ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews

ការិយាល័យនិពន្ធ 012 813 366, 016 970 962



នាយករដ្ឋមន្ដ្រី ប្រាប់​នគរបាល​ធានា​សន្តិសុខ​ឲ្យ​បាន ទាំង​ក្នុង​យុទ្ធនា​ការរក​សំឡេងឆ្នោត និង​ពេល​បោះឆ្នោត​ ​

​ដោយ ៖វិបុល ថ្ងៃទី 19 ឧសភា 2017 ម៉ោង 04:47:PM

(​ភ្នំពេញ​) ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​បាន​ថ្លែងប្រាប់​នគរបាល​នៅ​ទូទាំងប្រទេស​​ត្រូវ​ធានា​ឲ្យ​បាន​នូវ​សន្តិសុខ សណ្តាប់ធ្នាប់​ទាំង​អំឡុងពេល​នៃ​យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត​រយៈពេល​១៤​ថ្ងៃ​និង​នៅក្នុង​ថ្ងៃ​​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​នា​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០១៧​។​
​    ​
​ក្នុង​សារលិខិត​ជូនពរ​នគរបាលជាតិ​ក្នុងឱកាស​ប្រារព្ធ​ខួប​៧២​ឆ្នាំ ថ្ងៃកំណើត​នគរបាលជាតិ ដែល​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៧​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា “​ចាប់ពី​ថ្ងៃទី​២០ ខែឧសភា រហូតដល់​ថ្ងៃទី​០៤ ខែមិថុនា​ឆ្នាំ​២០១៧​ខាងមុខ​​ឆាប់ៗ​នេះ គឺជា​យុទ្ធនាការ​ឃោសនាបោះឆ្នោត និង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៤ ដូចនេះ​កងកម្លាំង​នគរ​​បាល​គ្រប់រូប ត្រូវ​លើកកម្ពស់​ស្មារតី​យកចិត្តទុកដាក់​ក្នុងការ​ធានា​ឲ្យ​បាន នូវ​បរិយាកាស​សន្តិសុខ សម្រាប់​ព្រឹត្តិការណ៍​ដ៏​សំខាន់​នេះ​”​។​
​    ​
​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អំពាវនាវ​ដល់​នគរបាល​ទាំងអស់​ឲ្យ​អញ្ជើញ​ទៅ​បោះឆ្នោត​ដើម្បី​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ​​ឲ្យ​បាន​គ្រប់ៗ​គ្នា​។​
​    ​
​សូមបញ្ជាក់ថា ការឃោសនា​រក​សំឡេងឆ្នោត​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៧​ស្អែក​នេះហើយ​។ គណបក្សនយោបាយ ដែល​បាន​ចូលរួម​ប្រកួតប្រជែង​រក​សំឡេងឆ្នោត បាន​ត្រៀមលក្ខណៈ​សម្បត្តិ​រួចរាល់​អស់ហើយ​ដើម្បី​ធ្វើ​សកម្មភាព​ស្វែងរក​ការគាំទ្រ​​តាម​យុទ្ធសាស្ត្រ​រៀងខ្លួន​។ ដើម្បី​បញ្ចៀស​នូវ​បញ្ហា​ប៉ះទង្គិច​នានា​នោះ កម្លាំង​សមត្ថកិច្ច ក៏បាន​ពង្រីក​កម្លាំង​ជាច្រើន​ផងដែរ​ដើម្បី​រក្សា​​នូវ​សន្តិសុខ និង​សណ្តាប់ធ្នាប់​៕

នាយករដ្ឋមន្ដ្រី ប្រាប់​នគរបាល​ធានា​សន្តិសុខ​ឲ្យ​បាន ទាំង​ក្នុង​យុទ្ធនា​ការរក​សំឡេងឆ្នោត និង​ពេល​បោះឆ្នោត​  	​

នាយករដ្ឋមន្ដ្រី ប្រាប់​នគរបាល​ធានា​សន្តិសុខ​ឲ្យ​បាន ទាំង​ក្នុង​យុទ្ធនា​ការរក​សំឡេងឆ្នោត និង​ពេល​បោះឆ្នោត​  	​

នាយករដ្ឋមន្ដ្រី ប្រាប់​នគរបាល​ធានា​សន្តិសុខ​ឲ្យ​បាន ទាំង​ក្នុង​យុទ្ធនា​ការរក​សំឡេងឆ្នោត និង​ពេល​បោះឆ្នោត​  	​


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px






Apple Google

Home

Jcm

Tbc-w-11-x-h-15-cm

Ncdd

Golden pro-25

Kiri sakura -26

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ

សន្តិសុខសង្គម