ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Ads1111
Rhb02

ការិយាល័យនិពន្ធ 012 813 366, 016 970 962


មាតិកាៈ វប្បធម៌

ពិធីបុណ្យ​ប្រណាំង​គោ​ដ៏​ប្លែក​នៅ​ឥណ្ឌូនេស៊ី​! កសិករ​នាំគ្នា​ខាំ​កន្ទុយគោ​ដើម្បីឱ្យ​វា​បង្កើនល្បឿន​

​ដោយ ៖កញ្ញាដាលីស ថ្ងៃទី 20 មីនា 2017 ម៉ោង 11:32:AM

​    ​ពួកកសិករ​ទាំងនេះ​មិន​បារម្ភ​ពី​បញ្ហា​សុខភាព និង​សុវត្ថិភាព​ទេ​។ គេ​សង្កេតឃើញថា ក្នុង​ពិធីបុណ្យ​ប្រពៃណី​ឥណ្ឌូនេស៊ី​ដ៏​ក្លៀវក្លា​នេះ ពួក​អ្នកប្រកួតប្រជែង​មិនចេះ​ភ័យខ្លាច បាននាំគ្នា​ឈរលើ​នង្គ័ល ដែល​អូស​ដោយ​គោមួយ​នឹម​ឆ្លងកាត់​វាលភក់​យ៉ាង​រំភើយ​។

​    ​ការប្រកួតប្រជែង​ដ៏​ប្លែក​នេះ​គឺ​គេ​ហៅថា ប៉ា​គូ ចា​វី (Pacu Jawi) និង​ជា​ពិធីបុណ្យ​កត់សម្គាល់​ពី​ចុងបញ្ចប់​នៃ​រដូវ​បង្កបង្កើនផល​ស្រូវ​នៅ​ខេត្ត​ស៊ូ​ម៉ា​ត្រា​ខាងលិច អស់​ជាង ៤០០ ឆ្នាំ​មកហើយ​។

​     គោ​ចំនួន​ពីរ​ក្បាល​ត្រូវបាន​ចងភ្ជាប់​ជាមួយ​ដែក​នង្គ័ល​ស្តើង ដើម្បី​រក្សា​លំនឹង​មនុស្ស​ដែល​ឈរ​ពី​ក្រោយខ្នង​វា​។

​    ​អ្នកជិះ​លើ​នង្គ័ល​ឧស្សាហ៍​កន្ធែកជើង​មួយ​ទំហឹង ព្រោះ​គោ​វា​រត់​បោល​ទៅ​ទិសដៅ​ផ្សេងគ្នា​។ ជាមួយ​ដៃ​កាន់​ខ្សែ​ជាប់ ពួកគេ​បាន​ប្រើ​ធ្មេញ​ខាំ​កន្ទុយគោ ដើម្បីឱ្យ​វា​បង្កើនល្បឿន​។

​    ​ព្រឹត្តិការណ៍​ប្រណាំង​គោ​នេះ​អនុញ្ញាតឱ្យ​កសិករ​អាច​បង្អួត​ពី​គោ​របស់ខ្លួន​ដល់​អតិថិជន​សក្តានុពល ជាមួយ​គោ​ជាប់​ជ័យលាភី​រំពឹង​លក់បាន​ថ្លៃ​ទ្វេដង​។

​    ​ប៉ុន្តែ ការប្រណាំង​នេះ​មិនមែន​មិនមាន​គ្រោះថ្នាក់​នោះទេ នៅ​ចំណុច​ខ្លះ គោ​បាន​រត់​បំ​បុក​ចូល​ហ្វូងមនុស្ស​ទៀតផង​៕

ពិធីបុណ្យ​ប្រណាំង​គោ​ដ៏​ប្លែក​នៅ​ឥណ្ឌូនេស៊ី​! កសិករ​នាំគ្នា​ខាំ​កន្ទុយគោ​ដើម្បីឱ្យ​វា​បង្កើនល្បឿន​

ពិធីបុណ្យ​ប្រណាំង​គោ​ដ៏​ប្លែក​នៅ​ឥណ្ឌូនេស៊ី​! កសិករ​នាំគ្នា​ខាំ​កន្ទុយគោ​ដើម្បីឱ្យ​វា​បង្កើនល្បឿន​

ពិធីបុណ្យ​ប្រណាំង​គោ​ដ៏​ប្លែក​នៅ​ឥណ្ឌូនេស៊ី​! កសិករ​នាំគ្នា​ខាំ​កន្ទុយគោ​ដើម្បីឱ្យ​វា​បង្កើនល្បឿន​

ពិធីបុណ្យ​ប្រណាំង​គោ​ដ៏​ប្លែក​នៅ​ឥណ្ឌូនេស៊ី​! កសិករ​នាំគ្នា​ខាំ​កន្ទុយគោ​ដើម្បីឱ្យ​វា​បង្កើនល្បឿន​

ពិធីបុណ្យ​ប្រណាំង​គោ​ដ៏​ប្លែក​នៅ​ឥណ្ឌូនេស៊ី​! កសិករ​នាំគ្នា​ខាំ​កន្ទុយគោ​ដើម្បីឱ្យ​វា​បង្កើនល្បឿន​

ពិធីបុណ្យ​ប្រណាំង​គោ​ដ៏​ប្លែក​នៅ​ឥណ្ឌូនេស៊ី​! កសិករ​នាំគ្នា​ខាំ​កន្ទុយគោ​ដើម្បីឱ្យ​វា​បង្កើនល្បឿន​

ពិធីបុណ្យ​ប្រណាំង​គោ​ដ៏​ប្លែក​នៅ​ឥណ្ឌូនេស៊ី​! កសិករ​នាំគ្នា​ខាំ​កន្ទុយគោ​ដើម្បីឱ្យ​វា​បង្កើនល្បឿន​

ពិធីបុណ្យ​ប្រណាំង​គោ​ដ៏​ប្លែក​នៅ​ឥណ្ឌូនេស៊ី​! កសិករ​នាំគ្នា​ខាំ​កន្ទុយគោ​ដើម្បីឱ្យ​វា​បង្កើនល្បឿន​

ពិធីបុណ្យ​ប្រណាំង​គោ​នៅ​ឥណ្ឌូនេស៊ី​ហៅថា ប៉ា​គូ ចា​វី


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ





Apple Google

Wat

Unops

Angkor-sangran

2

Cheat-

Seatel-23

Apsara31

Pana

Romanson


ដំណឹងថ្មីៗប្រចាំថ្ងៃ

សន្តិសុខសង្គម