ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Ads1111
Rhb02

ការិយាល័យនិពន្ធ 012 813 366, 016 970 962


មាតិកាៈ សន្តិសុខ

​គ្រាប់បែក​ទម្លាក់​ពីលើ​យន្តហោះ​សម័យ​សង្គ្រាម​គេ​ប្រទះឃើញ​ក្នុង​ចម្ការ​ដំឡូង​ ​

​ដោយ ៖សហការី​ ថ្ងៃទី 11 មករា 2017 ម៉ោង 04:11:PM

(​ត្បូងឃ្មុំ​)៖​គ្រាប់បែក​ប្រភេទ​MK82 មួយ​គ្រាប់ ត្រូវបាន​គេ​ប្រទះឃើញ នៅក្នុង​ដីចម្ការ​ដំឡូង​មួយកន្លែង កាលពី​ព្រឹក ថ្ងៃទី​១០ មករា ម្សិលមិញ នៅ​តំបន់​សម៉រ ភូមិ​ក្ដៅ​របស់​ខ្មែរក្រហម ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃទី​១០​ខែ មករា​ឆ្នាំ​២០១៧​។​

​មន្ត្រី​ស៊ីម៉ាក់ បាន​ឲ្យ​ដឹងថា ក្រោយពី​ទទួល​ព័ត៌មាន​ពី​នគរបាល​ស្រុក​តំបែរ  កម្លាំង​ជំនាញ បាន​ចុះទៅពិនិត្យ​មើលឃើញថា គ្រាប់​នោះ​មិនទាន់​ផ្ទុះ​នៅឡើយ​ទេ ហើយ​នៅមាន​គុណភាព​១០០​ភាគរយ​។ មន្ត្រី​អង្គការ​ស៊ីម៉ាក់​បាន បន្តថា ប្រភេទ​គ្រាប់​MK82 នេះ ត្រូវបាន​គេ​ទម្លាក់​ពីលើ​យន្តហោះ ក្នុងអំឡុង​សង្គ្រាម​ឆ្នាំ​១៩៧០-១៩៧៥ ដែល​មិនទាន់​ផ្ទុះ​។​ឯ​កម្លាំង​ផ្ទុះ​របស់​វា គឺមាន​ឥទ្ធិពល​គ្របដណ្ដប់​ទៅលើ​បរិវេន​ណ​៥០០​ម៉ែត្រ ជុំវិញ​ជា​រង្វង់​អង្កត់ផ្ចិត អាច​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ និង​រងគ្រោះថ្នាក់​ផងដែរ​។​

បច្ចុប្បន្ន​គ្រាប់​MK82 នេះ ត្រូវបាន​ក្រុម​ស៊ីម៉ាក់​ដឹក​យកទៅ​រក្សាទុក​នៅ​ស្នាក់ការ​ស៊ីម៉ាក់​ខេត្ត​ត្បូងឃ្មុំ ជា​បណ្តោះអាសន្ន ដើម្បី​បញ្ជូន​បន្តទៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ស៊ីម៉ាក​នៅ​ខេត្តកំពង់ឆ្នាំង ធ្វើការ​កម្ទេចចោល​៕S​

​គ្រាប់បែក​ទម្លាក់​ពីលើ​យន្តហោះ​សម័យ​សង្គ្រាម​គេ​ប្រទះឃើញ​ក្នុង​ចម្ការ​ដំឡូង​	​

​គ្រាប់បែក​ទម្លាក់​ពីលើ​យន្តហោះ​សម័យ​សង្គ្រាម​គេ​ប្រទះឃើញ(រូប៖វ៉េបសាយ)

​គ្រាប់បែក​ទម្លាក់​ពីលើ​យន្តហោះ​សម័យ​សង្គ្រាម​គេ​ប្រទះឃើញ​ក្នុង​ចម្ការ​ដំឡូង​	​

​គ្រាប់បែក​ទម្លាក់​ពីលើ​យន្តហោះ​សម័យ​សង្គ្រាម​គេ​ប្រទះឃើញ​ក្នុង​ចម្ការ​ដំឡូង​	​

​គ្រាប់បែក​ទម្លាក់​ពីលើ​យន្តហោះ​សម័យ​សង្គ្រាម​គេ​ប្រទះឃើញ​ក្នុង​ចម្ការ​ដំឡូង​	​


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ





Apple Google

Angkor-sangran

2

Cheat-

Seatel-23

Apsara16

Pana

Romanson


ដំណឹងថ្មីៗប្រចាំថ្ងៃ

សន្តិសុខសង្គម