ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews

ការិយាល័យនិពន្ធ 012 813 366, 016 970 962


មាតិកាៈ វប្បធម៌

​សិល្បៈ​ល្ខោនបាសាក់​នៅតែ​ជាការ​ពេញនិយម​សម្រាប់​មនុស្ស​ទូទៅ​ក្នុង​ខេត្តព្រៃវែង​

​ដោយ ៖​ចាន់ ថន​ ថ្ងៃទី 17 ឧសភា 2017 ម៉ោង 09:42:AM

(​ព្រៃវែង​)៖​សព្វថ្ងៃនេះ​បើទោះជា​មាន​តន្ត្រីសម័យ​ទំនើប​ឬ​"​ខន​សឺត​"​ដែល​គេ​បានដាក់​ប្រគុំ​តាម​ទីប្រជុំជន​និង​ពេលខ្លះ​ក្នុង​កម្មវិធី​ឃោ​នា​ផលិតផល​របស់​ក្រុមហ៊ុន​នានា​ដែល​គួរ​ទាក់ទាញ​មនុស្ស​ទូទៅ​ពិសេស​យុវ​វ៏​យ​ចូល​ទស្សនា​កម្សាន្ត​ក្តី​។​

ប៉ុន្តែ​កម្មវិធី​បុណ្យទាន​នៅតាម​វត្ត​អារាម​និ​មួយៗ​នៅក្នុង​ខេត្តព្រៃវែង​គេ​ឃើញ​មាន​មនុស្ស​គ្រប់​វ័យ​ក៏​ចូលមក​ទស្សនា​ឬ​លេង​កម្សាន្ត​យ៉ាងច្រើន​កុះករ​នូវ​សិល្បៈ​ល្ខោនបាសាក់​របស់​ខ្មែរ​ដែល​បាន​បន្សល់​តាំងពី​បុរាណកាល​មក​នោះដែរ​។​

​ល្ខោនបាសាក់​គឺជា​ទម្រង់​សិល្បៈ​ដែល​បង្ហាញ​ឲ្យ​ឃើញ​នូវ​ទំនៀម​ទំលាប់​ប្រពៃណី​ខ្មែរ​តាំងពី​បុរាណ​រហូតដល់​បច្ចុប្បន្ន​ដោយ​ឆ្លុះបញ្ចាំង​សាច់រឿង​និ​មួយៗ​សុទ្ធសឹងតែ​បាន​ដកស្រង់​ពី​ប្រ​វត្ត​ន៍​ស្ដេច​ឬ​ប្រ​វត្ត​ន៍​នៃ​ការតស៊ូ​របស់​ប្រជារាស្ត្រ​ដោយមាន​ភាព​កំសត់​,​ព្រាត់ប្រាស់​,​សប្បាយ​,​កំប្លែង​,​ស្នេហា​ជាដើម​។

​ជាមួយ​សាច់រឿង​ក្រុម​អ្នក​សម្ដែង​បាន​កែច្នៃ​និង​រំលេច​សាច់រឿង​ពី​ប្រ​វត្ត​ន៍​នានា​ដើម្បី​ឲ្យ​មហាជន​ទស្សនា​បាន​ស្វែងយល់​ក្នុងន័យ​ទាក់ទាញ​ការចាប់អារម្មណ៍​និង​ប្រជាប្រិយភាព​ក្រុម​របស់ខ្លួន​។​

​តំណាង​គណៈកម្មការ​នៅ​វត្ត​កំពង់​ពពិល​ម្នា​ក់បាន​ឲ្យ​ដឹងថា​វង្ស​ល្ខោន​ដែល​គាត់​បាន​ជួល​មកលេង​ចំនួន​២​យប់​កាលពី​ថ្ងៃទី​១៣​និង​១៤​ឧសភា​នេះ​ក្នុង​វត្ត​កំពង់​ពពិល​ស្ថិតនៅ​ភូមិ​កំពង់​ពពិល​ឃុំ​កំពង់​ពពិល​ស្រុក​ពារាំង​ខេត្តព្រៃវែង​នោះ​គឺ​ក្នុង​កម្មវិធី​បុណ្យឆ្លងសាលា​ឆាន់​ដែល​ទើប​នឹងធ្វើ​រួច​។​

ក្នុងនោះ​ខាង​គណៈកម្មការ​បាន​ជួល​វង្ស​ល្ខោនបាសាក់​នោះ​ក្នុង​មួយ​យប់​តម្លៃ​៤.០០០.០០០​រៀល​។​រីឯ​ក្រុម​សិល្បៈ​ក្នុង​មួយ​វង្ស​នោះ​មាន​ចំនួន​មនុស្ស​ជាង​៣០​នាក់​ព្រោះ​មាន​តួឯក​តួរង​បរិវា​នៃ​សាច់រឿង​បូករួម​ទាំង​នាក់​រូត​វាំងនន​រៀបចំ​ឆាក​និង​អ្នក​វ៉ៃ​ស្គរ​តន្ត្រី​ជាដើម​។​

​លោក​បន្តថា​សិល្បៈ​ល្ខោនបាសាក់​នេះ​ក៏បាន​ឆ្លុះបញ្ចាំង​ពី​ប្រ​វត្ត​ន៍​សាស្ដ្រ​និង​សង្គម​បច្ចុប្បន្ន​ផងដែរ​។​ដើម្បី​ឲ្យ​អ្នកទស្សនា​បាន​ស្វែងយល់​និង​អនុវត្ត​នូវ​អំពើ​ល្អ​។​ម្យ៉ាងវិញទៀត​ក៏​ធ្វើ​ឲ្យ​មហាជន​ចូលរួម​ធ្វើបុណ្យ​បរិចាក​ធន់​ធាន​ផ្ទាល់ខ្លួន​ទោះ​តិច​ឬ​ច្រើនក្តី​គឺ​គ្រាន់​នឹង​បាន​បច្ច័យ​យកមក​កសាង​វត្ត​។​ស្ដ្រី​ម្នាក់​បាន​និយាយថា​គាត់​មក​មើលល្ខោន​បាសាក់​នេះ​គឺ​នៅ​ចំ​ពីមុខ​ឆាក​តែម្ដង​ដោយបាន​ដាក់​កន្ទេល​មក​អង្គុយចាំ​ទស្សនា​ស្ទើ​មិន​ហ៊ាន​ព្រិច​ភ្នែក​ខ្លាច​ដាច់​សាច់រឿង​។​

​ស្ត្រី​អ្នក​និយម​សិល្បៈ​ល្ខា​ន​បាន​គាត់​បន្តថា​ក្មេងៗ​យុវវ័យ​គេ​មក​មើល​ការតាំង​លក់​ផលិតផល​របស់​អាជីវ​ករ​ឬ​ដើរលេង​កម្សាន្ត​ជួប​មិត្តភក្តិ​ខ្លះ​លេង​គប់​ប៉េ​ត​ប៉ោង​រាំលេង​កម្សាន្ត​ចូល​បុណ្យ​ជិៈ​កន្ត្រក​វិល​សេះ​ហោះ​ជាដើម​។​ល​។​

ចំណែក​គាត់​និង​ក្រុមគ្រួសារ​វិញ​មក​មើលល្ខោន​ទាល់តែ​ចប់​សាច់រឿង​ព្រោះ​ការសម្ដែង​មាន​តួរ​កំប្លែង​ក្រមិចក្រមើម​តួរ​យក្ស​កាច​ហើយក៏​មាន​តួឯក​កំសត់​ទៅតាម​សាច់រឿង​ធ្វើ​ឲ្យ​គាត់​ចាប់អារម្មណ៍​ជួន​ការ​ស្រក់​ទឹកភ្នែក​ហូរ​ទាំង​មិនដឹង​ខ្លួន​។​សិល្បៈ​ល្ខោនបាសាក់​នេះ​គឺ​គាត់​តាម​ទៅ​មើល​ស្ទើរ​គ្រប់កន្លែង​ឲ្យ​តែមាន​បុណ្យ​ល្ខោន​កន្លែង​ណា​គាត់​និង​កាត់​ទៅ​មើល​មិនដែល​ខាន​ឡើយ​៕S






​សិល្បៈ​ល្ខោនបាសាក់​នៅតែ​ជាការ​ពេញនិយម​សម្រាប់​មនុស្ស​ទូទៅ​ក្នុង​ខេត្តព្រៃវែង​

​សិល្បៈ​ល្ខោនបាសាក់​នៅតែ​ជាការ​ពេញនិយម​សម្រាប់​មនុស្ស​ទូទៅ​ក្នុង​ខេត្តព្រៃវែង​

​សិល្បៈ​ល្ខោនបាសាក់​នៅតែ​ជាការ​ពេញនិយម​សម្រាប់​មនុស្ស​ទូទៅ​ក្នុង​ខេត្តព្រៃវែង​

​សិល្បៈ​ល្ខោនបាសាក់​នៅតែ​ជាការ​ពេញនិយម​សម្រាប់​មនុស្ស​ទូទៅ​ក្នុង​ខេត្តព្រៃវែង​

​សិល្បៈ​ល្ខោនបាសាក់​នៅតែ​ជាការ​ពេញនិយម​សម្រាប់​មនុស្ស​ទូទៅ​ក្នុង​ខេត្តព្រៃវែង​

​សិល្បៈ​ល្ខោនបាសាក់​នៅតែ​ជាការ​ពេញនិយម​សម្រាប់​មនុស្ស​ទូទៅ​ក្នុង​ខេត្តព្រៃវែង​


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px






Apple Google

Home

Jcm

Tbc-w-11-x-h-15-cm

Ncdd

Golden pro-25

Kiri sakura -26

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ

សន្តិសុខសង្គម