ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Ads1111
Rhb02

ការិយាល័យនិពន្ធ 012 813 366, 016 970 962


មាតិកាៈ សន្តិសុខ

​ក្មេង​តូចៗ​បួន​នាក់​ចុះ​លេង​ទឹកស្រះ​លង់​ស្លាប់​ទាំង​បួន​នាក់​នៅ​ស្រុក​ព្រៃកប្បាស​

​ដោយ ៖ហូ​សាន់​ ថ្ងៃទី 21 មីនា 2017 ម៉ោង 05:54:AM

(​តាកែវ​)៖​ក្មេង​តូចៗ​អាយុ​ចាប់ពី​បី​ដល់​បួន​ឆ្នាំ​ចំនួន​បួន​នាក់​ក្នុងនោះ​មាន​ប្រុស​៣​នាក់​ក្មេងស្រី​ម្នាក់​បាន​លុង​ទឹកស្រះ​ស្លាប់​ខណៈ​ពួកគេ​នាំគ្នា​ទៅតាម​ឳ​ពុក​ម្តាយ​ដែល​ធ្វើជា​កម្មករ​នៅ​ស្ថានីយ៍​ទឹក​ស្អា​ត់​។​ហេតុការណ៍​បានកើត​ឡើង​នៅ​ភូមិ​ស្វាយ​ពារ​ឃុំ​អង្គា​ញ់ស្រុក​ព្រៃកប្បាស​ខេត្តតាកែវ​កាលពី​រសៀល​ថ្ងៃទី ២០​ខែមីនា​ឆ្នាំ ២០១៧ ។​

​លោក​ជុំ​ឈឿន​អធិការនគរបាល​ស្រុក​ព្រៃកប្បាស​បាន​ឲ្យ​ដឹងថា​ក្នុងករណី​ក្មេង​លុងទឹក​នេះ​គឺ​បណ្តាលមកពី​ការធ្វេសប្រហែស​របស់​ឳ​ពុក​ម្តាយ​ដែល​ទុក​ក្មេង​តូចៗ​នេះ​នៅតែ​ឯង ធ្វើ​ឲ្យ​ពួកគេ​នាំគ្នា​ចុះ​លេង​ទឹកស្រះ​មួយកន្លែង​ដែល​ស្ថា​នី​យ៏​ទឹកស្អាត​បាន​ជីក​សម្រាប់​ផលិត​ទឹកស្អាត ។

ចំពោះ​ក្មេង​ដែល​លុងទឹក​ស្លាប់​នេះដែរ​មាន​កុមារា​ឈ្មោះ សុខ លាប អាយុ​៤​ឆ្នាំ​,​កុមារា​ឈ្មោះ សុខ ហេង អាយុ​៤​ឆ្នាំ​(​ជា​បងប្អូន​ភ្លោះ​) ត្រូវជា​កូន​របស់​ឈ្មោះ អាប់ ម៉ៅ និង​ម្តាយ​ឈ្មោះ មាស ខុម ដែល​ធ្វើជា​កម្មករ​នៅក្នុង​ស្ថា​នី​យ៏​ផលិត​ទឹកស្អាត​។ កុមារា​ទី ៣​មានឈ្មោះ សុខ ផានិត អាយុ ៤​ឆ្នាំ ឳ​ពុក​ឈ្មោះ ឆាយ រស់ ម្តាយ​ឈ្មោះ ឈឹម ណាក់ និង កុមារី​ឈ្មោះ រឿន ស្រី​យ៉ា អាយុ​៣​ឆ្នាំ មាន​ឳ​ពុក​ឈ្មោះ សែម ប៊ុន ធឿន និង​ម្តាយ​ឈ្មោះ លាក់ សុខន ។​គ្រួសារ​កុមារ​រងគ្រោះ​ទាំង បួន​នាក់​នេះ​គឺមាន​ទីលំនៅ​ភូមិ តា​មូង ឃុំ​ព្រៃ​ផ្គាំ ស្រុក​អង្គរ​បូរី ខេត្តតាកែវ ។

ឳ​ពុក​កុមារ​រងគ្រោះ​ដែលជា​កម្មករ​នៅ​ស្ថា​នី​យ៏​ផលិត​ទឹកស្អាត​ស្វាយ​ពារ បាន​និយាយថា មុនពេល​កើតហេតុ​កូន​របស់គាត់​បាននាំគ្នា​រត់​លេង​តាម​រូបគាត់​មក​ធ្វើការ​នៅ​ស្ថានីយ​។ តែ​ដោយមាន​ធុរៈ​រវល់​ពេក មិនបាន​ចាប់​អារ​ម្ម​ណ៏​ថា​កូន​របស់ខ្លួន​នោះ​នាំគ្នា​ចុះ​ទៅលេង​ទឹកស្រះ​នោះទេ​។ លុះដល់​តែ​បាត់​កូន​យូរពេក​ទើប​នាំគ្នា​ដើររក ស្រាប់តែ​ប្រទះឃើញ​ស្បែកជើង នៅក្បែរ​មាត់​ស្រះ​តែ​មិន​បានឃើញ​កូន ដោយ​សង្ស័យ​ក៏​នាំគ្នា​ចុះ​រៀវ​មើលឃើញ​កូន​ស្លាប់​បាត់ទៅហើយ ។

​បច្ចុប្បន្ន​កំលាំង​ជំនាញ​នៃ​សមត្ថកិច្ច​ស្រុក​ព្រៃកប្បាស​បាន​ចុះ​ត្រួតពិនិត្យ​នៅ​កន្លែងកើតហេតុ​រួចហើយ កុមារ​ទាំង​បួន​នាក់​ខាងលើ​ពិតជា​លុងទឹក​ស្លាប់​ពិតប្រាកដ​មែន​។​ចំណែក​សាកសព​ត្រូវ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕S

​ក្មេង​តូចៗ​បួន​នាក់​ចុះ​លេង​ទឹកស្រះ​លង់​ស្លាប់​ទាំង​បួន​នាក់​នៅ​ស្រុក​ព្រៃកប្បាស​

​ក្មេង​តូចៗ​បួន​នាក់​ចុះ​លេង​ទឹកស្រះ​លង់​ស្លាប់​ទាំង​បួន​នាក់​(រូប៖វ៉េបសាយ)

​ក្មេង​តូចៗ​បួន​នាក់​ចុះ​លេង​ទឹកស្រះ​លង់​ស្លាប់​ទាំង​បួន​នាក់​នៅ​ស្រុក​ព្រៃកប្បាស​

​ក្មេង​តូចៗ​បួន​នាក់​ចុះ​លេង​ទឹកស្រះ​លង់​ស្លាប់​ទាំង​បួន​នាក់​នៅ​ស្រុក​ព្រៃកប្បាស​

​ក្មេង​តូចៗ​បួន​នាក់​ចុះ​លេង​ទឹកស្រះ​លង់​ស្លាប់​ទាំង​បួន​នាក់​នៅ​ស្រុក​ព្រៃកប្បាស​

​ក្មេង​តូចៗ​បួន​នាក់​ចុះ​លេង​ទឹកស្រះ​លង់​ស្លាប់​ទាំង​បួន​នាក់​នៅ​ស្រុក​ព្រៃកប្បាស​


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ





Apple Google

Angkor-sangran

2

Cheat-

Seatel-23

Apsara16

Pana

Romanson


ដំណឹងថ្មីៗប្រចាំថ្ងៃ

សន្តិសុខសង្គម