ក្លឹប Liverpool រំពឺងថា នឹងបើកការចរចាជាមួយក្លឹប Lyon នៅចុងសប្តាហ៍នេះជុំវិញលិទ្ធភាព ផ្ទេរកីឡាករ Nabil Fekir។ មានក្លឹបជាច្រើនចាប់អារម្មណ៍ចំពោះកីឡាករវ័យ២៤ឆ្នាំរូបនេះ ប៉ុន្តែគេជឿថា Fekir ចង់ចូលួមជាមូយលោក យើហ្គេន ក្លប់ (Jurgen Klopp) ។ Fekir និយាយថា ខ្លួនមិនទាន់ខិតទៅរកកិច្ចព្រមព្រៀងផ្ទេរទៅកាន់ក្លឹបលីវើភូលនៅឡើយទេ បើទោះបីជាមានសេចក្តី រាយការណ៍ថា កិច្ចសន្យាត្រូវបានរៀបចំរួចហើយក៏ដោយ។
ក្លឹប Lyon បានទាមទាតម្លៃប្រហែល៥៣លានផោនសម្រាប់កីឡាករអន្តរជាតិបារាំងរូបនេះ។
លោក ក្លប់ នៅមានជម្រើសច្រើនទៀត ខណ:ពេលលោកចង់សម្រាលបន្ទុករបស់ ម៉ូហាម៉េដ សាឡា (Mohamed Salah) និង សាឌីអូ មេន (Sadio Mane) ដោយរៀបចំប្រព័ន្ធយុទ្ធសាស្ត្រថ្មី មួយទៀត។ Fekir អាចដើតួនាទីជាកីឡាករនាំលេងផងដែរ។
កីឡាករ Christian Pulisic ក៏ត្រូវបានពិចារណាផងដែរ ប៉ុន្តែក្លឹបឆេលស៊ីនិងក្លឹប Bayern Munich បានចរចាជុំវិញតម្លៃ៥៣លានផោនរូចហើយ ស្របពេលដែលក្លឹប Spurs ក៏ចាប់ងារម្មណ៍ និងកីឡាករសញ្ជាតិអាមេរិករូបនេះផងដែរ។ ក្លឹប Liverpool ក៏កំពុងពិចារណាផ្លាស់ប្តូរអ្នកចាំទី ផងដែរ ដោយកីឡាករឆ្នើម Allisson Becker របស់ក្លឹប Roma គឺជាគោលដៅរបស់ពួកគេ៕ ប្រែសម្រួល: ពិសិដ្ឋ