Liverpool ត្រៀម​ផ្តល់​កិច្ចសន្យា​ថ្មី​ដល់ សាឡា ជាមួយនឹង​ប្រាក់​ឈ្នួល​២០០.០០០​ផោន ក្នុង​មួយ​សប្តាហ៍​

932
ចែករម្លែក

​ក្លឹប Liverpool ត្រៀមខ្លួន​ផ្តល់​កិច្ចសន្យា​ថ្មី​ដែលមាន​ប្រាក់​ឈ្នួល​ច្រើន​គួរសម​ដល់ ម៉ូ​ហា​ម៉េ​ដ សាឡា (Mohamed Salah) ដើម្បី​លុបបំបាត់​ចំណាប់អារម្មណ៍​ផ្សេងៗ​ដែល​កំពុង​កើតមាន​។​
​ ​
​សាឡា ទទួលបាន​ការចាប់អារម្មណ៍​ជាមួយនឹង​គ្រាប់​បាល់​ដ៏​អស្ចារ្យ​ចាប់តាំងពី​ផ្ទេរ​មកកាន់ ពហុកីឡាដ្ឋាន Anfield ។ ក្លឹប Real Madrid ស្ថិតក្នុង​ចំណោម​ក្លឹប​មួយចំនួនទៀត កំពុងតែ​ចាប់អារម្មណ៍ សាឡា ។
​ ​
​ទោះបីជា​យ៉ាងណា សាឡា ពេញ​ចិត្តនឹង​ឆាកជីវិត​នៅ Anfield ហើយ ក្លឹប Liverpool ចង់​បញ្ចប់​ការប៉ាន់ប្រមាណ​ផ្សេងៗ ហើយ​ត្រៀម​ផ្តល់​កិច្ចព្រមព្រៀង​ថ្មី​ដែលមាន​ទឹកប្រាក់ ២០០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍​ដល់ សាឡា ។​

​មិន​ដូចជា ហ្វី​លី​ព កូ​ទី​ញ៉ូ (Philippe Coutinho) ដែល​បង្ខំចិត្ត​ចាកចេញ​ពី​ពហុកីឡាដ្ឋាន Anfield ទៅ​ក្លឹប Barcelona ទេ សាឡា ចង់​បន្តការងារ​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​។​
​ ​
​ក្លឹប​ឆេ​ល​ស៊ី​បាន​លក់ សាឡា ទៅ​ឲ្យ​ក្លឹប Roma បន្ទាប់ពី​ធ្វើ​មិនសូវ​បានល្អ​ហើយ​នៅ​ក្នុងការ វិលត្រឡប់​មកកាន់​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក សាឡា ធ្វើ​បានល្អ​មែនទែន​ហើយ​រកបាន​៣៦​គ្រាប់ នៅ​រដូវ​កាល​នេះ​។​
​ ​
​សាឡា បាន​ចូលរួម​ជាមួយ​ក្លឹប Liverpool កាលពី​រដូវក្តៅ​ឆ្នាំមុន​ក្នុងតម្លៃ​៣៤​លាន​ផោន និង​មាន​ប្រាក់​ឈ្នួល​៩០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែបម្រើ ម៉ូ​ហា​ម៉េ​ដ សាឡា