LG ដាក់​បង្ហាញ​ម៉ាស៊ីនត្រជាក់​ដែលមាន​តំលៃ​ថ្លៃ​ជាងគេ​ក្នុងប្រទេស​កម្ពុជា LG Dual Cool ប្រព័ន្ធ​បន្សុទ្ធ​ខ្យល់ និង​សន្សំសំចៃ​ភ្លើង​ជាង​មុន​

327
ចែករម្លែក

ដោយៈ​សុផល / ភ្នំពេញៈ កាលពី​ថ្ងៃ​ពុធ ទី​២៤ ខែមេសា ឆ្នាំ​២០១៩ នេះ ក្រុមហ៊ុន ជី​ហ្គៀ (G Gear) និង​ក្រុមហ៊ុន LG Electronics បាន​ប្រារព្ធ​ពិធី​សម្ពោធ​ផលិតផល​ម៉ាស៊ីនត្រជាក់ LG Dual Cool ស៊េរី​ថ្មី​ជាមួយ​ប្រព័ន្ធ​បន្សុទ្ធ​ខ្យល់ របស់ខ្លួន​ដែល​បំពាក់​នូវ​មុខងារ​ថ្មីៗ​ជាច្រើន ដើម្បី​បំពេញ​នូវ​តំរូវការ​អតិថិជន​ប្រើប្រាស់ ។

​ពិធី​សម្ពោធ​នេះ​ប្រារព្ធ​នៅ LG Premium Brandshop ដែលមាន​អាស័យដ្ឋាន ផ្ទះ​លេខ ១៣៤ មហាវិថី​ព្រះមុនីវង្ស ស​ង្តា​ត់ មនោ​រម្យ ខណ្ឌ ៧​មករា រាជធានី​ភ្នំពេញ ។​

​ដោយសារតែ​បច្ចុប្បន្ន​អាកាសធាតុ​មានការ​ប្រែប្រួល​ខ្លាំងណាស់​ក៏ដូចជា​ការកើនឡើង​កំដៅ កាន់តែ​ក្តៅ​ទៅៗ ពីមួយ​ឆ្នាំ ទៅមួយ​ឆ្នាំ និង អ្វីដែល​រឹតតែ​សំខាន់​នោះ​គឺ​ការបំពុល​បរិយាកាស ផ្សែង​ពុល ដែល​កើន​ឡើងជា​រៀងរាល់ថ្ងៃ ដែល​ធ្វើឱ្យ​ខ្យល់​បរិ​យា​កាលដែល​នៅ​ព័ន្ធ​ជុំវិញ ខ្លួន​យើង ពោរពេញ​ដោយ​ធូលី​ដី បាក់តេរី និង មេរោគ​កខ្វក់ វា​ធ្វើ​ឲ​យើង​ប្រឈមមុខ​នឹង បញ្ហា​សុខភាព ជាច្រើន ដូចជា​ជំងឺ​សួត ជំងឺ​បេះដូង និង ជំងឺ ហឺត ជាដើម ។

​បច្ចុប្បន្ន​ពិភពលោក​កំពុងមាន​ការព្រួយបារម្ភ​អំពី​ការកើតឡើង​របស់​ធូលី​ពុល ដែលមាន​កំរិត​តូច​គឺ PM 2.5 ដែល​អាច​ចូលទៅក្នុង​ខ្លួន​របស់​យើង​តាមរយៈ​ការដក​ដង្ហើមចូល ប៉ុន្តែ​ម៉ាស៊ីនត្រជាក់​ស៊េរី​ថ្មី របស់ LG គឺ LG Dual Cool with Air Purifying System ជា​ម៉ាស៊ីនត្រជាក់​ដែល​ភា្ជ​ប់​មកជា​មួយ​នៅ​ប្រព័ន្ធ​បន្សុទ្ធ​ខ្យល់ ដែលមាន​សមត្ថភាព​ត្រួតពិនិត្យ​ចាប់យក​ធូលី តូចៗ ដែលមាន​នៅក្នុង​ខ្យល់​រហូត PM 1.0 ។​

​ម៉ាស៊ីនត្រជាក់ LG Dual Cool with Air Purifying System ស៊េរី​ថ្មី​របស់ LG នៅតែ​រក្សា​សមត្ថភាព​ខ្ពស់ និង មុខងារ​ពិសេស ជាច្រើន​ដូចជា :
• ប្រព័ន្ធ​បន្សុទ្ធ​ខ្យល់​នៅក្នុង​ម៉ាស៊ីនត្រជាក់ (PM 1.0 Smart Sensor)
​ម៉ាស៊ីនត្រជាក់​ស៊េរី​ថ្មី​នេះ មាន​បំពាក់​មកជា​មួយ អេក្រង់ LED គឺ​សញ្ញា​ពណ៌​ដែល​ធ្វើ​អោយដឹងថា នៅក្នុង បន្ទប់​របស់​យើង​មាន ធូលី​មិនល្អ​ដល់​កំរិតណា ហើយ​នៅពេល​ម៉ាស៊ីនត្រជាក់​ចាប់បាន​ថា មាន​ខ្យល់​មិនល្អ និង មាន​ធូលី​ដី​ច្រើន​នៅក្នុង​បរិយាកាស​នៅក្នុង​បន្ទប់ នោះ​ម៉ាស៊ីនត្រជាក់​នឹង​ចាប់ផ្តើម​ដំណើរការ ត្រួតពិនិត្យ ចាប់យក​ធូលី​ដី ដែលមាន​នៅក្នុង​ខ្យល់​ទាំងអស់នេះ ហើយ​វា​ធ្វើការ​ចម្រោះ​ខ្យល់ (​បន្សុទ្ធ​ខ្យល់​) ទាំង នោះ​ហើយ​បញ្ចេញ​មកវិញ​នៅ​ខ្យល់អាកាស​យ៉ាង​បរិសុទ្ធ ដែល​ពោរពេញ​ទៅដោយ​ផាសុកភាព​។ ម៉ាស៊ីន បន្សុទ្ធ​ខ្យល់​ដែលមាន​នៅក្នុង​ម៉ាស៊ីនត្រជាក់ LG Dual Cool with Air Purifying System អាចមាន​សមត្ថភាព​ចាប់យក​ធូលី​ដី​តូចៗ​ដែលមាន​នៅក្នុង​ខ្យល់​រហូតដល់​កំរិត​តូច​បំផុត គឺ PM 1.0 ។

• សន្សំសំចៃ​ថាមពល​អគ្គិសនី​បាន ៧០​ភាគរយ​
​ជាមួយនិង​បច្ចេកវិទ្យា Dual Cool with Air Purifying System របស់ LG លោកអ្នក​អាច​សន្សំសំចៃ​ការចំនាយ​ទៅលើ​អគ្គីសនី​រហូតដល់​ទៅ ៧០​ភាគរយ​បើ​ប្រៀបធៀប​ទៅ​និង​ម៉ាស៊ីនត្រជាក់​ធម្មតា​ដែល​គ្មាន កុំ​ប្រេ​ស​ស័​រ​ភ្លោះ ដោយសារតែ Inverter កុំ​ប្រេ​ស​ស័​រ​ពីរ តែងតែ​ផ្លាស់ប្តូរ និង​បទ​បែន​ល្បឿន​បានល្អ ដើម្បី​រក្សា​កម្រិត​សីតុណ្ហភាព​ដែល​លោកអ្នក​ចងបាន​។​
• ត្រជាក់​លឿន​ជាង​មុន ៤០​ភាគរយ​
​កុំ​ប្រេ​ស​ស័​រ​ពីរ (Dual Inverter Compressor) របស់ LG ជួយ​អោយ​ម៉ាស៊ីនត្រជាក់​អាច​ដំណើរការ​កាន់តែ​ឆាប់​ត្រជាក់​ជាង​មុន​រហូតដល់ 40% នេះ​ដោយសារតែ Dual Inverter Compressor មាន​សមត្ថភាព​ខ្ពស់​ក្នុងការ​បន្ថែម​ល្បឿន និង សាយភាយ​ខ្យល់​ត្រជាក់​បាន​លឿន ជាង​មុន​។​

• គុណភាព​ខ្ពស់ ប្រើប្រាស់​បានយូរ​អង្វែង (​កុំ​ប្រេ​ស​ស័​រ​ធានា​10 ឆ្នាំ​)
​កុំ​ប្រេ​ស​ស័​រ​ពីរ (Dual Inverter Compressor) របស់ LG មានគុណ​ភាពល្អ ការប្រើប្រាស់​បានយូរ​អង្វែង ហើយ​អ្វីដែល​ពិសេស​នោះ​គឺ ទទួលបាន​ការធានារ​ហូត​ដល់ 10 ឆ្នាំ​មុនគេ​បង្អស់ និង ពុំ​ធ្លាប់មាន​ពីមុន មក​។ LG Dual Cool បាន​បន្ថែម​នូវ​ទុយោ​ស្ពាន់ និង​កញ្ច្រែង​ស្ពាន់​ដែលមាន​គុណភាព គ្មាន​ការ​កាន់​ច្រេះ ដែលជា​ហេតុ​ធ្វើអោយ​ម៉ាស៊ីន​ពុំ​ឆាប់​ពុក​ខូច​។​

• កាន់​តែមាន​ភាពងាយស្រួល​ជាង​មុន (LG Smart ThinQ)
LG Dual Cool with Air Purifying System បាន​បំពាក់​បន្ថែម​នូវ Wifi Control សំរាប់​ដាក់​ដំណើរការ​ជាមួយ Smart ThinQ, មាន​បន្ថែម​នូវ​ប្រព័ន្ធ​ត្រួតពិនិត្យ​សីតុណ្ហភាព អាច​បន្ថយ តំឡើង​សីតុណ្ហភាព​របស់​ម៉ាស៊ីនត្រជាក់ ឬ បញ្ជា​បើក រឺ បិត​ម៉ាស៊ីនត្រជាក់ តាមរយះ ទូរ​សព្ទ​ដៃ​ដោយ​ប្រើ Application LG Smart ThinQ ទោះបីជា​លោកអ្នក​នៅ​ទីកន្លែង​ណាក៏ដោយ​។​

លោក Sung Suk Kim អគ្គនាយក​ក្រុមហ៊ុន LG ប្រចាំ​ប្រទេស​កម្ពុជា​ក៏បាន​មាន​ប្រសា​ស​ដែរ​ថា “​ចក្ខុវិស័យ​របស់ LG អេ​ឡិច​ត្រូ​និ​ច​គឺ​ការបង្កើត​ជីវិត​កាន់តែ​ប្រសើរ ជាមួយ​អតិថិជន​របស់​យើង វា​ជា​សារ​ដ៏​សាមញ្ញ ប៉ុន្តែ​អាជីវកម្ម​របស់ LG ចាប់ផ្តើម​ជាមួយ​អតិថិជន ហើយ​យើង​នឹង​បន្ត​អភិវឌ្ឍ​ផលិតផល​របស់​យើង ដោយ​ផ្អែកទៅលើ​ការពេញចិត្ត​របស់​អតិថិជន លោក ក៏មាន​ប្រសា​ស​ន៏​បន្ដទៀតថា យើង​សូម​ណែនាំ​ឱ្យុ​អ្នក​ទាំងអស់គ្នា​ប្រើប្រាស់​ម៉ាស៊ីនត្រជាក់ LG DUALCOOL ដែល​ភ្ជាប់​ជាមួយ​ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់ ព្រោះ​វា​នឹង​ផ្តល់​ការថែទាំ​ដល់​គ្រួសារ​របស់​អ្នក ជាមួយនឹង​ការដកដង្ហើម​ប្រកបដោយ​ខ្យល់​បរិសុទ្ធ និង​ស្រស់ស្រាយ ដែល​ផ្តល់នូវ​សុវត្ថិភាព​ក្នុង​ជីវិត​ប្រចាំថ្ងៃ​ដល់​គ្រួសារ​អ្នក ” ។​

​អតិថិជន​ទាំងអស់​អាច​អញ្ជើញ​មក​ទស្សនា​នៅ​ការ​ដាក់តាំង​បង្ហាញ​ម៉ាស៊ីនត្រជាក់ LG Dual Cool with Air Purifying System ស៊េរី​ថ្មី​នេះ​បាន​នៅ​គ្រប់​ហាង​លក់​គ្រឿង​អេ​ឡិច​ត្រូ​និ​ច ដែលជា​អ្នក​ចែកចាយ​លក់​បន្ត​របស់​ក្រុមហ៊ុន G Gear និង​ហាង LG BrandShop គ្រប់​សាខា​ទាំងអស់​៕ ល​