ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Ads1111
Rhb02

ការិយាល័យនិពន្ធ 012 813 366, 016 970 962



ថ្ងៃ​១១ មករា មកដល់​ហើយ ៖ CNRP មិនទាន់​ទទួលដំណឹង​ពី​ការជួប CPP​នោះទេ​

​ដោយ ៖វិបុល ថ្ងៃទី 11 មករា 2017 ម៉ោង 10:09:AM

(​ភ្នំពេញ​) ៖ អ្នកនាំពាក្យ គណបក្ស​សង្គ្រោះ​ជាតិ​(CNRP) លោក យ៉ែម បុញ្ញឫទ្ធិ បាន​ថ្លែងថា រហូតមកដល់​ថ្ងៃទី​១០ ខែមករា​ឆ្នាំ​២០១៧​នេះ នៅ​មិនទាន់បាន​ទទួលដំណឹង នៃ​ការជួបគ្នា​រវាង​បក្ស​ទាំងពីរ​នេះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា (CPP) នៅឡើយ​ទេ​។​

​កាលពី​សប្តាហ៍​មុន សម្ដេច​ក្រឡាហោម ស ខេង ប្រធាន​ថ្នាក់ដឹកនាំ តំណាងរាស្ត្រ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា បាន​អះអាងថា​ថ្នាក់​ដឹក​​នាំ​តំណាងរាស្ត្រ នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ អាច​នឹងមាន​ការជួប​ប្រជុំគ្នា ជា​លើកដំបូង​បន្ទាប់ពី​ស្ថាន​ការ​​ណ៍​នយោបាយ​ស្ងប់ស្ងាត់​នៅក្រោយ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៧ តែ​ពេលវេលា​ជាក់ស្ដែង​មិនទាន់ ត្រូវបាន​កំណត់​នោះទេ​។​

​លោក យ៉ែម បុញ្ញឫទ្ធិ បាន​ថ្លែង ក្រោយ​បញ្ចប់​កិច្ច​ជំនួប​ជាមួយ​លោក ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួង​ធម្មការ​នៅ​ថ្ងៃទី​១០ មករា​ថា​“​ខ្ញុំ​អត់​ទាន់​​បានទទួល​ដំណឹង​អី​ផង (​ពី​ការជួបគ្នា​រវាង​បក្ស​ទាំងពីរ​) ការជួប​នេះ​មិនមាន​របៀបវារៈ​អី​ទេ គ្រាន់តែ​ជជែក​លើ​បញ្ហា ដែល​នៅ​សេសសល់​”​។ ​លោក​ថា បញ្ហា​សេសសល់​នោះ រួមមាន ការដោះលែង​សកម្មជន ការធ្វើការ​ឲ្យ​មាន​ប្រសិទ្ធភាព​នៅក្នុង​រដ្ឋសភារ​វាង​សភា​ភាគតិច​និង​សភា​​ភាគច្រើន​ទាក់ទង​ទៅនឹង​ការបំភ្លឺ​របស់​រដ្ឋមន្ត្រី​នីមួយៗ​៕

ថ្ងៃ​១១ មករា មកដល់​ហើយ ៖ CNRP មិនទាន់​ទទួលដំណឹង​ពី​ការជួប CPP​នោះទេ​

អ្នកនាំពាក្យ គណបក្ស​សង្គ្រោះ​ជាតិ​(CNRP) លោក យ៉ែម បុញ្ញឫទ្ធិ (រូបៈវេបសាយ)


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ





Apple Google

Apsara-18

2017-02-13_182223

Ac

Bid

Ptc

300

Nb

Ncdds


ដំណឹងថ្មីៗប្រចាំថ្ងៃ

សន្តិសុខសង្គម