ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews

ការិយាល័យនិពន្ធ 012 813 366, 016 970 962



ព្រឹកស្អែក​កំណាត់​ផ្លូវ​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ នឹងត្រូវ​ផ្អាក​បណ្តោះអាសន្ន ដើម្បី​ប្រារព្ធ​ព្រឹត្តិការណ៍​រត់​BATON-RUN ​

​ដោយ ៖វិបុល ថ្ងៃទី 21 មេសា 2017 ម៉ោង 03:05:PM

(​ភ្នំពេញ​) ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បានប្រកាស​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៧ ស្អែក​នេះ​កំណាត់​ផ្លូវ​មួយចំនួន​នៅក្នុង​រាជ​​ធានី​ភ្នំពេញ នឹងត្រូវ​បិទ​មួយរយៈ​ពេល​ខ្លី​ដើម្បី​ប្រារព្ធ​ព្រឹត្តិការណ៍​រត់​BATON-RUN​។​
​    ​
​យោងតាម​សេចក្តីជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៧​នេះ បាន​ឲ្យ​ដឹងថា​ព្រឹត្តិការណ៍​រត់ “BATON-RUN” នឹងធ្វើ​ការជួបជុំ​នៅមុខ​ស្ថានទូត​ម៉ាឡេស៊ី បន្ទាប់មក​រត់​ឆ្ពោះទៅ​មហាវិថី​ព្រះ​នរោត្តម ផ្លូវ​សុធារស​ឆ្ពោះទៅ​រង្វង់​មូល​សម្តេច​​ព្រះសង្ឃរាជ​ជួន​ណាត វិថី​ព្រះស៊ីសុវត្ថិ ផ្លូវ​លេខ​១៥៤ មហាវិថី​ព្រះ​នរោត្តម ផ្លូវ​លេខ​២១៤ ផ្លូវ​លេខ​១៦១ ផ្លូវ​លេខ​១៨២ និង​ផ្លូវ​លេខ​២១៧ រួច​បន្តទៅ​ពហុ​កីឡដ្ឋាន​ជាំ​តិ​អូឡាំពិក តាមផ្លូវ​ព្រះ​មុនី​រ៉េត​។​
​    ​
​បើតាម​សាលា​រាជធានី​ភ្នំពេញ កំណាត់​ផ្លូវ​ដែល​ត្រូវ​រត់​ឆ្លងកាត់​នេះ នឹងត្រូវ​ផ្អាក​ការធ្វើ​ចរាចរណ៍​ចាប់ពី​ម៉ោង ៦៖៣០​នាទី​ព្រឹក ដល់​ម៉ោង ៩​និង​៣០​នាទី ដើម្បី​រក្សាបាន​នូវ​សន្តិសុខ​សុវត្ថិភាព សណ្តាប់ធ្នាប់​និង​របៀបរៀបរយ ជាពិសេស​ដើម្បី​ឲ្យ​ព្រឹត្តិការណ៍ “BATON-RUN” ដំណើរការបាន​ដោយ​ជោគជ័យ​។​
​    ​
​សូមបញ្ជាក់ថា ព្រឹត្តិការណ៍​រត់​BATON-RUN ធ្វើឡើង​ដើម្បី​អបអរសាទរ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩ និង​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​៩ ឆ្នាំ​២០១៧ នៅ​ប្រទេស​ម៉ាឡេស៊ី​។ ព្រឹត្តិការណ៍​នៅ​ថ្ងៃស្អែក​នេះ នឹងមាន​កីឡាករ​ចូលរួម​រហូតដល់ ៦០០​នាក់ ដោយមាន​ការឧបត្ថម្ភ​ថវិកា​ពី​ប្រទេស​ម៉ាឡេស៊ី​ប្រមាណ ១០,០០០​ដុល្លារ​អាមេរិក​។​
​    ​
​ព្រឹត្តិការណ៍​នេះ​អនុរដ្ឋមន្ត្រី​ក្រសួង​កីឡា​ម៉ាឡេស៊ី និង​លោក​ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង កីឡា ក៏​នឹង​កាន់​ភ្លើង​គុប​សិប្បនិម្មិត​ចូលរួម​រត់​ក្នុង​ព្រឹត្តិការណ៍​នេះដែរ​៕

ព្រឹកស្អែក​កំណាត់​ផ្លូវ​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ នឹងត្រូវ​ផ្អាក​បណ្តោះអាសន្ន ដើម្បី​ប្រារព្ធ​ព្រឹត្តិការណ៍​រត់​BATON-RUN ​


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ





Apple Google

W-11-x-h-15-cm

Cambodia

Web (h) 250px x (w)300px thank  you

Electric-28

Driver wanted

Pp

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ

Bayern_champions3_large

Bayern លត់ Wolfsburg ៦-០ ដើម្បី​លើក​ពាន Bundesliga

ថ្ងៃទី 30 មេសា 2017 ម៉ោង 12:40:PM

សន្តិសុខសង្គម