ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews

ការិយាល័យនិពន្ធ 012 813 366, 016 970 962


មាតិកាៈ សន្តិសុខ

​កម្លាំង​សមត្ថកិច្ច​ឲ្យ​ឃាត​.​ក​ចិន​សម្លាប់​ថៅកែ​ចិន​យក​សព​ទៅ​ចោល​ទន្លេ​អ្នក​លឿង​ធ្វើ​ត្រាប់​ឡើងវិញ​

​ដោយ ៖ហូ​សាន់​ ថ្ងៃទី 21 មេសា 2017 ម៉ោង 07:14:PM

(​ព្រៃវែង​)៖​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​នាំ​ឃាត​.​ក​ជន​ជាតិចិន​ម្នាក់​និង​ជនជាតិខ្មែរ​ម្នាក់​ដែល​ចាប់ជំរិត​លុយ​និង​សម្លាប់​ជនជាតិ​ចិន​រួច​យក​សព​ទៅ​ទម្លាក់​ចូល​ទឹកទន្លេ​ស្ពាន​អ្នក​លឿង​កាលពី​ថ្ងៃទី​១០​ខែមេសា​ឆ្នាំ​២០១៧​កន្លងទៅ​។​
​រសៀល​ថ្ងៃទី​២១​ខែមេសា​ឆ្នាំ​២០១៧​នេះ​សមត្ថកិច្ច​បាន​នាំ​ឃាត​.​ក​និង​ពិនិត្យ​កន្លែងកើតហេតុ​នៅ​ស្ពាន​អ្នក​លឿង​និង​ស្ពាន​កា​ត្រាក​ក្នុងស្រុក​ពាម​រក៍​ខេត្តព្រៃវែង​។​
 
​បន្ទាប់ពី​ឲ្យ​ជន​ជា​ឃាត​.​ក​ធ្វើ​ត្រាប់​ពី​សកម្មភាព​សម្លាប់​ជនជាតិ​ចិន​ដែល​ជំរិត​ទារប្រាក់​រួចរាល់​ហើយក​ម្លាំ​ង​នគរបាល​បាន​បន្ដ​នាំខ្លួន​ឃាតក​រូបនេះ​ទៅយក​វត្ថុតាង​នៅ​ចំណុច​ស្ពាន​កា​ត្រាក​ស្ថិតក្នុង​ភូមិ​បា​បោង​ឃុំ​បា​បោង​ស្រុក​ពាម​រក៍​និង​បន្ដទៅ​ពិនិត្យ​ទម្លាប់​សាកសព​នៅ​ស្ពាន​អ្នក​លឿង​។​

នៅ​ព្រឹក​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៧​នេះ កម្លាំង​នគរបាល​ដឹកនាំ​ដោយ​លោក យឹម សារ៉ាន់ អធិការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​លោក អេង សោភា នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នាំខ្លួន​ជនសង្ស័យ​ដែលជា​ឃាត​.​ក ចាប់ជំរិត​ទារប្រាក់ និង​សម្លាប់​ជនជាតិ​ចិន ទៅធ្វើ​ត្រាប់​អំពី​សក​មុ្ម​ភាព​ដែល​បាន​ប្រព្រឹត្ត នៅផ្ទះ​សំណាក់​"​តារា​ថ្នល់​កោង​"​ស្ថិតក្នុង​ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ មុន​បញ្ជូន​ឃាតក​រូបនេះ​ទៅ​តុលាការ ដើម្បី​ផ្ដន្ទាទោស​តាមច្បាប់​។​

​គួរ​បញ្ជាក់ថា អំពើ​ចាប់ជំរិត​ទារប្រាក់​ប្រមាណ​៤​ម៉ឺន​ដុល្លារ មិនបាន​សម្រេច​។​បន្ទាប់មក​ក៏​សម្លាប់​បុរស​ជនជាតិ​ចិន​ម្នាក់ នៅក្នុង​ទឹកដី​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ហើយ​យក​សព​ជនរងគ្រោះ ទៅ​ទម្លាក់​ចូល​នៅក្នុង​ទឹកទន្លេ​ត្រង់​ស្ពាន​អ្នក​លឿង ខេត្តកណ្តាល​កាលពី​១០​ថ្ងៃមុន​នោះ​។ នៅ​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៧ កម្លាំង​នគរបាល​ពាក់ព័ន្ធ​បាន​បើក​ការស្រាវជ្រាវ និង​ស៊ើបអង្កេត រហូត​ឈានដល់​ការបង្ក្រាប និង​ចាប់បាន​ជនដៃដល់ និង​បក្ខពួក​ជា​ជនជាតិ ចិន​-​ខ្មែរ ចំនួន​២​នាក់ ដល់​ខេត្ត​ព្រះសីហនុ​។​

​អំពើ​ឃាតកម្ម​តាម​រូបភាព​ចាប់ជំរិត​ទារប្រាក់ រួច​សម្លាប់ចោល​នេះ បាន​កើតឡើង​តាំងពី​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៧ ស្ថិតនៅក្នុង​ផ្ទះសំណាក់​"​តារា​ថ្នល់​កោង​"​ក្នុង​បុរី​ញូ​ថោ​ន សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ រួចហើយ​ជនល្មើស​ទាំង​២​នាក់ បាន​ដឹក​សព​ជនរងគ្រោះ​តាម​រថយន្ត បើក​រក​ទីតាំង​ទម្លាក់ចោល​។ លុះដល់​ស្ពាន​អ្នក​លឿង ក្នុង​ទឹកដី​ខេត្តកណ្តាល ក៏​សម្រេច​បោះចោល​សព ជនរងគ្រោះ​ចូល​ទឹកតែ​ម្តង​។​

​ចំពោះ​ប្រតិបត្តិការ​តាម​បង្ក្រាប និង​ចាប់ខ្លួន ជន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើនេះ បានធ្វើ​ឡើង​ដោយ​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​និង​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ រាជធានី​ភ្នំពេញ។ ក្រោម​ការបញ្ជា​ផ្ទាល់​ដោយ​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ សហការ​ជាមួយ​កម្លាំង​នគរបាល នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ កម្លាំង​នគរបាល​នាយកដ្ឋាន​កណ្តាល​សន្តិសុខ​ផ្ទៃក្នុង ក្រសួងមហាផ្ទៃ កម្លាំង​នគរបាល​ខេត្តក្រចេះ កម្លាំង​នគរបាល​ខេត្តព្រៃវែង និង​ចុងក្រោយ ជាមួយ​កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ ដែល​ក្រោម​ការសម្របសម្រួល​នីតិវិធី​ពី​សំណាក់​ព្រះរាជអាជ្ញា​រាជធានី​-​ខេត្ត​ទាំងនោះ​ផងដែរ​។​

​លោក យឹម សារ៉ាន់​អធិការនគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ទាំង​២​នាក់ ម្នាក់​ជា​ជនជាតិ​ចិន និង​ម្នាក់ទៀត​ជា​ជនជាតិខ្មែរ ត្រូវបាន​ចាប់ខ្លួន​នៅ​ខេត្ត​ព្រះសីហនុ​។​លោក​បាន​បន្តថា​ជនរ​ង​គ្រោះ LUO FENG អាយុ​៣៥​ឆ្នាំ ជា​ជន​ជាតិចិន កាន់​លិខិតឆ្លងដែន​លេខ E10490014 បាន​ហៅ​ជនដៃដល់​ជា​ជន​ជាតិចិន​ដូចគ្នា​មានឈ្មោះ GAO KEYAN អាយុ​៤០​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ E62599696 មក​ហូបបាយ​ជាមួយ​។ ដោយ​យល់ថា ជនសង្ស័យ​ធ្លាប់​ធ្វើការ​នៅក្នុង​ហាង​របស់ខ្លួន ក្នុង​ខេត្ត​ព្រះសីហនុ នាពេល​កន្លងទៅ ហើយ​ម្យ៉ាងទៀត ខ្លួន​រៀប​ទៅ​ស្រុកកំណើត​ផង​។​

​នៅពេល​ជនសង្ស័យ មកដល់​ស្រាប់តែ​កើត​គំនិត ជាមួយ​បក្ខពួក​ត្រូវជា​សាច់ថ្លៃ​មានឈ្មោះ ម៉ុង ចំរើន អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ បាន​ចាប់ជំរិត​ជនរងគ្រោះ នៅផ្ទះ​សំណាក់​"​តារា​ថ្នល់​កោង​"​រហូត​សម្លាប់​ជនរងគ្រោះ​តែម្តង នៅពេល​សុំ​លុយ​មិនបាន​។​

​លោក​អធិការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​បន្តទៀតថា បន្ទាប់ពី​សម្លាប់​ហើយ ជនសង្ស័យ​បាន​ដឹក​ជនរងគ្រោះ​តាម​រថយន្ត ឆ្ពោះ​ទៅតាម​ខេត្ត​មួយចំនួន លុះដល់​ស្ពាន​អ្នក​លឿង ខាង​ទឹកដី​ខេត្តកណ្តាល វេលា​ម៉ោង​ប្រមាណ​១២​យប់ ហើយ​ចំពេល​ស្ពាន​ដាច់​ភ្លើង​ផង​នោះ ក៏​សម្រេច​ទម្លាក់​សព​ជនរងគ្រោះ ចូលទៅក្នុង​ទឹកតែ​ម្តង​។​

​តាម​ចម្លើយសារភាព ជនសង្ស័យ​ទាំង​២​នាក់ បាន​ចាប់​ជនរងគ្រោះ​ក្នុង​បំណង​ជំរិត​ទារប្រាក់ តែ​ដោយ​ជនរងគ្រោះ​បដិសេធ មិន​ព្រម​ប្រគល់​ប្រាក់ ឲ្យ​តាម​ការទាមទារ ពួកគេ​ក៏បាន​សម្រេច​សម្លាប់​ជនរងគ្រោះ ហើយ​បាន​ដឹក​សាកសព​តាម​រថយន្ត​យកទៅ​ទម្លាក់ចោល​ក្នុង​ទន្លេ​ពីលើ​ស្ពាន​អ្នក​លឿង រួច​ក៏​គេចខ្លួន​មក​ខេត្ត​ព្រះសីហនុ​តែម្តង​៕S

​កម្លាំង​សមត្ថកិច្ច​ឲ្យ​ឃាត​.​ក​ចិន​សម្លាប់​ថៅកែ​ចិន​យក​សព​ទៅ​ចោល​ទន្លេ​អ្នក​លឿង​ធ្វើ​ត្រាប់​ឡើងវិញ​

សមត្ថកិច្ច​ឲ្យ​ឃាត​.​ក​ចិន​សម្លាប់​ថៅកែ​ចិន​យក​សព​ទៅ​ចោល​ទន្លេ​អ្នក​លឿង​ធ្វើ​ត្រាប់​ឡើងវិញ​(រូប៖វ៉េបសាយ)

​កម្លាំង​សមត្ថកិច្ច​ឲ្យ​ឃាត​.​ក​ចិន​សម្លាប់​ថៅកែ​ចិន​យក​សព​ទៅ​ចោល​ទន្លេ​អ្នក​លឿង​ធ្វើ​ត្រាប់​ឡើងវិញ​

​កម្លាំង​សមត្ថកិច្ច​ឲ្យ​ឃាត​.​ក​ចិន​សម្លាប់​ថៅកែ​ចិន​យក​សព​ទៅ​ចោល​ទន្លេ​អ្នក​លឿង​ធ្វើ​ត្រាប់​ឡើងវិញ​

​កម្លាំង​សមត្ថកិច្ច​ឲ្យ​ឃាត​.​ក​ចិន​សម្លាប់​ថៅកែ​ចិន​យក​សព​ទៅ​ចោល​ទន្លេ​អ្នក​លឿង​ធ្វើ​ត្រាប់​ឡើងវិញ​

​កម្លាំង​សមត្ថកិច្ច​ឲ្យ​ឃាត​.​ក​ចិន​សម្លាប់​ថៅកែ​ចិន​យក​សព​ទៅ​ចោល​ទន្លេ​អ្នក​លឿង​ធ្វើ​ត្រាប់​ឡើងវិញ​

​កម្លាំង​សមត្ថកិច្ច​ឲ្យ​ឃាត​.​ក​ចិន​សម្លាប់​ថៅកែ​ចិន​យក​សព​ទៅ​ចោល​ទន្លេ​អ្នក​លឿង​ធ្វើ​ត្រាប់​ឡើងវិញ​

​កម្លាំង​សមត្ថកិច្ច​ឲ្យ​ឃាត​.​ក​ចិន​សម្លាប់​ថៅកែ​ចិន​យក​សព​ទៅ​ចោល​ទន្លេ​អ្នក​លឿង​ធ្វើ​ត្រាប់​ឡើងវិញ​

​កម្លាំង​សមត្ថកិច្ច​ឲ្យ​ឃាត​.​ក​ចិន​សម្លាប់​ថៅកែ​ចិន​យក​សព​ទៅ​ចោល​ទន្លេ​អ្នក​លឿង​ធ្វើ​ត្រាប់​ឡើងវិញ​

ជនរងគ្រោះជាជនជាតិចិន


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ





Apple Google

W-11-x-h-15-cm

Cambodia

Web (h) 250px x (w)300px thank  you

Electric-28

Driver wanted

Pp

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ

Bayern_champions3_large

Bayern លត់ Wolfsburg ៦-០ ដើម្បី​លើក​ពាន Bundesliga

ថ្ងៃទី 30 មេសា 2017 ម៉ោង 12:40:PM

សន្តិសុខសង្គម