ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Ads1111
Home-sale

ការិយាល័យនិពន្ធ 012 813 366, 016 970 962


មាតិកាៈ សន្តិសុខ

​ព្រះរាជអាជ្ញារង​ដឹកនាំ​កម្លាំង​ចុះទៅ​បិទ​ទីតាំង​ខារ៉ាអូខេ​មាន​បង្កប់​គ្រឿងញៀន​

​ដោយ ៖​គ្រញូង​ ថ្ងៃទី 11 មករា 2017 ម៉ោង 03:32:PM

(​បាត់ដំបង​)៖​ទីតាំង​ខារ៉ាអូខេ​មាន​បង្កប់​គ្រឿងញៀន​យីហោ​ខារ៉ាអូខេ​ដឺ​សោ​ន​ហ្វា​មី​លី​(The sound familyKTV)​ស្ថិត​ក្នុងភូមិ​កម្មករ​សង្កាត់​ស្វាយប៉ោ​ក្រុង​បាត់ដំបង​ត្រូវបាន​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តបាត់ដំបង លោក​ប៉ង់ ចាន់​សុ​យុ​ទ្ធា​រ៉ា​បាន​ដឹកនាំ​កម្លាំង​នគរបាល​ស្នងការ​ខេត្ត អធិការ​ក្រុង​និង​អាជ្ញាធរ​ភូមិ​កម្មករ​បាន​ចុះ​បិទ​ទីតាំង​
​បញ្ចប់​អាជីវកម្ម​ក្រោយពេល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​កាលពី​ព្រឹក​ថ្ងៃទី​១០​ខែមករា​ឆ្នាំ​២០១៧​ចុះ​បង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស ស្រី​៦​នាក់​និង​វត្ថុតាង​ថ្នាំញៀន​មួយចំនួន​បញ្ជូនទៅ​តុលាការខេត្ត​រួចមក ។               
            
​ការចុះទៅ​បិទ​អាជីវកម្ម​ខារ៉ាអូខេ​ដឺ​សោ​ន​ហ្វា​មី​លី​របស់លោក​ហេង យូ​សុង​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​នៅ​ភូមិ​១៣​មករា​សង្កាត់​ព្រែក​ព្រះស្តេច​ក្រុង​បាត់ដំបង​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​១០​ខែមករា​ឆ្នាំ​២០១៧​ពី​សំណាក់​លោក​​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តបាត់ដំបង​ត្រូវគេ​មើលឃើញថា​ក្រោម​ការសម្រេច​ឱ្យ​បិទ​អាជីវកម្ម​ទាំងស្រុង​ពី​
​ក្រសួងមហាផ្ទៃ​។
 ពាក់ព័ន្ធ​នឹង​ការចុះ​បិទ​អាជីវកម្ម​ខារ៉ាអូខេ​ខាងលើ​គឺ​ម្ចាស់​ទីតាំង​មិនមាន​ប្រតិកម្ម​អ្វី​ទៅ​និង​ចំណាត់ការ​របស់ ក្រសួងមហាផ្ទៃ​អគ្គស្នងការ​នគរបាល​ជាតិ​ដែលមាន​លោក​ប៉ង់​ចាន់​សុ​យុ​ទ្ធា​រ៉ា​ព្រះ​រា​ជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ដឹកនាំ​កម្លាំង​ចុះទៅ​បិទ​អាជីវកម្ម​នោះឡើយ ។

​គួរ​បញ្ជាក់ថា​កាលពី​យប់​ថ្ងៃទី​៩​ខែមករា​ឆ្នាំ​២០១៧​ប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​សហការ​ជា​មួយក្រុម​អន្តគ​មន៍​និង​ក្រុម​បង្ការ​-​បង្ក្រាប​នៃ​ស្នងការ​នគរបាល​ខេត្ត​បាន​ចុះបង្ក្រាប​ទីតាំង​ខារ៉ាអូខេ​មួយកន្លែង​យី​ហោ​ដឺ​សោ​ន​ហ្វា​មី​លី​មាន​បង្កប់​ការលក់​និង​ប្រើប្រាស់​គ្រឿងញៀន​នៅ​ចំណុច​ភូមិ​កម្មករ​សង្កាត់​ស្ចា​យ​ប៉ោ​ក្រុង​បាត់ដំបង​ព្រមទាំង​ឃាត់ខ្លួន​ថៅកែ​ម្នាក់​និង​អ្នក​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​៦​នាក់​(​ស្រី​២​នាក់​)។
​ក្នុងនោះ​ដកហូត​បាន​មាន​ថ្នាំញៀន​ប្រភេទ​កេ​តា​មីន​(Ketamine ខេ​)​ថ្នាំគ្រវីក្បាល​ចំនួន​៣​កូន​ថង់​ទម្ងន់​០,៨៨​ក្រាម ឧបករណ៍​(​ពុម្ព​)​សំរាប់​កែច្នៃ​ថ្នាំ្ញ​ញៀន​អ៊ិ​ច​ស្តា​ស៊ី​ចំនួន​២ ថ្នាំ​អំពូល​Diazepam​ចំនួន​២​អំពូល ថ្នាំ​គ្រាប់ Zepam​ចំនួន​១៦​បន្ទះ ដែកកេះ​ចំនួន​៣ គំរប​ដក​កែច្នៃ​សំរាប់​ជក់​ថ្នាំ្ញ​ញៀន​ចំនួន​១ ទុយោ​បឺត​ចំនួន​១​ដុំ ថង់​សំរាប់​ច្រក​ថ្នាំញៀន​មួយចំនួន ក្រដាស​អាលុយមីញ៉ូម​ចំនួន​១​ដុំ និង​សំបក​ថ្នាំ​មួយចំនួន​៕S

​ព្រះរាជអាជ្ញារង​ដឹកនាំ​កម្លាំង​ចុះទៅ​បិទ​ទីតាំង​ខារ៉ាអូខេ​មាន​បង្កប់​គ្រឿងញៀន​

​រូប​ថ​តៈ​គណៈកម្មការ​ចុះ​បិទ​ទិ​តាំង​ខារ៉ាអូខេ​បង្កប់​គ្រឿងញៀន​

​ព្រះរាជអាជ្ញារង​ដឹកនាំ​កម្លាំង​ចុះទៅ​បិទ​ទីតាំង​ខារ៉ាអូខេ​មាន​បង្កប់​គ្រឿងញៀន​

​ព្រះរាជអាជ្ញារង​ដឹកនាំ​កម្លាំង​ចុះទៅ​បិទ​ទីតាំង​ខារ៉ាអូខេ​មាន​បង្កប់​គ្រឿងញៀន​

​ព្រះរាជអាជ្ញារង​ដឹកនាំ​កម្លាំង​ចុះទៅ​បិទ​ទីតាំង​ខារ៉ាអូខេ​មាន​បង្កប់​គ្រឿងញៀន​


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ





Apple Google

320


ដំណឹងថ្មីៗប្រចាំថ្ងៃ

សន្តិសុខសង្គម