ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews

ការិយាល័យនិពន្ធ 012 813 366, 016 970 962


មាតិកាៈ សន្តិសុខ

​ជួបគ្នា​តាម​ហ្វេ​ស​ប៊ុ​ក​បង្កើត​ស្នេហ៍​បាន​ជាង​១០​ថ្ងៃ​បោក​យក​ម៉ូតូ​ជាប់​ខ្នោះ​សមត្ថកិច្ច​

​ដោយ ៖ហូ​សាន់​ ថ្ងៃទី 19 ឧសភា 2017 ម៉ោង 04:22:PM

(​កណ្តាល​)៖​កាលពី​ថ្ងៃទី​១៨​ខែឧសភា​ឆ្នាំ​២០១៧​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​បាន​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ទំនាក់ទំនង​អន្ទង​រក​ស្នេហ៍​រហូត បាន​ជួប​ស្រី​ស្រស់​ក្មេងខ្ចី​ដ៏​សោភា​ម្នាក់​ឲ្យ​ធ្លាក់​ក្នុង​អន្លង់ ស្នេហ៍ បាន​កន្លះ​ខែ​ប្រុស​ស្នេហ៍​បោក​យក​ម៉ូតូ​មួយគ្រឿង​ទៅ​បាត់​។

 ប៉ុន្តែ​អំពើអាក្រក់​ទទួលផល​អាក្រក់​មកវិញ​ភ្លាមៗ ដោយ​កម្លាំង​សមត្ថកិច្ច​នគរបាល​ចាប់ខ្លួន​ជន​ឆបោក​នោះ​អនុវត្តតាម ផ្លូវច្បាប់​។​​ហេតុការណ៍​ឆបោក​កើតឡើង​តាំងពី​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​ពោធិ៍​បាន ឃុំ​ពោធិ៍​បាន ស្រុក​កោះធំ ខេត្តកណ្ដាល​។

​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា​នារី​រងគ្រោះ​ឈ្មោះ ស៊ា​វ ស្រី​នាង ភេទ​ស្រី អាយុ ១៩​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​កោះ​ចាស់ ឃុំ​ព្រែក​ស្ដី ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ កសិករ​។​ឯ​ជនសង្ស័យ​ឈ្មោះ ហេង វិសាល ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រែក​ពោធិ៍ ឃុំ​ទឹក​វិល ស្រុក​ស្អាង ខេត្តកណ្ដាល មុខរបរ ជាងកាត់សក់ ត្រូវបាន​ឃាត់ខ្លួន​។

 ពេល​ឃាត់ខ្លួន​ជនសង្ស័យ សមត្ថកិច្ច​ដកហូត​បា​ន​មកវិញ​ម៉ូតូ​ចំនួន មួយគ្រឿង ម៉ាក​ហុងដា​ឌ្រី​ម​ស៊េរី​ឆ្នាំ​២០១១ ឡើង​តែម​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ដែលមាន​លេខ​តួ និង​លេខ​ម៉ាស៊ីន 8599339​។​

​បើតាម​ការស្រាវជ្រាវរ​បស់​សមត្ថកិច្ច​បញ្ជាក់​ថា ជនរងគ្រោះ និង​ជនសង្ស័យ គឺ​បាន​ស្គាល់គ្នា​តាមរយៈ​ហ្វេ​ស​ប៊ុ​កមាន​រយៈពេល​ប្រមាណ​កន្លះ​ខែ​មកហើយ ដោយ​ជនសង្ស័យ​កុហកថា​ខ្លួន​គឺជា​អ្នករកស៊ី​លក់ដូរ​គ្រឿង​អាហារ​សមុទ្រ​នៅ កំពង់សោម និង​គ្មាន​ប្រពន្ធ​កូន​នោះទេ​។​

​ក្រោយមក​ជនរងគ្រោះ​ដោយ​លង់​ជឿ​សម្ដី​របស់​ជនសង្ស័យ​ក៏បាន​ព្រម​ធ្វើជា សង្សារ​ជាមួយនឹង​ជនសង្ស័យ​តែម្ដងទៅ​។ លុះ​នៅ​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០១៧ ជនសង្ស័យ ហេង វិសាល បាន​សុំ​មកលេង​ផ្ទះ​នារី​រងគ្រោះ ស៊ា​វ ស្រី​នាង ដោយបាន​ទិញ​មឹក បង្គា ត្រ​បែ​ល យកមក​ធ្វើ​អាហារ​ហូប​ជាមួយ​ក្រុមគ្រួសារ​ជនរងគ្រោះ រួច​ក៏​ត្រឡប់ទៅផ្ទះ​វិញ​។​
​បន្ទាប់មកទៀត ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៧ ជនសង្ស័យ​បានមក​លេង​ជនរងគ្រោះ​ម្ដងទៀត ដោយ​ណាត់​ជួបគ្នា​នៅ​ចំណុច​វត្ត​កំពង់​គរ ឃុំ​ពោធិ៍​បាន ស្រុក​កោះធំ ខេត្តកណ្ដាល​។​

​នារី​រងគ្រោះ​បាន​យក​ម៉ូតូ​របស់ខ្លួន​ម៉ាក​ហុងដា​ស៊េរី​ឆ្នាំ​២០១០​ជិះ ទៅយក ហេង វិសាល រួច​បាននាំគ្នា​ដើរលេង​ក្នុង​វត្ត​ទួល​ព្រះរាជា ដោយ បាន​ចូល​ទៅលេង​ផ្ទះ​ឈ្មោះ ចាន់ថន​ហៅ​រស្មី​ត្រូវជា​មេជាង​សម្អាងការ​របស់​នារីរ​ង​គ្រោះ​នៅ​ភូមិ​ពោធិ៍​បាន ឃុំ​ពោធិ៍​បាន ស្រុក​កោះធំ ខេត្តកណ្ដាល​។

 រហូត​នៅវេលា​កើតហេតុ​ខាងលើ ជនសង្ស័យ​បានឃើញ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​ស៊េរី​ឆ្នាំ​២០១១ ពណ៌​ខ្មៅ​របស់​ឈ្មោះ ចាន់ថន​ហៅ​រស្មី ក៏បាន​ប្រើល្បិច​កុហក​សង្សារ​ខ្លួន​ឈ្មោះ ស្រី​នាង ថា ខ្លួន​មានការ​រវល់​ត្រូវ​ប្រញាប់​ទៅ​ភ្នំពេញ​វិញ ក៏បាន​ឲ្យ​នារី​រងគ្រោះ​ខ្ចី​ម៉ូតូ​របស់​ឈ្មោះ ចាន់ថន​ជិះ​វិញ ព្រោះ​វា​មាន​កញ្ចក់​ត្រឹមត្រូវ​ងាយស្រួល​ជិះ​ចូល​ក្រុងភ្នំពេញ រួច​នារី​រងគ្រោះ​ក៏បាន​ខ្ចី​ម៉ូតូ​មេជាង​របស់ខ្លួន​ជិះ​ទៅ​ភ្នំពេញ​ជាមួយ ជនសង្ស័យ​តែម្ដង​។​

​នៅពេល​ដល់​ភ្នំពេញ​ជនសង្ស័យ​ក៏បាន​ប្រើល្បិច​កុហក​ជនរងគ្រោះ​ទៀតថា ខ្លួន​ត្រូវការ​ជិះ​ម៉ូតូ​ទៅយក​អីវ៉ាន់​គេ​ផ្ញើមក ដោយ​ទុក​ឲ្យ​ឈ្មោះ ស្រី​នាង នៅ​រង់ចាំ​នៅ​ហាង​កាហ្វេ​មួយកន្លែង​ក្បែរ​វិមានឯករាជ្យ​។ ចំណែក​នារី​រងគ្រោះ​ដោយ​រង់ចាំ​យូរពេក ទំនាក់ទំនង​ពុំបាន ក៏​ត្រឡប់មកផ្ទះ​វិញ​តែម្ដង​។

 រហូត​នៅ​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៧ វេលា​ម៉ោង ០៩​និង​៣០​នាទី ទើប​មក​ដាក់ពាក្យ​បណ្ដឹង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ​។ ក្រោយពី​ទទួលបាន​ពាក្យបណ្ដឹង សមត្ថកិច្ច​ជំនាញ​ស្រុក​កោះធំ រួម​នឹង​ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​ស្រាវជ្រាវ​រហូត​បាន​ព័ត៌មាន​ថា ជនសង្ស័យ​នៅក្នុង​ភូមិ​ព្រែក​ពោធិ៍ ឃុំ​ទឹក​វិល ស្រុក​ស្អាង ខេត្តកណ្ដាល។

 ពេលនោះ​កម្លាំង​ជំនាញ​ស្រុក​កោះធំ បាន​សហការ​ជាមួយ​នគរបាល​ស្រុក​ស្អាង ចុះ​ឃាត់ខ្លួន​ឈ្មោះ ហេង វិសាល នៅផ្ទះ​របស់គេ ក្នុងភូមិ​ព្រែក​ពោធិ៍​តែម្ដង និង​បាន​ដកហូត​ម៉ូតូ​ដែល​ជនសង្ស័យ​ឆបោក​យកទៅ​នោះមក​វិញ​។​
នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ ហេង វិសាល បាន​សារភាពថា ខ្លួន​ពិតជា​បាន​ឆបោក​យក​ម៉ូតូ​របស់​ឈ្មោះ ស៊ា​វ ស្រី​នាង ដែល​ខ្ចី​ពី​គេ​នោះ ប្រាកដ​មែន​៕S










​ជួបគ្នា​តាម​ហ្វេ​ស​ប៊ុ​ក​បង្កើត​ស្នេហ៍​បាន​ជាង​១០​ថ្ងៃ​បោក​យក​ម៉ូតូ​ជាប់​ខ្នោះ​សមត្ថកិច្ច​

​ជួបគ្នា​តាម​ហ្វេ​ស​ប៊ុ​ក​បង្កើត​ស្នេហ៍​បាន​ជាង​១០​ថ្ងៃ​បោក​យក​ម៉ូតូ​ជាប់​ខ្នោះ​សមត្ថកិច្ច​(រូប៖វ៉េបសាយ)


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px






Apple Google

Home

Jcm

Tbc-w-11-x-h-15-cm

Ncdd

Golden pro-25

Kiri sakura -26

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ

សន្តិសុខសង្គម