ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Ads1111
Rhb02

ការិយាល័យនិពន្ធ 012 813 366, 016 970 962



​កសិផល​ផ្លែស្វាយ​ឡើងថ្លៃ​អត់​រួច​ហេតុផល​ថា​មកពី​បង់លុយ​ឲ្យ​មន្ត្រី​ច្រកព្រំដែន​ច្រើន​

​ដោយ ៖​ចាន់ ថន​ ថ្ងៃទី 20 មីនា 2017 ម៉ោង 02:12:PM

(​ព្រៃវែង​)៖​អាជីវករ​ដែល​ដឹក​កសិផល​ទៅ​លក់​នៅ​វៀតណាម​បាន​សម្ដែង​ការមិន​ពេញចិត្ត​ចំពោះ​មន្ត្រី​ច្រកទ្វារព្រំដែន​បន្ទាយ​ចក្រី​ដែល​បានកំណត់​ឲ្យ​ពួកគាត់​បង់លុយ​ច្រើនជាង​ឆ្នាំមុនៗ​ដោយ​មិន​ចេញ​ក្រដាស​ស្នាម​។​

​ច្រក​អន្តរជាតិ​បន្ទាយ​ចក្រី​ស្រុក​ព្រះស្ដេច​ខេត្តព្រៃវែង​ត្រូវបាន​ពលរដ្ឋ​នៅ​ទីនោះ​បង្ហើប​ថា​សកម្មភាព​ឈ្មួញ​ដឹកទំនិញ​ចេញចូល​គ្រប់​ប្រភេទ​ក្នុង​មួយថ្ងៃៗ​រាប់សិប​គ្រឿង​ដឹក​ទាំងថ្ងៃទាំងយប់​គឺ​តែងតែ​ចូល​បង់លុយ​ឲ្យ​មន្ត្រី​ទាំង​៤​ស្ថាប័ន​នៅ​ច្រក​នោះ​ជាប្រចាំ​ដោយ​មិនមាន​ក្រដាស​ស្នាម​អ្វី​ឡើយ​។
​សូម្បីតែ​រថយន្ត​ដឹក​ទឹកកក​ឬ​រថយន្ត​ដឹក​កសិផល​ទៅ​លក់​នៅ​វៀតណាម​ក៏ត្រូវ​បង់លុយ​ជា​ហូរហែរ​ធ្វើ​ឲ្យ​អាជីវករ​ខ្លះ​លួច​ខឹង​និង​មន្ត្រី​ច្រកទ្វារ​មួយ​នេះ​តែ​មិនដឹង​ធ្វើ​ម៉េច​នៅក្រោម​គំនាប​គេ​។​

​អាជីវករ​បាន​ត្អូញត្អែរថា​"​យ៉ាប់​ណាស់​សព្វថ្ងៃ​រកស៊ី​មិន​ចំណេញ​ទេ​ដូច​ចិញ្ចឹម​ប្រពន្ធ​មន្ត្រី​នៅ​ច្រកទ្វារ​បន្ទាយ​ចក្រី ព្រោះថា​គាត់​ដឹក​ផ្លែស្វាយ​មួយ​ជើង​ទៅ​លក់​នៅ​វៀតណាម​ចំណាយ​លើ​តែ​ច្រកទ្វារ​អស់​២.០០០.០០០​រៀល​ហើយ​។ បើ​សរុប​ការចំណាយ​ក្នុង​មួយ​ជើង អស់​ចាប់ពី​៣.៥០០.០០០​រៀល​ទៅ​៤.០០០.០០០​រៀល​ក្នុង​មួយ​ឡាន​ភ្លៅ​៣"​។

​អាជីវករ​បាន​ឲ្យ​ដឹង​ទៀត​ថាបើ​ដឹក​ពី​ស្រុក​ល្វាឯម​ឬ​ស្រុក​ខ្សាច់កណ្ដាល​ខេត្តកណ្ដាល​មកដល់​វៀត​ណា​ម​នេះ គ្រាន់តែ​ឈ្នួល​ឡា​នុ​មួយ​ជើង​អស់​ចមនួន​១.០០០.០០០​រៀល​ថ្លៃ​កម្មករ​លើកដាក់​អស់​៨០០.០០០​រៀល​សា​ហ៊ុយ​តាមផ្លូវ​ជាង​១០០.០០០​រៀល​បង់​ឲ្យ​គយ​ច្រកទ្វារ​ចក្រី​ខាង​ខ្មែរ​ចំនួន​១.០០០.០០០​រៀល និង​ខាង​វៀតណាម​ចំនួន​១.០០០.០០០​រៀល​ទៀត

ប្រភព​ដដែល​បាន​បន្តថា​កាល​ឆ្នាំមុនៗ​ដឹក​មួយ​ជើង​បង់អស់​តែ​២៥០.០០០​រៀល​ទៅ​៣០០.០០០​រៀល​ទេ​ហើយ​ដើរ​បង់​តាម​កន្លែង​ស្នាក់ការ​របស់គេ​។​តែ​ឥឡូវ​ខាង​ខ្មែរ​គេ​កំណត់​ឲ្យ​បង់​ទៅ​គយ​១.០០០.០០០​រៀល​តែមួយ​កន្លែង​កុំ​ឲ្យ​ដើរ​បង់​ប្រ​សេក​ប្រសាច​ហើយ​លុយ​ដែល​បង់​នោះ​គឺ​គេ​ចាត់ចែង​គ្នា​គេ​ទៅ​។​

ប្រភព​បន្ត​ថាបើ​យើង​មិន​ឲ្យ​គេ​តាម​ការកំណត់​ទេ​គេ​មិន​ឲ្យ​ទៅ​ឡើយ​ហើយ​អា​ជីករ​ផ្សេងៗ​ទៀត​ក៏​បង់លុយ​មិន​ខុសគ្នា​ទេ​។​ឯ​ផ្លែស្វាយ​ឡើងថ្លៃ​មិន​រួច​ដោយសារ​ឈ្មួញ​ដូចជា​ពួកគាត់​មិន​ហ៊ាន​ទិញ​ថ្លៃ​ព្រោះ​រត់ការ​ផ្លូវ​និង​បង់លុយ​នៅ​ច្រកទ្វារ​ច្រើនពេក ហើយ​រាល់​ការ​បង់លុយ​ទាំងនោះ​គឺ​មិនដែល​ចេញ​ក្រដាស​ស្នាម​ឬ​ចុងសន្លឹក​អី​ទេ ។​

​ម្ចាស់​រថយន្ត​ដឹក​ទឹកកក​ម្នាក់​បាន​អះអាងថា​ខ្លួន​ដឹក​ទឹក​ក​ពី​វៀតណាម​តាម​ច្រក​ចក្រី​នេះ​មួយ​ជើង​គឺ​បង់លុយ​ឲ្យ​មន្ត្រី​ច្រកទ្វា​អស់​ចំនួន​៥០​ដុល្លារ​ជា​កំហិត​សម្រាប់​រថយន្ត​ប្រភេទ​មួយ​តោន​កន្លះ​។​ម្ចាស់​រថយន្ត​ទឹក​កបាន​បន្តថា​ការ​បង់លុយ​ទាំងនោះ​គឺ​មិនដែល​ចេញ​ក្រដាស​ស្នាម​អ្វី​ឡើយ​យកតែ​លុយ​ចែកគ្នា​គេ​។

​ស្ដ្រី​ជា​ឈ្មួញ​ដឹកស្រូវ​ម្នាក់​ក៏បាន​អះអាង​ដែរ​ថា​ខ្លួន​ដឹកស្រូវ​មួយ​រថយន្ត​ទៅ​លក់​នៅ​វៀតណាម​គឺ​ត្រូវ​បង់លុយ​ឲ្យ​មន្ត្រី​ច្រកទ្វារ​ចក្រី​អស់​ចាប់ពីរ​៤០.០០០​រៀល​ទៅ​៦០.០០០​រៀល​ក្នុង​មួយ​ជើង​ឲ្យ​តែ​ឆ្លងកាត់​គឺ​គេ​យកលុយ​ហើយ​ទោះបី​យើង​ដឹកស្រូវ​ទៅ​លក់​នៅ​វៀតណាម​មិន​ដាច់ ហើយ​ដឹក​មកវិញ​ក៏​នៅតែ​អស់​លុយ​ដែរ​។​

​ឆ្លើយតប​និង​ករណី​រថយន្ត​ដឹក​ផ្លែស្វាយ​បង់លុយ​យ៉ាង​កំហិត​បែបនេះ​លោក​តូច​ចៅ​កុយ​ប្រធាន​កាំកុងត្រូល​ច្រក​បន្ទាយ​ចក្រី​បាន​ឲ្យ​ដឹង​កាលពីពេល​កន្លងមក​ថា​លោក​យក​មួយ​រថយន្ត​៩០.០០០​រៀល​ថ្លៃ​សេវា​ត្រួតពិនិត្យ​តាម​សៀវភៅ​បន្ទុក​។​
​លោក សុង ម៉ាឡៃ ប្រធានការិយាល័យ​គយ​ច្រក​ចក្រី​មិនអាច​សុំ​ការពន្យល់​បានទេ​ព្រោះ​ទូរស័ព្ទ​ចូល​ហើយ​លោក​ចុច​បិទ​។​

​ឯ​លោក​ហែម​សុ​ភ័​ក្រ​អនុប្រធាន​គយ​ចក្រី​ទូរស័ព្ទ​ចូល​ហើយ​មិន​ទទួល​។​ឯ​លោ​កនង​សំ​ហឿង​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តព្រៃវែង​បានបញ្ជាក់​កាលពីពេល​ថ្មីៗ​នេះ​ថា​កសិផល​ដែល​ដឹកចេញទៅ​ប្រទេសជិតខាង​ជាគោលការណ៍​គឺ​មិន​បង់ពន្ធ​ឬ​បង់លុយ​អី​ឡើយ​។​

​ចំណែក​លោក ទួន សុគ​ន្ថា ប្រធាន​ច្រក​អន្តរជាតិ​បន្ទាយ​ចក្រី មិនអាច​សុំ​ការពន្យល់​បានទេ​ព្រោះ​ទូរស័ព្ទ​ចូល​ហើយ​លោក​មិន​លើក គ្រាន់តែ​កន្លងមក​លោក​ធ្លាប់បាន​លើកឡើង​ថាបើ​អាជីវក​រណា​បង់លុយ​ឲ្យ​ស្ថាប័ន​ណា​ប៉ុន្មាន​នោះ​ប្រាប់​មក​លោក​ដើម្បី​ឲ្យ​លោក​ធ្វើការ​កែតម្រូវ​៕S

​កសិផល​ផ្លែស្វាយ​ឡើងថ្លៃ​អត់​រួច​ហេតុផល​ថា​មកពី​បង់លុយ​ឲ្យ​មន្ត្រី​ច្រកព្រំដែន​ច្រើន​

​កសិផល​ផ្លែស្វាយ​ឡើងថ្លៃ​អត់​រួច​ហេតុផល​ថា​មកពី​បង់លុយ​ឲ្យ​មន្ត្រី​ច្រកព្រំដែន​ច្រើន(រូប៖ចាន់ថន)​

​កសិផល​ផ្លែស្វាយ​ឡើងថ្លៃ​អត់​រួច​ហេតុផល​ថា​មកពី​បង់លុយ​ឲ្យ​មន្ត្រី​ច្រកព្រំដែន​ច្រើន​

​កសិផល​ផ្លែស្វាយ​ឡើងថ្លៃ​អត់​រួច​ហេតុផល​ថា​មកពី​បង់លុយ​ឲ្យ​មន្ត្រី​ច្រកព្រំដែន​ច្រើន​

​កសិផល​ផ្លែស្វាយ​ឡើងថ្លៃ​អត់​រួច​ហេតុផល​ថា​មកពី​បង់លុយ​ឲ្យ​មន្ត្រី​ច្រកព្រំដែន​ច្រើន​

​កសិផល​ផ្លែស្វាយ​ឡើងថ្លៃ​អត់​រួច​ហេតុផល​ថា​មកពី​បង់លុយ​ឲ្យ​មន្ត្រី​ច្រកព្រំដែន​ច្រើន​

​កសិផល​ផ្លែស្វាយ​ឡើងថ្លៃ​អត់​រួច​ហេតុផល​ថា​មកពី​បង់លុយ​ឲ្យ​មន្ត្រី​ច្រកព្រំដែន​ច្រើន​

​កសិផល​ផ្លែស្វាយ​ឡើងថ្លៃ​អត់​រួច​ហេតុផល​ថា​មកពី​បង់លុយ​ឲ្យ​មន្ត្រី​ច្រកព្រំដែន​ច្រើន​


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ





Apple Google

Wat

Unops

Angkor-sangran

2

Cheat-

Seatel-23

Apsara31

Pana

Romanson


ដំណឹងថ្មីៗប្រចាំថ្ងៃ

សន្តិសុខសង្គម