ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews

ការិយាល័យនិពន្ធ 012 813 366, 016 970 962


មាតិកាៈ សន្តិសុខ

បុរស​ម្នាក់​ត្រូវបាន​គេ​ព្រួត​គ្នា​វាយ​ស្ទើ​ស្លាប់​ប្ដឹង​មេ​ប៉ុស្ដិ៍​លំ​ទង​៥​ថ្ងៃ​ហើយ​អត់​ចាត់ការ​ស​ង្ស​យ័​ថា​លាក់​រឿង​ទុក​ធ្វើ​ស៊ី​

​ដោយ ៖អូរ​ស្មាច់​ ថ្ងៃទី 21 មេសា 2017 ម៉ោង 04:02:PM

ឧ​ត្ត​មាន​ជ​យ័​៖ បុរស​ជា​ជនរងគ្រោះ​ម្នាក់ ដែល​ត្រូវបាន​អ្នកភូមិ​ជាមួយគ្នា​មួយ​គ្រួរ​សារ​មាន​គ្នា​ជិត​១០​នាក់ ព្រួត​គ្នា​វាយ​ស្ទើរ​ស្លាប់​ស្ទើរ​ស់​ប្ដឹង​មេ​ប៉ុស្ដិ៍​រយៈពេល​ចំនួន ៥​ថ្ងៃ ហើយ​នៅ​មិនទាន់​ចាត់ការ​ជនបង្ក សង្ស័យ​ទុក​រឿង​គាបស៊ី​។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​ថ្ងៃទី​១៧​រហូតដល់​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៧ ស្ថិតនៅ​ភូមិ​ស្រឡៅ​ស្រោង ឃុំ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​ជនរងគ្រោះ​ឈ្មោះ ញឹម នឿន ភេទ​ប្រុស​អាយុ ២៤​ឆ្នាំ រស់នៅ​ភូមិ​ស្រឡៅ​ស្រោង ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​មានជ័យ​។ ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា ជនបង្ក​ឈ្មោះ កេង ថេ​ង ភេទ​ប្រុស អាយុ​ជាង​២០​ឆ្នាំ រស់នៅ​ភូមិ​ជាមួយគ្នា​។​

​ប្រភព​សាក្សី​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា មូលហេតុ​ដំបូង គឺ​បណ្ដាលមកពី​ជនបង្ករ​បានមក​ផឹកស៊ី​នៅផ្ទះ​ជនរងគ្រោះ ពេលមកដល់ ជនបង្ក​ក៏បាន​បបួល​ជនរងគ្រោះ និង​មិត្ត​ភ័ក្ត្រ​នៅក្នុង​វង់​ផឹកស៊ី​ស្រវឹង​ទាំងអស់គ្នា ហើយ​បបួល​កាច់​ដៃ​គ្នា ដើម្បី​សាកល្បង​កម្លាំង រួចហើយ​ជនបង្ក​ក៏បាន​ណាត់​ជនរងគ្រោះ​ទៅ​ផឹកស៊ី​ខ្លែម​សាច់​ទា បន្ដ​មួយកន្លែង​ទៀត នៅ​ល្ងាច​ថ្ងៃ​ដដែល​។ ពេលនោះ ជនរងគ្រោះ​ទៅដល់​ថ្មី ក៏​ស្រាប់តែ​ជនបង្ក​បាន​ព្រួត​គ្នា​ទាំង​គ្រួសារ​វាយ រហូតដល់​ស​ន្លា​ប់​ស្ដូកស្ដឹង ទើប​មាន​អ្នក​នៅ​ជិតខាង​ទៅ​ជួយ​អន្តរាគមន៍ យក​ជនរងគ្រោះ​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​អន្លង់វែង​។ ជនរងគ្រោះ​បានដាក់​ពាក្យបណ្តឹង​រយៈ​ចំនួន​៥​ថ្ងៃ​ហើយ នៅ​មិនទាន់បាន​នូវ​យុត្តិធម៌​នៅឡើយ​។​

​លោក ស៊ុន ធា​រី មេ​ប៉ុស្ដិ៍​នគ​បាល​លំ​ទង​បានអោយដឹងថា លោក​បាន​ហៅ​មក​សាកសួរ​រួចហើយ តែ​លោក​មិនទាន់មាន​មាន​ចំណាត់ការ​ណាមួយ​ឡើយ ព្រោះ​រងចាំ​មើល​សិន ពីព្រោះ​ក្រុម​វា​សុ​ទ​តែ​ពួក​ខូច​។ ករណី​ខាងលើនេះ ត្រូវបាន​ប្រជាពលរដ្ឋ​ដាក់​ការសង្ស័យថា​ទុក​រឿងនេះ​គាបស៊ី​៕​

បុរស​ម្នាក់​ត្រូវបាន​គេ​ព្រួត​គ្នា​វាយ​ស្ទើ​ស្លាប់​ប្ដឹង​មេ​ប៉ុស្ដិ៍​លំ​ទង​៥​ថ្ងៃ​ហើយ​អត់​ចាត់ការ​ស​ង្ស​យ័​ថា​លាក់​រឿង​ទុក​ធ្វើ​ស៊ី​

បុរស​ម្នាក់​ត្រូវបាន​គេ​ព្រួត​គ្នា​វាយ​ស្ទើ​ស្លាប់​ប្ដឹង​មេ​ប៉ុស្ដិ៍​លំ​ទង​៥​ថ្ងៃ​ហើយ​អត់​ចាត់ការ​ស​ង្ស​យ័​ថា​លាក់​រឿង​ទុក​ធ្វើ​ស៊ី​ (រូប៖ អូរស្មាច់)


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ





Apple Google

W-11-x-h-15-cm

Cambodia

Web (h) 250px x (w)300px thank  you

Electric-28

Driver wanted

Pp

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ

Bayern_champions3_large

Bayern លត់ Wolfsburg ៦-០ ដើម្បី​លើក​ពាន Bundesliga

ថ្ងៃទី 30 មេសា 2017 ម៉ោង 12:40:PM

សន្តិសុខសង្គម