Liverpool និង Roma ដឹក​ដៃ​គ្នា​ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ បន្ទាប់ពី​ទម្លាក់ Man City និង Barcelona

1170
ចែករម្លែក

​ហង្ស​ក្រហម Liverpool អាច​រួច​ផុតពី​ការ​វាយ​សម្រុក​យ៉ាង​ខ្លាំងក្លា​នៅ​តង់​ទី​១ និង ចំណេញ​ពី​ការ​កាត់សេចក្តី​ដ៏​ចម្រូងចម្រាស់​អំពី​បាល់​ជំហរ​ក្រៅ​ល្បែង (​អក​ហ្សឺ​) ខណៈដែល​ពួកគេ​ផ្តួល​មេឃ​ខៀវ Manchester City ២-១ ក្នុងការ​ប្រកួត Champions League វគ្គ​១​ភាគ​៤​ផ្តាច់ព្រ័ត្រ​ជើង​ទី​២​កាលពី​ថ្ងៃ​អង្គារ ទី​១០ មេសា ដោយ​ឈ្នះ​សរុប​ទាំង​២​ជើង​ក្នុង​លទ្ធផល ៥-១​។​

​កីឡាករ ហ្គ្រា​ប្រ៊ី​ល យ៉េ​ស៊ូ​ស ស៊ុត​បើកឆាក​តាំងពីដើម​តង់​ទី​១ ឱ្យ Man City នាំមុខ​មុន ដោយ​បង្កើន​ក្តី​សង្ឃឹមថានឹង​អាច​វាយបក​យកឈ្នះ​វិញ​លើ​លទ្ធផល​ចាញ់​ជើង​ទីមួយ ៣-០ កាលពី​សប្តាហ៍​មុន​។

​ប៉ុន្តែ​ជិត​ចប់​តង់​ទី​១ គ្រាប់​បាល់​ទី​២​របស់​កីឡាករ ឡេ​រ៉​យ សា​ណេ ត្រូវបាន​អាជ្ញាកណ្តាល​សម្រេច​មិន​យក​ជា​សាច់​ការ ទោះបី​មិន​អក​ហ្សឺ​ក៏ដោយ​។ ម៉ូ​ហា​មេ​ត សា​ឡាស់ និង រ៉ូ​បឺ​តូ ហ្វើ​មី​ណូ ស៊ុត​បាន​ម្នាក់​មួយគ្រា​ប់​ឱ្យ​ហង្ស​ក្រហម​នៅ​តង់​ទី​១​។​

​ក្នុង​មួយ​ប្រកួត​ផ្សេងទៀត Roma បាន​បំបាក់​ជើង​ខ្លាំង​លើ​លោក Barcelona ៣-០ ដ៏​គួរឱ្យភ្ញាក់ផ្អើល ដើម្បី​ឡើងទៅ​វគ្គ​បន្ទាប់​ទៀត​។ Roma ឈ្នះ​តាម​រូបមន្ត Away Goal ព្រោះ​កាលពី​ជើង​ទី​១ Roma ស៊ុត​បាន​មួយ​គ្រាប់ ពេល​ចាញ់ Barcelona ៤-១​។​

​យប់​នេះ​វេលា​ម៉ោង ១​និង​៤៥ នាទី​រំលង​អា​ធ្រា​ត្រ Bayern Munich ស្វាគមន៍ Sevilla និង Real Madrid ទទួល Juventus​។ លទ្ធផល​ជើង​ទី​១ គឺ Bayern Munich ២-១ Sevilla និង Real Madrid ៣-០ Juventus៕ ដោយ៖ កញ្ញាដាលីស

Liverpool ឈ្នះ ២-១ នៅ​ទឹកដី Man City កាលពី​យប់​ថ្ងៃ​អង្គារ