ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews

ការិយាល័យនិពន្ធ 012 813 366, 016 970 962


មាតិកាៈ សន្តិសុខ

មេបញ្ជាការរង​អាវុធហត្ថ​ស្រុក​អូ​រាំង​ម្នាក់ រង​ពាក្យបណ្តឹង​ថា​ប៉ុនប៉ង​មនុស្សឃាត​លើ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​

​ដោយ ៖សាត​ចាន់​បុត្រ ថ្ងៃទី 21 មេសា 2017 ម៉ោង 04:39:PM

​មណ្ឌលគិរី​៖ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ស្រុក​អូ​រាំង ខេត្តមណ្ឌលគិរី​ម្នាក់ ត្រូវបាន​មន្ត្រី​អង្គការ WCS និង​ជាម​ន្ត្រី​ឧ​ទ្យា​នុ​រក្ស នៃ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ដាក់ពាក្យ​ប្តឹងទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​អូ​រាំង ពីបទ​ប៉ុន​មនុស្សឃាត​។

​ពាក្យបណ្តឹង​ត្រូវបានធ្វើ កាលពី​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៧ ហើយ​ទើបតែ​បែកធ្លាយ​ក្នុង​បណ្តាញ​សង្គម​ថ្មីៗ​នេះ​។​

​ក្នុង​ពាក្យបណ្តឹង​នោះ ត្រូវបាន​គេ​ពិនិត្យឃើញថា​ឈ្មោះ តើន សុខ​ណៃ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​ជាម​ន្ត្រី​អង្គការ WCS និង​ជាម​ន្ត្រី​ឧ​ទ្យា​នុ​រក្ស មាន​ទីលំនៅ​ភូមិ​ពូ​ហ្យា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូ​រាំង​ខេត្តមណ្ឌលគិរី​។

​ឈ្មោះ តើន សុខ​ណៃ បាន​សរសេរ​ពាក្យបណ្តឹង​ប្តឹងទៅ​ឈ្មោះ ឈាង សុខា ជា​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ស្រុក​អូ​រាំង ដែលមាន​ខ្លឹមសារ​ដូចខាងក្រោម​៖​នៅ​ថ្ងៃអាទិត្យ​ទី​១៦ ខែមេសា ឆ្នាំ​២០១៧ វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ឈ្មោះ​នី ទេរ បាន​និយាយ​ប្រាប់ថា ឈ្មោះ ឈាង សុខា បាន​តេ​ទូរ​សព្ទ​ប្រាប់​ខ្លួន​ថា ខឹង​និង​ឈ្មោះ​តើន សុខ​ណៃ​។ មូលហេតុ​ឈ្មោះ​ឈាង សុខា​ខឹង​នោះ​គឺ​តើន សុខ​ណៃ បាន​ថត​អំពី​សកម្មភាព​ឡាន​ដឹកឈើ​ខុសច្បាប់​កាលពី​ថ្ងៃទី​១៥​ខែមេសា​វេលា​ម៉ោង​ប្រមាណ​ជា​៥​និង​៣០​នាទី​ល្ងាច​។​ឈ្មោះ​នី ទេរ បញ្ជាក់​សំដី​របស់​ឈ្មោះ ឈាង​សុខា ថាបើ​តើន សុខ​ណៃ នៅតែ​ខ្លាំង​ជាមួយ​លោក​ទៀត លោក​និង​ជួល​តៃកុង​ឡាន​ដឹកឈើ​ឲ្យ​វាយ ឬ​ជិះឡាន​បើក​បុក​សម្លាប់ ហើយ​លោក​និង​ឲ្យ​លុយ​បន្ថែម​ប្រសិនបើ​បានសម្រេច​នោះ​។​
​    ​
​ពាក់ព័ន្ធ​និង​ពាក្យបណ្តឹង​នេះ​ផងដែរ​នៅ​ថ្ងៃទី​២១​ខែមេសា​នេះ លោក​ឈាង សុខា មេបញ្ជាការរង​អាវុធហត្ថ​ស្រុក​អូ​រាំង បាន​ឆ្លើយតប​ថា ពាក្យបណ្តឹង​នេះ គឺជា​ការចោទប្រកាន់​លោក​ទាំងស្រុង លោក​មិន​បានដឹង​រឿង​អ្វី​ឬ​ពាក់ព័ន្ធ និង​បទល្មើស​ព្រៃឈើ​នោះទេ​។

​ជាមួយគ្នា​នោះ​លោក សូ សំអាត មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​អូ​រាំង នា​ថ្ងៃ​ដដែល​នេះ មានប្រសាសន៍ថា ករណី​បណ្តឹង​នេះ លោក​ទើបនឹង​ទទួល​ជ្រាប​ដែរ​។ លោក​ថា ប្រសិនបើ​វា​ជា​រឿង​ពិត លោក​គ្មានអ្វី​និយាយ​នោះទេ ព្រោះ​វា​ជា​រឿង​បុគ្គល​ដែល​ប្រព្រឹត្ត ប៉ុន្តែ​ក្នុងនាម​ជា​មន្ត្រី​កងកម្លាំង​ម្នាក់​ក្នុង​អង្គភាព​អាវុធហត្ថ​ត្រូវតែ​ស្រាវជ្រាវ​ឲ្យ​បាន​ម៉ត់ចត់​។ លោក​បញ្ជាក់ថា​ករណីនេះ លោក​បាន​រាយការណ៍​ទៅ​ថ្នាក់លើ​រួចរាល់​ហើយ​ដែរ​។

​លោក កែវ សុភ​គ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ម​ណ្ដ​ល​គិរី មិនបាន​ជ្រាបថា មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដាក់​ពាក្យបណ្តឹង​ប្តឹង​មេបញ្ជាការរង​អាវុធហត្ថ​នោះទេ​។

​លោក សាក់ សា​រាំង មេបញ្ជាការ​អាវុធហត្ថ​ខេត្តមណ្ឌលគិរី មិនអាច​ទាក់ទង​បាន​ព្រោះ​លោក ជាប់​មាន​ភារកិច្ច​នៅក្រៅ​ប្រទេស​។​

​លោក​ប៊ូ ប៊ុន​ឈា​ត អធិការនគរបាល​ស្រុក​អូ​រាំង រស្មី​កម្ពុជា​មិនអាច​សូម​ការបញ្ជាក់​អំពី​ពាក្យបណ្តឹង​ថា បានដាក់​ចូលដល់​ដៃ​លោក ឬ​នៅ​នោះទេ តាមរយៈ​ប្រព័ន្ធ​ទូរស័ព្ទ​។ ក្នុងនោះ ព័ត៌មាន​លម្អិត​ពី​ជនរងគ្រោះ​ឈ្មោះ​តើន សុខ​ណៃ ក៏​មិនអាច​ស្វែង​រកបាន​នោះដែរ ដោយ​រក​លេខ​ទូរ​សព្ទ​មិនបាន​។ តែ​ទោះជា​យ៉ាងណា​ក្នុង​ពាក្យបណ្តឹង​ជនរងគ្រោះ បានទាមទារ​ឲ្យ​ឈ្មោះ ឈាង សុខា ធ្វើលិខិត​សូមទោស និង​ទទួលស្គាល់​កំហុស​របស់​ខ្លួន​។ លើសពីនេះ ជនរងគ្រោះ​បានទាមទារ​អោយឈ្មោះ ឈាង សុខា សងជំងឺចិត្ត​ចំនួន​ម្ភៃ​លាន​រៀល​ផងដែរ​៕

មេបញ្ជាការរង​អាវុធហត្ថ​ស្រុក​អូ​រាំង​ម្នាក់ រង​ពាក្យបណ្តឹង​ថា​ប៉ុនប៉ង​មនុស្សឃាត​លើ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​

មេបញ្ជាការរង​អាវុធហត្ថ​ស្រុក​អូ​រាំង​ម្នាក់ រង​ពាក្យបណ្តឹង​ថា​ប៉ុនប៉ង​មនុស្សឃាត​លើ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​

មេបញ្ជាការរង​អាវុធហត្ថ​ស្រុក​អូ​រាំង​ម្នាក់ រង​ពាក្យបណ្តឹង​ថា​ប៉ុនប៉ង​មនុស្សឃាត​លើ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​

មេបញ្ជាការរង​អាវុធហត្ថ​ស្រុក​អូ​រាំង​ម្នាក់ រង​ពាក្យបណ្តឹង​ថា​ប៉ុនប៉ង​មនុស្សឃាត​លើ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​

មេបញ្ជាការរង​អាវុធហត្ថ​ស្រុក​អូ​រាំង​ម្នាក់ រង​ពាក្យបណ្តឹង​ថា​ប៉ុនប៉ង​មនុស្សឃាត​លើ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​

ឡាន​ត្រៀម​ដឹកឈើ​និង​ពាក្យបណ្តឹង ព្រមទាំង​រូបថត​លោក​ឈាង សុខា (​រូបៈ​សាត​ចាន់​បុត្រ​)​


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ





Apple Google

W-11-x-h-15-cm

Cambodia

Web (h) 250px x (w)300px thank  you

Electric-28

Driver wanted

Pp

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ

Bayern_champions3_large

Bayern លត់ Wolfsburg ៦-០ ដើម្បី​លើក​ពាន Bundesliga

ថ្ងៃទី 30 មេសា 2017 ម៉ោង 12:40:PM

សន្តិសុខសង្គម