Liverpool លុត Barcelona ៤-០ ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ Champions League

1332
ចែករម្លែក

​ក្រុម​កីឡាករ Liverpool បានដាក់​ដៃ​នៅលើ​ក្បាល​ពួកគេ ស្ទើរ​មិន​ជឿ​នូវ​ភាពជោគជ័យ​របស់​ពួកគេ​។ ម្នាក់​ក្នុងចំណោម​ពួកគេ គឺ ជេ​ម មី​ល​ន័​រ បាន​សម្រក់​ទឹកភ្នែក​។

​កីឡាករ Liverpool ប្រឈម​នឹង​គ្រាប់​បាន​នាំមុខ​មុន ៣-០ ជាមួយ Barcelona នៅ​ជើង​ទីមួយ​នៃ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Champions League​។ ពួកគេ​ប្រឈម​នឹង​ការនឿយហត់​ពី​ការ​ប្រជែង​ពាន Premier League ដ៏​ស្វិតស្វាញ​បំផុត និង​អវត្តមាន​ខ្សែប្រយុទ្ធ​សំខាន់​ពីររូប គឺ​ម៉ូ​ហា​ម៉េ​ត សា​ឡាស និង រ៉ូ​បឺ​តូ ហ្វើ​មី​ណូ​។

​តើ​ឱ្យ​ពន្យល់​បែបណា​នូវ​លទ្ធផល​ឈ្នះ ៤-០ ដែល​បញ្ជូន Liverpool ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ Champions League ពីរ​រដូវ​កាល​ជាប់​គ្នា​ជាមួយ​លទ្ធផល​សរុប ៤-៣?

​អ្នកចាត់ការ​ទូទៅ​រប​ស់​ហង្ស​ក្រហម លោក​ជួ​ហ្គិ​ន ក្លប់ បាន​និយាយថា “​យើង​ដឹងថា​ក្លិប​នេះ​គឺ​លាយឡំ​ទៅដោយ​បរិយាកាស អារម្មណ៍​រំភើប មហិច្ឆតា និង​គុណភាព​បាល់ទាត់​។ សម្រាប់​ខ្ញុំ ក្លិប​នេះ​មាន​បេះដូង​ធំ ហើយ​យប់​នេះ (​យប់​ថ្ងៃ​អង្គារ​ទី​៧​ឧសភា​) បេះដូង​នេះ​លោត​ញាប់​ទប់​មិន​ចង់​ជាប់​ឡើយ​។ យើង​អាចមាន​អារម្មន៍​ដឹង​ពី​វា​នៅ​ជុំវិញ​ពិភពលោក​”​។

​គ្រាប់​បាល់​ទាំង ៤ គ្រាប់​របស់​ហង្ស​ក្រហម​គឺ​សម្រេច​ស៊ុត​បញ្ចូល​ទី​បាន​ដោយ​កីឡាករ ឌី​វ៉ុ​ក អូ​រី​ហ្គី ២ គ្រាប់ និង វ៉ា​ញ​ណា​ល់​ឌុ​ម ២ គ្រាប់​។

​ពួកគេ​នឹង​រង់ចាំ Spurs ឬ Ajax នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ថ្ងៃទី ១ ខែមិថុនា នៅ​ទីក្រុង​ម៉ា​ឌ្រី​ត​៕ ដោយ៖ កញ្ញាដាលីស

កីឡាករ Liverpool អបអរ​ជ័យជម្នះ​លើ Barcelona ដើម្បី​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ Champions League
កីឡាករ Liverpool អបអរ​ជ័យជម្នះ​លើ Barcelona ដើម្បី​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ Champions League
កីឡាករ Liverpool អបអរ​ជ័យជម្នះ​លើ Barcelona ដើម្បី​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ Champions League