ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Ads1111
Rhb02

ការិយាល័យនិពន្ធ 012 813 366, 016 970 962



កម្ពុជា​រង​ព្យុះភ្លៀង រដូវប្រាំង​នៅ​រវាង​ថ្ងៃទី ១៤ ដល់​ថ្ងៃទី​១៦ ខែមករា ​ ​

​ដោយ ៖វិបុល ថ្ងៃទី 11 មករា 2017 ម៉ោង 04:58:PM

(​ភ្នំពេញ​) ៖ កម្ពុជា នឹង​ទទួលរង​ឥទ្ធិពល​ពី​ព្យុះ MUIFA ដែល​អាច​នាំ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​បង្គួរ​ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៧ នៅតាម​បណ្ដា​រាជធានី និង​ខេត្ត​មួយចំនួន​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​ពី​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​។​

​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ស្ដីពី​ស្ថានភាព​អាកាសធាតុ​នៅ​កម្ពុជា ដែល​បាន​ផ្សាយ​ជូន​នៅ​ថ្ងៃទី ៨​មករា​ដដែល បន្ទាប់ពី​បានធ្វើការ​តាមដាន​លើ​ស្ថានភាព​អាកាសធាតុ​រួចមក ឃើញថា​សម្ពាធ​ទាប​មួយ​ដែល​បានកើត​ឡើង​នៅ​​ភាគ​អាគ្នេយ៍​ប្រទេស​ហ្វីលីពីន​កំពុង​វិ​វត្ត​ទៅជា​សម្ពាធ​ទាប​សកម្ម​។
​    ​
​សម្ពាធ​ទាប​សកម្ម​នេះ​នឹង​បន្ដ​វិ​វត្ត​ទៅជា​វិ​សម្ពាធ ឬ​ទៅជា​ព្យុះ​ទី​១ ប្រចាំឆ្នាំ​២០១៧ ឈ្មោះ MUIFA ។
​    ​
​យោងតាម​ការព្យាករណ៍​ស្ថានភាព​អាកាសធាតុ​នេះ​គឺ ព្យុះ​នេះ​នឹង​ថយឥទ្ធិពល​ជា​លំដាប់​នៅពេល​ចូលមក​ដល់​សមុទ្រ​ចិន​ខាងត្បូង ហើយនឹង​អស់​ឥទ្ធិពល​ទៅវិញ​នៅ​ថ្ងៃទី ១៣ ខែមករា ឆ្នាំ​២០១៧ នៅពេល​វា​ធ្វើដំណើរ​មកដល់​ជិត​ឆ្នេរ​ភាគ​អាគ្នេយ៍​ប្រទេស​វៀតណាម​។
​    ​
​ឥទ្ធិពល​របស់​ព្យុះ MUIFA អាច​នឹងធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​បង្គួរ​ចាប់ពី​ថ្ងៃទី ១៤ ដល់​ថ្ងៃទី​១៦ ខែមករា នៅតាម​បណ្ដា​រាជធានី​-​ខេត្ត មួយចំនួន​ដូចជា​៖ រាជធានី​ភ្នំពេញ ខេត្តព្រៃវែង ស្វាយរៀង កណ្ដាល កំពង់ស្ពឺ តាកែវ និង​តំបន់​មាត់សមុទ្រ​៕

កម្ពុជា​រង​ព្យុះភ្លៀង រដូវប្រាំង​នៅ​រវាង​ថ្ងៃទី ១៤ ដល់​ថ្ងៃទី​១៦ ខែមករា  ​	​


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ



Screenshot934

/local/ZTRkZTZkYz/18 (ថ្ងៃទី 23 មីនា 2017 ម៉ោង 10:26:AM)



Apple Google

Angkor-sangran

Cheat-

Seatel-23

Apsara16

Pana

Romanson


ដំណឹងថ្មីៗប្រចាំថ្ងៃ

Grey-cabbage-aphid

ចៃ​

ថ្ងៃទី 23 មីនា 2017 ម៉ោង 03:32:PM

សន្តិសុខសង្គម