើឱ្យ​អ្នកបើកបរ​ងាយស្រួល​កាន់ចង្កូត​បាន​ពេញដៃ​ល្អ​ផងដែរ​។​

​ក្រុមហ៊ុន Lexus និយាយថា ព័ត៌មាន​លម្អិត​នឹងត្រូវ​បានបង្ហាញ​បន្ទាប់ពី​ការបង្ហាញ​ខ្លួន​ដំបូង​របស់​រថយន្ត Lexus RC ឆ្នាំ ២០១៩ នៅក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​រថយន្ត​ក្រុងប៉ារីស​ឆ្នាំ ២០១៨ នៅ​ថ្ងៃទី ៤ ខែតុលា​៕ ដោយ៖ កញ្ញាដាលីស

The 2019 Lexus Rc Review and Specs – Car Review 2018
រថយន្ត Lexus RC ឆ្នាំ ២០១៩ នឹង​បង្ហាញខ្លួន​ជា​ផ្លូវការ​ក្នុង​ពិព័រណ៍​រថយន្ត​ក្រុងប៉ារីស​ឆ្នាំ ២០១៨ នៅ​ថ្ងៃទី ៤ ខែតុលា