ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Ads1111
Rhb02

ការិយាល័យនិពន្ធ 012 813 366, 016 970 962


មាតិកាៈ សន្តិសុខ

​បើករថយន្ត​ជែង​ជ្រុល​ទៅបុក​ម៉ូតូ​ស្លាប់​ម្នាក់​របួស​ម្នាក់​នៅលើ​ស្ពាន​អ្នក​លឿង​

​ដោយ ៖ហូ​សាន់​ ថ្ងៃទី 20 មីនា 2017 ម៉ោង 04:20:PM

(​កណ្តាល​)៖​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​និង​របួស​បង្ក​ពី​រថយន្ត​បើ​កជែងគ្នា​លើ​ស្ពាន​ជ្រុល​ទៅបុក​ម៉ូតូ បើក​បញ្ច្រាស់ទិស បណ្តាល​ឲ្យ​ដួល​ខ្ទាត​អ្នករួមដំណើរ​ចូល​ក្រោម​រថយន្ត ត្រូវ​រថយន្ត​កិន​បែកក្បាល​ស្លាប់ នៅនឹងកន្លែង ឯ​អ្នកបើកបរ​ម៉ូតូ​របួសស្រាល​។​ហេតុការណ៍​នេះ កើតឡើង​នៅ​ចំណុច​លើ​ស្ពាន​ត្សឹ​បា​សា​ហៅ​ស្ពាន​អ្នក​លឿង​គីឡូម៉ែត្រ​លេខ​៥៩-៦០ ស្ថិតក្នុង​ភូមិ​អំពិល​ទឹក ឃុំ​កំពង់​ភ្នំស្រុក​លើកដែក ខេត្តកណ្តាល​កាលពី​ព្រឹក​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៧​។​
 
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​មាន ៖ ១.​ឈ្មោះ សូ ពុធ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​កំហែង​រាជ ឃុំ​ឈើកាច់ ស្រុក​បាភ្នំ ខេត្តព្រៃវែង បាន​ស្លាប់​នៅ​កន្លែងកើតហេតុ​(​អ្នករួមដំណើរ​) ។​ឈ្មោះ​ជៀវ ណាន់ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ ឃុំ​ជាមួយគ្នា​(​អ្នកបើកបរ​)​។ អ្នកបើកបរ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ​ស៊េរី​២០១០ ពាក់​ស្លាក​លេខ​តាកែវ 1B 7402 ទិសដៅ​ពី​អ្នក​លឿង​ទៅ​ភ្នំពេញ​(​រងរបួស​ស្រាល​)​។​

​ប្រភព​បាន​បន្តថា​ភាគី​ខាង​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ រត់គេចខ្លួន​បាត់​ទិសដៅ​ពី​ភ្នំពេញ​ទៅ​អ្នក​លឿង​រថយន្ត​ម៉ាក Fuso ស្លាក​លេខ ភ្នំពេញ 3B 9385 ក្បាល​ពណ៌​ស ទ្រុង​ពណ៌​បៃតង​ដឹក​អេតចាយ​។ បន្ទាប់ពី​កើតហេតុ រថយន្ត​នេះ បាន​បើក​រត់​ប្រហែល​៤​គីឡូម៉ែត្រ ទើប​ឈប់ ទុក​រថយន្ត​ចោល ហើយ​ត្រូវបាន​សមត្ថកិច្ច​ទៅ​យកមក​រក្សាទុក​។​

​សមត្ថកិច្ច​បញ្ជាក់ថា ករណីនេះ បណ្តាលមកពី​រថយន្ត​បើក​វ៉ា​ជែង​គ្នា​ក្នុងស្ថានភាព​គ្រោះថ្នាក់​ទើប បណ្តាល​ឲ្យ​បុក​ម៉ូតូ​ស្លាប់​មនុស្ស​ម្នាក់ នៅ​កន្លែងកើតហេតុ​តែម្តង​។​ក្រោយពេល​កើតហេតុ ផ្នែក​ជំនាញ​បានប្រគល់​សព​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ចំណែក​រថយន្ត និង​ម៉ូតូ​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​លើកដែក​រង់ចាំ ការដោះស្រាយ​នាពេល​ក្រោយ​៕S

​បើករថយន្ត​ជែង​ជ្រុល​ទៅបុក​ម៉ូតូ​ស្លាប់​ម្នាក់​របួស​ម្នាក់​នៅលើ​ស្ពាន​អ្នក​លឿង​

​បើករថយន្ត​ជែង​ជ្រុល​ទៅបុក​ម៉ូតូ​ស្លាប់​ម្នាក់​របួស​ម្នាក់​នៅលើ​ស្ពាន​អ្នក​លឿង​(រូប៖វ៉េបសាយ)

​បើករថយន្ត​ជែង​ជ្រុល​ទៅបុក​ម៉ូតូ​ស្លាប់​ម្នាក់​របួស​ម្នាក់​នៅលើ​ស្ពាន​អ្នក​លឿង​

​បើករថយន្ត​ជែង​ជ្រុល​ទៅបុក​ម៉ូតូ​ស្លាប់​ម្នាក់​របួស​ម្នាក់​នៅលើ​ស្ពាន​អ្នក​លឿង​

​បើករថយន្ត​ជែង​ជ្រុល​ទៅបុក​ម៉ូតូ​ស្លាប់​ម្នាក់​របួស​ម្នាក់​នៅលើ​ស្ពាន​អ្នក​លឿង​


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ





Apple Google

Angkor-sangran

2

Cheat-

Seatel-23

Apsara16

Pana

Romanson


ដំណឹងថ្មីៗប្រចាំថ្ងៃ

សន្តិសុខសង្គម