ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews

ការិយាល័យនិពន្ធ 012 813 366, 016 970 962



មេទ័ព​ជើងគោក ៖ គណបក្ស​ប្រជាជន​កម្ពុជា ជា​អ្នក​សង្គ្រោះ​ជាតិ សង្គ្រោះ​ប្រជាពលរដ្ឋ​ពិតប្រាកដ​

​ដោយ ៖វាសនា ថ្ងៃទី 19 ឧសភា 2017 ម៉ោង 12:14:PM

(​ព្រះវិហារ​)៖ នៅ​ខេត្តព្រះវិហារ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៧​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍ មាស សុភា សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា អគ្គ​មេបញ្ជាការរង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​បាន​ថ្លែង​នៅ​ចំពោះមុខ​សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុ​ជាជាង​១.០០០​នាក់​ថា «​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​អ្នក​សង្គ្រោះ​ជាតិ​សង្គ្រោះ​ប្រជាពលរដ្ឋ​ពិតប្រាកដ ខុសពី​គណបក្ស​ខ្លះ ដែល​សង្គ្រោះ​តែម​នុស្ស​ខូច និង​អ្នក​ដែល​បង្កចលាចល​ក្នុងសង្គម​»​។​

​លោក​មាស សុភា​បាន​ថ្លែងប្រាប់​ឲ្យ​ប្រជាពលរដ្ឋ បន្ត​ការគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​យើង​ឈានឆ្ពោះ​ទៅរក​ជ័យជំនះ សំរាប់​ការបោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ឆ្នាំ​២០១៧ និង​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ ឆ្នាំ​២០១៨​ខាងមុខនេះ (រូប៖វេបសាយ)
​ការ​ថ្លែង​របស់ លោក មាស សុភា បែបនេះ ក្នុងឱកាស​ដែល​លោក​រួមជាមួយ លោក អ៊ុន ចាន់​ដា ប្រធាន​គណបក្ស​ខេត្តព្រះវិហារ​បាន​អញ្ជើញ ជួប​សំណេះសំណាល ជាមួយ​ភ្នាក់ងារ​សង្កេតការណ៍ តាម​កា​រិ​យា​ល​យ័​បោះឆ្នោត រាប់​សន្លឹកឆ្នោត​ទាំង​៣២៨ សម្រាប់​ការបោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី​៤ នា​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៧ ខាងមុខនេះ​។​

​បើតាម​ហ្វ្រេស​ញូ​វ​ ​លោក មាស សុភា បាន​លើកឡើងថា គណបក្ស​ប្រជាជន​កម្ពុជា គឺជា​គណបក្ស​មួយ​ដែលមាន​វ័យ​ចំណាស់​ជាងគេ​ខាង​នយោបាយ គឺ​បង្កើតឡើងបាន​រយៈពេល​ជាង​៦០​ឆ្នាំ​ហើយ ថែមទាំង​បាន​ជួយសង្គ្រោះ​ជាតិ និង​ប្រជាពលរដ្ឋ​ឲ្យ​រួច​ផុតពី​ទុក្ខលំបាក​នានា ដែល​ខុសពី​គណបក្ស​សង្គ្រោះ​ខ្លះ ដែល​តែងតែ​សង្គ្រោះ តែ​អ្នក​ខិលខូច​បង្កចលាចល​ក្នុងសង្គម​ជារឿយៗ​។​

​លោក​បាន​បន្តថា គណបក្ស​ប្រជាជន​កម្ពុជា គឺជា​គណបក្ស​មួយ​ដែលមាន​ការគាំទ្រ​យ៉ាងច្រើន លើសលប់​ពី​ប្រជាពលរដ្ឋ​ដូច្នេះហើយ​ទើប​យើង​ធ្វើការ ដឹកនាំ​ប្រទេសជាតិ​បានយូរ និង​បាន​នាំមក​នូវ​សុខសន្តិភាព និង​ការអភិវឌ្ឍន៍ គ្រប់​វិ​ស​យ័​ជូន​ជាតិ​មាតុភូមិ​និង​ប្រជាពលរដ្ឋ​ខ្មែរ​យើង​។ បើ​គ្មាន​គណបក្ស​ប្រជាជន​កម្ពុជា​ទេ ក៏​យើង​គ្មាន​ថ្ងៃ​នេះដែរ ដូច្នេះ​ការដើរ​ឃោសនា​បោកប្រាស់​របស់​បក្សនយោបាយ​មួយចំនួន ដែល​តែងតែ​វាយប្រហារ​មកលើ គណបក្ស​ប្រជាជន​កម្ពុជា គឺ​ប្រជាពលរដ្ឋ​លែង​ជឿ​ទៀតហើយ​។​

​សូមបញ្ជាក់ថា​ ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​និង​មន្ត្រី​ក្រុមប្រឹក្សាឃុំ សង្កាត់ នៅ​ទូទាំង​ខេត្តកំពង់ស្ពឺ នា​ព្រឹក​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៧​ម្សិលមិញ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែង​គូសបញ្ជាក់ថា​សមិទ្ធិផល​សន្តិភាព និង​ភាព​រីកចម្រើន​របស់​ក​ម្ពុ​ជា​តាំងពីដើម រហូតមកដល់​ពេលបច្ចុប្បន្ន​នេះ​គឺជា​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​គណបក្ស​ប្រជាជន​កម្ពុជា មិនមាន​បាតដៃ​របស់​គណបក្សប្រឆាំង​នោះឡើយ​។​

​សម្តេច​បាន​បន្តថា ក្នុងសម័យ​សង្គ្រាម​ពួកគេ​ធ្លាប់​ចូល​ដៃ​ចូល​ជើង​ចង់​នាំ​របប​វាលពិឃាត​មកវិញ​ដោយ​ប្រឆាំង​ការរស់រាន​ឡើងវិញ​របស់​ប្រជាជន​កម្ពុជា ហើយ​នៅក្នុង​សម័យ​មាន​សន្តិភាព ពួកគេ​ក៏បាន​បន្ត​ញុះញុង​អោយមាន​ចលាចល​ក្នុងសង្គម ដូចជា​ញុះញុង​អោយ​ទប់ស្កាត់​ការផ្តល់​ជំនួយ​ពី​ក្រៅប្រទេស ទប់ស្កាត់​ការ​មក​បណ្តាក់ទុន​រប​ស់បរ​ទេស​នៅ​កម្ពុជា ហើយ​កាន់តែ​ហួសចិត្ត​ទៅទៀត​នោះ​គឺ​ការ​ទៅ​ទប់ស្កាត់​សហភាព​អឺរ៉ុប​កុំអោយ​ទិញ​សម្លៀកបំពាក់​ពី​កម្ពុជា​ដែលជា​ទង្វើ​បំផ្លាញ​ឆ្នាំងបាយ​របស់​កម្មករ​...៕


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px






Apple Google

Home

Jcm

Tbc-w-11-x-h-15-cm

Ncdd

Golden pro-25

Kiri sakura -26

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ

សន្តិសុខសង្គម