ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Ads1111
Rhb02

ការិយាល័យនិពន្ធ 012 813 366, 016 970 962

មាតិកាៈ វប្បធម៌

ទិដ្ឋភាព​ចម្រុះ​ពណ៌​ក្នុង​ពិធីបុណ្យ​ហូ​លី​របស់​សាសនិក​ហិណ្ឌូ​

​ដោយ ៖កញ្ញាដាលីស ថ្ងៃទី 13 មីនា 2017 ម៉ោង 02:58:PM

​    ​រដ្ឋ​ឧស្សាហកម្ម​មួយ​របស់​ឥណ្ឌា​បាន​ប្រែក្លាយជា​សមុទ្រ​ពណ៌​ចម្រុះ កាលពី​ថ្ងៃអាទិត្យ ទី​១២ មីនា ខណៈដែល​សាសនិក​ហិណ្ឌូ​រាប់រយ​នាក់​បានមក​ជួបជុំគ្នា​ប្រារព្ធ​ពិធីបុណ្យ​ហូ​លី ដោយ​បាច​ម្សៅ​ពណ៌​ដាក់គ្នា​ទៅវិញទៅមក​។

​    ​មនុស្ស​ចន្លោះ ៦០០ ទៅ ៧០០ នាក់​បាន​ចូលរួម​ក្នុង​ពិធីបុណ្យ​នេះ ដែល​រៀបចំឡើង​នៅ​វិហារ​ហិណ្ឌូ​ស្វី​ន​ដុន (Swindon Hindu Temple) និង មណ្ឌល​វប្បធម៌​។

​    ​ហូ​លី ដែល​គេ​ស្គាល់​ផងដែរ​ថា​ពិធីបុណ្យ​ពណ៌​ចម្រុះ ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​រយៈពេល ២ ថ្ងៃ ដោយ​អ្នក​កាន់សាសនា​ហិណ្ឌូ​ជុំវិញ​ពិភពលោក ដើម្បី​កត់សម្គាល់​ពី​ការមកដល់​នៃ​រដូវ​ផ្កា​រីក​។​

​    ​ម្សៅ​ចម្រុះ​ពណ៌​គឺ​តំណាងឱ្យ​ពណ៌​ចម្រុះ​ដែល​កើតឡើង​ក្នុង​រដូវ​ផ្កា​រីក​។

​    ​ពិធីបុណ្យ​នេះ​ក៏​សម្តៅលើ​រឿងព្រេង​និទាន​ព្រះ​គ្រី​ស្នា​ផងដែរ ដែល​ស្បែក​របស់​ទ្រង់មាន​ពណ៌​ខៀវ​ជាំ​។ ទ្រង់​បារម្ភ​ថា រូបរាង​របស់​ទ្រង់​មានន័យថា ភរិយា​ជាទី​ស្រឡាញ់ រ៉ា​ដា (Radha) នឹងមិន​ទទួលស្គាល់​ទ្រង់ ដូច្នេះហើយ​ទើបបានជា​ទ្រង់​លាបម្សៅ​ពណ៌​លើ​មុខ​នាង​ដើម្បីឱ្យ​មើលទៅ​ដូច​ទ្រង់​ដែរ​។

​    ​អ្នក​កាន់សាសនា​ហិណ្ឌូ​បច្ចុប្បន្ន​បាន​បាច​ម្សៅ​ពណ៌​ដាក់គ្នា​ទៅវិញទៅមក ដើម្បី​កត់សម្គាល់​ពី​សេចក្តីស្រឡាញ់​រវាង ព្រះ​គ្រី​ស្នា និង រ៉ា​ដា​៕

ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ

Apple Google

Wat

Unops

Angkor-sangran

2

Cheat-

Seatel-23

Apsara31

Pana

Romanson

ដំណឹងថ្មីៗប្រចាំថ្ងៃ

សន្តិសុខសង្គម