ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Ads1111
Home-sale

ការិយាល័យនិពន្ធ 012 813 366, 016 970 962


មាតិកាៈ សន្តិសុខ

​សាកសួរ​បុរស​ម្នាក់​ករណី​ចេញ​សែក​អត់លុយ​ជាង​៧​លាន​ដុល្លារ​អាមេរិក​

​ដោយ ៖ស រិ​ទ្ធ​ ថ្ងៃទី 11 មករា 2017 ម៉ោង 05:09:PM

(​ភ្នំពេញ​)៖ បុរស​ម្នាក់​មានមុខរ​បរជា​អ្នកលក់​គ្រឿងបន្លាស់​រថយន្ត ត្រូវបាន​អនុរក្ស​ពន្ធនាគារ​ប៉េ​ហ្ស៊ី កាលពី​ល្ងាច​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៧ បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​បន្ថែម​ករណី​ចេញ​សែក​អត់លុយ​ជាង​៧​លាន​ដុល្លារ​អាមេរិក ។ លទ្ធផល​នៃ​ការសាកសួរ​នេះ ពុំ​ត្រូវបាន​ប្រភពព័ត៌មាន​ណាមួយ​បង្ហើប​ឲ្យ​ដឹង​នោះទេ ។ សំណុំ​រឿងនេះ​ស្ថិតក្រោម​ចំណាត់ការ​របស់លោក សេង លាង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ។​

​បុរស​រូបនេះ​ឈ្មោះ អឿ អឿន ត្រូវបាន​ចោទប្រកាន់​ពីបទ​"​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន " តាម​មាត្រា​២៣១​នៃ​ច្បាប់​ស្ដីពី​ឧបករណ៍​អាច​ជួញដូរ​បាន​និង​ប្រតិបត្តិ​ការទូទាត់​សង​ប្រាក់​ដើម្បី​ស៊ើបអង្កេត​ករណី​ឆបោក​ប្រាក់​ជិត​៧​លាន​ដុល្លារ​អាមេរិក ។​
​ប្រភពព័ត៌មាន​បន្តថា រឿងក្ដី​នេះ​កើតឡើង​ពី​ជំនួញ​ឈើ ដែល​ឈ្មោះ អឿ អឿន បានទទួល​ប្រាក់​ពី​ជន​ជាតិចិន ជា​បន្តបន្ទាប់ ដើម្បី​ប្រគល់​ឈើ ។ ប៉ុន្តែ​ឈ្មោះ អឿ អឿន បានទទួល​ប្រាក់​ហើយ តែ​មិន​ព្រម​ប្រគល់​ឈើ ទើប​ឈានដល់​ការដាក់​ពាក្យបណ្ដឹង​ចាប់ខ្លួន​តែម្ដង​។​ដើមបណ្ដឹង​មានឈ្មោះ​ShaoJianfen​ជា​ជន​ជាតិចិន​អះអាងថា​បានប្រគល់​ទៅ​ឲ្យ​ឈ្មោះ​អឿ​អឿន​យកទៅ​ប្រមូល​ទិញ​ឈើ​ធ្នង់​នាំចេញ មាន​ចំនួន​៦.២០០.០០០​ដុល្លារ ។​

​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹង​ទៀតថា កាលពី​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០១៥ ជនជាតិ​ចិន​បាន​ព្រមព្រៀង​ប្រគល់​លុយ​ឲ្យ​ទៅ​ឈ្មោះ អឿ អឿន​ចំនួន​៦.២០០.០០០​ដុល្លារ​ដើម្បី​ប្រមូល​ទិញ​ឈើ​ធ្នង់​នៅក្នុង​ប្រទេស​កម្ពុជា​នាំចេញ​យកទៅ​ឲ្យ​ខ្លួន​ដោយ​ក្នុង​១​ខែ​ត្រូវប្រគល់​ឈើ​ឲ្យ​៤០​កុងតឺន័រ ។​តែ​ឈ្មោះ អឿ អឿន គ្មាន​ឈើ​ស្របច្បាប់​ប្រគល់​ឲ្យ​នោះទេ ក្រោយមក​ដោយសារតែ​គ្មាន​ឈើ ជនជាតិ​ចិន ក៏បាន​ទារលុយ​វិញ​។ តែ​ឈ្មោះ អឿ អឿន​ចេះតែ​ពន្យារពេល ហើយ​ចុងក្រោយ បានចេញ​សែក​មាន​ទឹកប្រាក់​ចំនួន​៨០​ម៉ឺន​ដុល្លារ​ទៅ​ឲ្យ​ជនជាតិ​ចិន​ដោយ​បើកប្រាក់​នៅ​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៦ តែ​ពេល​យក​សែក​ទៅ​បើ​កនៅ ធនាគារ គេ​ថា​សែក​នេះ​មិនមាន​សាច់ប្រាក់​នោះទេ​។​

​ដោយឡែក​ឈ្មោះ​អឿ​អឿន​បាន​អះអាងថា​ខ្លួន​ពិតជា​បាន​ចុះ​កិច្ចព្រមព្រៀង​ប្រមូល​ទិញ​ឈើ​ឲ្យ​ទៅ​ជនជាតិ​ចិន​ក្នុង​ទឹកប្រាក់​៦.២០០.០០០​ដុល្លារ​ពិតមែន​ដោយ​មួយខែ​ត្រូវប្រគល់​ឈើ​អោយ​៤០​កុងតឺន័រ ។​តែ​ខ្លួន​ពិតជា​គ្មាន​ឈើ​ប្រគល់អោយ​មែន ហើយ​លុយ​៦.២០០.០០០​ដុល្លារ​នោះ​ក៏​ខ្លួន​មិនបាន​ទទួល​ដែរ​។​ចំណែក​ការចេញ​សែក​ខ្លួន​ពិតជា​បានចេញ​សែក​គ្មាន​សាច់ប្រាក់​ឲ្យ​ទៅ​ជន​ជាតិចិន​នោះ ពិតប្រាកដ​មែន​៕S

​សាកសួរ​បុរស​ម្នាក់​ករណី​ចេញ​សែក​អត់លុយ​ជាង​៧​លាន​ដុល្លារ​អាមេរិក​

​ចំណងជើង​រូបថត​៖​បុរស​ឈ្មោះ អឿ អឿន នាំមក​តុលាការ (​ស រិ​ទ្ធ​)​


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ





Apple Google

320


ដំណឹងថ្មីៗប្រចាំថ្ងៃ

Bbkkkll

បុកល្ហុង​បង្គា​ស្រស់​

ថ្ងៃទី 17 មករា 2017 ម៉ោង 10:49:AM

សន្តិសុខសង្គម