ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews

ការិយាល័យនិពន្ធ 012 813 366, 016 970 962


មាតិកាៈ សន្តិសុខ

ធ្វើស្ពានបេតុង២កន្លែងជូនប្រជាពលរដ្ឋនៅឃុំទួលខ្ពស់ ស្រុកទឹកផុស

​ដោយ ៖ហូសាន់ ថ្ងៃទី 19 ឧសភា 2017 ម៉ោង 04:50:PM

(​ភ្នំពេញ​)៖​កាលពី​ព្រឹក​ថ្ងៃទី​១៩​ខែឧសភា​ឆ្នាំ​២០១៧​តុលាការ​រាជធានី​ភ្នំពេញ​បានសម្រេច​ផ្តន្ទាទោស​កម្មករ​ម្នាក់​ដែល​បានសម្លាប់​មេការ​សំណង់​រឿង​ជំពាក់​ប្រាក់​៤​ម៉ឺន​រៀល​ដាក់​ព​ន្ធា​គារ​រយៈពេល​១០​ឆ្នាំ​។​លោក​ម៉ុង​មុន្នី​សោភា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​បានប្រកាស​សាលក្រម​ផ្តន្ទាទោស​លើ​ជនជាប់ចោទ​ពីបទ​ឃាតកម្ម​តាម​មាត្រា​១៩៩ នៃ​ក្រមព្រហ្មទណ្ឌ​។​

​ជនជាប់ចោទ ឈ្មោះ ឈិ​ត បូរី អាយុ​២៦​ឆ្នាំ មុខរបរ​កម្មករសំណង់ មាន​ស្រុកកំណើត​នៅ ឃុំ​សឹង្ហ ស្រុក​សំរោង ខេត្តតាកែវ​។ ជនជាប់ចោទ បាន​សារភាពថា ខ្លួន​ពិតជា​បាន​វាយ​មេជាង​ចំនួន​៣​ដំបង​បណ្តាល​ឲ្យ​ស្លាប់​ពិតប្រាកដ​មែន​។ បទល្មើស​មានចែង​តាម​មាត្រា​១៩៩ នៃ​ក្រមព្រហ្មទណ្ឌ ប្រព្រឹត្ត​កាលពី​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៧ នៅ​ការដ្ឋាន​សាងសង់​ផ្ទះល្វែង​ផ្លូវ​បេតុង ភូមិ​សំបួរ​សង្កាត់ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

​ចំណែក​ជនរងគ្រោះ​ឈ្មោះ គា ហ៊​ន ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មុខរបរ​មេជាង​សំណង់ ស្នាក់នៅ​ការដ្ឋាន​សំណង់​ខាងលើ (​ស្លាប់​) ភាគី​ដើម​បណ្តឹងទាមទារ​សំណង​ជំងឺ​ចិត្ត ពី​ជនជាប់ចោទ​លើទឹក​ប្រាក់​ចំនួន​៣.០០០​ដុល្លារ​។​

​សវនាការ​តំណាង​អយ្យកា​រលោក ស៊ិន វីរៈ ព្រះរាជអាជ្ញារង បានធ្វើ​សេចក្តីសន្និដ្ឋាន និង​នៅតែ​រក្សា​ការចោទប្រកាន់​ជនជាប់ចោទ ពិត​ជាមាន​ចេតនា​ក្នុង​អំពើ​ឃាតកម្ម ហើយ​បាន​ស្នើសុំ​ឲ្យ​តុលាការ​ផ្តន្ទាទោស ជនជាប់ចោទ​តាមច្បាប់​កំណត់​។​

សមត្ថកិច្ច​បានបញ្ជាក់​ថា ជនសង្ស័យ​ធ្លាប់មាន​ទំនាស់​ជាមួយ​ជនរងគ្រោះ រឿង​ជំពាក់​ប្រាក់​ចំនួន​៤​ម៉ឺន​រៀល និង​ធ្លាប់​ទាត់​ជនសង្ស័យ​១​ជើង នៅពេល​ជនសង្ស័យ​ទារប្រាក់​នោះ​វិញ​។ លុះដល់​ថ្ងៃ​០១ ខែមករា ឆ្នាំ​២០១៧ ជនសង្ស័យ​បាន​វ៉ៃ​ជនរងគ្រោះ ដែល​កំពុង​ដេក​ក្នុង​អង្រឹង ក្រោម​ដើមឈើ បណ្តាល​ឲ្យ​ស្លាប់ រួច​គេចខ្លួន​ទៅ​ខេត្តតាកែវ​ហើយ​ព្រឹក​ឡើង​ត្រឡប់មក​ការដ្ឋាន​សំណង់​វិញ ក៏ត្រូវ​សមត្ថកិច្ច​ខណ្ឌ​ឃាត់ខ្លួន​តែម្តង​៕S















ធ្វើស្ពានបេតុង២កន្លែងជូនប្រជាពលរដ្ឋនៅឃុំទួលខ្ពស់ ស្រុកទឹកផុស

កម្មករម្នាក់ដែលបានសម្លាប់មេការសំណង់ត្រូវតុលាការផ្តន្ទាទោសដាក់ពន្ធាគារ១០ឆ្នាំ(រូប៖វ៉េបសាយ)


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px






Apple Google

Home

Jcm

Tbc-w-11-x-h-15-cm

Ncdd

Golden pro-25

Kiri sakura -26

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ

សន្តិសុខសង្គម