ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews

ការិយាល័យនិពន្ធ 012 813 366, 016 970 962


មាតិកាៈ សន្តិសុខ

​អាយុ​មិនទាន់​ពេញវ័យ​បាន​ក្លាយជា​ចោរឆក់​ត្រូវ​ប៉ូលីស​ចាប់​ដាក់​ខ្នោះ​

​ដោយ ៖ហូសាន់ ថ្ងៃទី 21 មេសា 2017 ម៉ោង 07:39:PM

(​ភ្នំពេញ​)៖​ក្មេងប្រុស​បីនាក់​មាន​អាយុ​ត្រឹមតែ​១២​ទៅ​១៦​ឆ្នាំ​សោះ​បាន​ក្លាយខ្លួនជា​ចោរឆក់​តែ​សំណាងអាក្រក់​នៅពេល​ជិះ​ម៉ូតូ​គេចខ្លួន​ជួប​គ្រោះថ្នាក់​ចរាចរ​ទើប​ប៉ូលីស​ចាប់​ដាក់​ខ្នោះ​តែម្តង​។​អំពើ​ឆក់​នេះ​បាន​បង្ក​ការ​ភ្ងា​ក់​ផ្អើល​ឡើង​នៅ​ចំណុច​ស្ដុ​ប​ទេព​ផន សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃទី​២១​ខែមេសា​ឆ្នាំ​២០១៧ ។​

​មន្ត្រី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ក្មេងប្រុស​ទាំងបី​ដែល​ឃាត់ខ្លួន​នេះ​ទី​១​មានឈ្មោះ វណ្ណា សីហា ប្រុស​អាយ​យុ​១៦​ឆ្នាំ​សិស្សសាលា​ស្នាក់នៅ​ផ្ទះជួល​បន្ទប់​លេខ​០៤ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក​។ ទី​២ ឈ្មោះ វ៉ាត វិសាល ប្រុស​អាយុ​១៤​ឆ្នាំ សិស្សសាលា ស្នាក់នៅ​ផ្ទះជួល​បន្ទប់​លេខ​០២ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក​។​
​ទី​៣.​ឈ្មោះ យឿ​ង ដា​ប្រុស​អាយុ​១២​ឆ្នាំ​សិស្សសាលា​ស្នាក់នៅ​ជាមួយ​វ៉ាត​វិសាល​។​
​ចំណែក​ជនរងគ្រោះ​មានឈ្មោះ ពឿ​ន សាលី ណា​រី​ន ប្រុស​អាយុ​១៨​ឆ្នាំ​មុខរបរ​សិស្ស​នៅ​សាលា​ភូមិន្ទ៍​វិចិត្រសិល្បៈ ស្នាក់នៅ​ភូមិ​សន្សំ​កុសល សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ​។​
​ជនរងគ្រោះ​បាន​ប្រាប់​ឲ្យ​ដឹងថា​នៅមុន​ពេល​កើតហេតុ​គាត់​បាន​ជិះ​ម៉ូតូ​ម៉ាក​
ZoomerX​ពាក់​ស្លា​កលេ​ភ្នំពេញ​1FB.9863​ចេញពីផ្ទះ​ដើម្បី​ទៅយក​មិត្តភក្តិ ។​ពេល​ជិះ​មកដល់​ស្ដុ​ប​ទេព​ផន​ក៏បាន​ដក​ទូរស័ព្ទ​តេ​ទៅរក​មិត្តភក្តិ ស្រាប់តែ​ភ្លាមនោះ​មាន​ជនសង្ស័យ​បីនាក់​ជិះ​ម៉ូតូ​មួយ​គឿង​ម៉ាក​Wave RSX110​ពាក់​ស្លាក​លេខ​ភ្នំពេញ​1CT.5948​បានធ្វើ​សកម្មភាព​ឆក់យក​ទូរ​សព្ទ័​ដៃ​ដែល​កំពុងនិយាយ​បានសំរេច​ហើយ​រួច​ជិះ​គេចខ្លួន​។
ពេលនោះ​ជនរងគ្រោះ​បាន​ជិះ​ដេញ​ពីក្រោយ​និង​ស្រែក ចោរៗ ភ្លាមនោះ​កម្លាំង​ប៉ូលីស​ព្រហ្មទណ្ឌ​ខណ្ឌ​៧​មករា​បាន​ជួយ​ដេញតាម​រហូតដល់​ផ្លូវ​សហព័ន្ធ​រុស្សី​ក៏​ប៉ះ​ជាមួយ​រថយន្ត​មួយគ្រឿង​ដួល​ម៉ូតូ​រងរបួស​ត្រូវ​ពលរដ្ឋ​ឃើញ​ជួយ​ចាប់​ប្រគល់​ឲ្យ​សម្ថ​ត​កិច្ច​ប៉ូលីស​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំងបី​រួម​និង​វត្ថុតាង​ត្រូវបាន​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ដើម្បី​កសាង​សុំ​នុំ​រឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕S









​អាយុ​មិនទាន់​ពេញវ័យ​បាន​ក្លាយជា​ចោរឆក់​ត្រូវ​ប៉ូលីស​ចាប់​ដាក់​ខ្នោះ​

​អាយុ​មិនទាន់​ពេញវ័យ​បាន​ក្លាយជា​ចោរឆក់​ត្រូវ​ប៉ូលីស​ចាប់​ដាក់​ខ្នោះ​(រូប៖វ៉េបសាយ)

​អាយុ​មិនទាន់​ពេញវ័យ​បាន​ក្លាយជា​ចោរឆក់​ត្រូវ​ប៉ូលីស​ចាប់​ដាក់​ខ្នោះ​

​អាយុ​មិនទាន់​ពេញវ័យ​បាន​ក្លាយជា​ចោរឆក់​ត្រូវ​ប៉ូលីស​ចាប់​ដាក់​ខ្នោះ​


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ





Apple Google

W-11-x-h-15-cm

Cambodia

Web (h) 250px x (w)300px thank  you

Electric-28

Driver wanted

Pp

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ

Bayern_champions3_large

Bayern លត់ Wolfsburg ៦-០ ដើម្បី​លើក​ពាន Bundesliga

ថ្ងៃទី 30 មេសា 2017 ម៉ោង 12:40:PM

សន្តិសុខសង្គម