ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Ads1111
Rhb02

ការិយាល័យនិពន្ធ 012 813 366, 016 970 962



ធនាគារ​នានា​នឹង​ផ្តោតលើ​ការ​សន្សំសំចៃ​ជាង​មុន​ខណៈ​ពិ​ដាន​ការប្រាក់​ត្រូវបាន​ដាក់ចេញ​ ​

​ដោយ ៖ច្រាយ ចំណាន​ ថ្ងៃទី 21 មីនា 2017 ម៉ោង 07:59:AM

(​ភ្នំពេញ​)៖ ធនាគារពាណិជ្ជ​នានា​នឹង​ផ្តោត​ការ​សន្សំសំចៃ លើ​ការចំណាយ​របស់ខ្លួន បន្ទាប់ពី​រដ្ឋាភិបាល​ដាក់​ពិ​ដាន​អត្រា​ការប្រាក់​ពី​៣០ មក​នៅត្រឹម​១៨​ភាគរយ​ដែល​នឹងត្រូវ​អនុវត្ត​នៅ​ខែមេសា​ខាងមុខនេះ​។​
​    ​
​លោក​អ៊ិន ចាន់នី​ ​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា​ភី​អ៊ិ​ល​ស៊ី​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ម្សិល​ម៉ិ​ញ​ថា​ការដាក់ចេញ​វិធានការណ៍​​របស់​រដ្ឋាភិបាល​នឹងធ្វើ​ឲ្យ​ធនាគារ​សម្រួល​ថ្លៃដើម​ឡើងវិញ ដើម្បី​សម្រេច​តាម​គោលដៅ​នៃ​ការទទួលបាន​ប្រាក់ចំណេញ​ប្រចាំឆ្នាំ​។ ​លោក​បន្តថា ធនាគារ​នឹង​កាត់បន្ថយ​ការចំណាយ​មិនចាំបាច់ និង​ពិនិត្យ​ការចំណាយ​តា​មល​ទ្ឋ​ភាពជាក់ស្តែង​ព្រោះ​ចាប់ពី​ខែមេសា​ខាង​​មុខ​នេះ​ទាំង​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​នានា​នឹង​អនុវត្តតាម​ប្រកាស​របស់​រដ្ឋាភិបាល​។​
​    ​
​លោក​បន្តថា “​ការដាក់ចេញ​នូវ​សេចក្តីប្រកាស​នេះ ពិតជា​ដាក់​សម្ពាធ​ដល់​ស្ថាប័នហិរញ្ញវត្ថុ​នានា​ហើយ​ធនាគារ​និ​មួយៗ​មាន​ស្ថានភាព​​ខុសៗ​គ្នា ហើយ​អត្រា​ការប្រាក់​កើនឡើង​ឬ​ចុះ លោក​នឹង​ពិនិត្យ​តាម​ស្ថានភាព​ជាក់ស្តែង​”​។​
​    ​
​គិត​ត្រឹម​រយៈពេល​ពីរ​ខែ​ដើម​ឆ្នាំនេះ ធនាគារ​អេស៊ីលីដា​បានទទួល​ប្រាក់​បញ្ញើ​៣១០០​លាន​ដុល្លារ​និង​ផ្តល់​ឥណទាន​ទំហំ​ទឹកប្រាក់​២៨០០លាន​ដុល្លារ​អាមេរិក​។​
​    ​
​ទោះជា​យ៉ាងណា​សេដ្ឋវិទូ​កម្ពុជា​បាន​និយាយ​ក្នុង​ភាព​ប្រយ័ត្នប្រយែង​ជុំវិញ​បញ្ហា​នេះ​។​
​    ​
​លោក​បណ្ឌិត​ម៉ី កល្យាណ​ទីប្រឹក្សា​ជាន់ខ្ពស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​បាន​ថ្លែងថា​ការដាក់​ពិ​ដាន​អត្រា​ការប្រាក់​របស់​រដ្ឋាភិបាល​​កាលពីពេល​ថ្មីៗ​នេះ មានរឿង​ល្អ និង​រឿង​អាក្រក់ ប៉ុន្តែ​បើ​គិត​អត្រា​ការប្រាក់​ក្នុង​កម្រិត​នេះ​ជាការ​សមរម្យ តែ​វា​ក៏​នៅតែ​ខ្ពស់​ផងដែរ ធៀប​នឹង​កំលាំង​សេដ្ឋកិច្ច​របស់​កម្ពុជា​។​លោក​បន្តថា ការដាក់ ពិ​ដាន​ការប្រាក់​បែបនេះ វា​មាន​ឥ​ទ្ឋិ​ពល​ខ្លះៗ​ផងដែរ​ដល់​ធនាគារ​នានា ដែល​អាច​ជំរុញ​ឲ្យ​ពួកគេ​បញ្ចុះ​អត្រា​ការប្រាក់​បន្ថែម​។​
​    ​
​លោក​បន្តថា ទោះជា​យ៉ាងណា​ការបញ្ចុះ​អត្រា​ការប្រាក់​ឬ​អត់ វា​អាស្រ័យ​លើ​ធនាគារ​នីមួយៗ ប៉ុន្តែ​ការដាក់​ពិ​ដាន​ការប្រាក់​នេះ​ជា​រឿង​របស់​​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​នានា​ច្រើនជាង​ធនាគារ​”​។​
​    ​
​លោក​បណ្ឌិត​ម៉ី កល្យាណ​បាន​បន្តថា វិស័យ​ធនាគារ​បាន​ប្រកួតប្រជែង​គ្នា​ខ្លាំង​រួចទៅហើយ​ហេតុនេះ​ការបញ្ចុះ​អត្រា​ការប្រាក់​របស់​ធនាគារ​​នានា​អាចមាន​តិចតួច ប៉ុន្តែ​បើ​បង្ខំ​ឲ្យ​បញ្ចុះ​ខ្លាំង​ធនាគារ​អាច​ដួល​រំលំ​ផងដែរ​។​លោក​បន្តថា ធនាគារ​គួរ​បញ្ចុះ​អត្រា​ការប្រាក់​ហើយ​ប៉ុន្តែ​​ការចុះ​កើត​ឬ​មិនកើត វា​ពាក់​ព័​ន្ឋ​នឹង​ប្រាក់ចំណេញ ហើយ​ប្រាក់ចំណេញ​ទទួលបាន​គឺ​ទប់​ទល់នឹង​ហានិភ័យ​ប៉ុណ្ណោះ​”​។​

ធនាគារ​នានា​នឹង​ផ្តោតលើ​ការ​សន្សំសំចៃ​ជាង​មុន​ខណៈ​ពិ​ដាន​ការប្រាក់​ត្រូវបាន​ដាក់ចេញ​ ​

​ប្រាក់​ដុល្លារ និង​ប្រាក់រៀល​ខ្មែរ​(​រូបថត​ឯកសារ​)​


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ





Apple Google

Wat

Unops

Angkor-sangran

2

Cheat-

Seatel-23

Apsara31

Pana

Romanson


ដំណឹងថ្មីៗប្រចាំថ្ងៃ

សន្តិសុខសង្គម