ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Ads1111
Rhb02

ការិយាល័យនិពន្ធ 012 813 366, 016 970 962



ការប្រើប្រាស់​ប្រាក់រៀល​បាន​កើនឡើង​១៧​ភាគរយ​ក្នុង​រយៈពេល​២​ទសវត្សរ៍​ចុងក្រោយ​

​ដោយ ៖បញ្ញា​សាស្ត្រ​ ថ្ងៃទី 21 មីនា 2017 ម៉ោង 08:40:AM

(​ភ្នំពេញ​)៖​ដើម្បី​បង្ហាញ​វឌ្ឍនភាព​នៃ​កិច្ច​ខំប្រឹងប្រែង​របស់​រាជរ​ដ្ឋា​ភិ​បាល​និង​វិស័យ​ឯកជន​ក្នុងការ​លើកកម្ពស់​ការ​ប្រើប្រាស់​ប្រាក់រៀល​​ជាតិ​ក្នុង​ប្រតិបត្តិការ​សេដ្ឋកិច្ច​និង​ហិរញ្ញ ធនាគារជាតិ​នៃ​កម្ពុជា បាន​ប្រារព្ធ​ពិធីការ​ដាក់​ឲ្យ​ចរាចរ​ប្រាក់រៀល​ឡើងវិញ​លើក​ទី​៣៧ “​ទិវា​ប្រាក់រៀល​” កាលពី​ថ្ងៃទី​២០ មីនា ២០១៧ នៅ​កល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ក្រោម​អ​ធីប​តី​ភាព លោកស្រី នាវ ច័ន្ទ​ថា​ណា ទេសាភិបាលរង​ធនាគារជាតិ​នៃ​កម្ពុជា និង​ដៃគូ​អភិវឌ្ឍន៍ វិស័យ​ឯកជន ក្រសួង​ពាក់ព័ន្ធ​រួមទាំង​សិស្សានុសិស្ស​ជាច្រើន​​នាក់​។​
​    ​
​លោកស្រី នាវ ច័ន្ទ​ថា​ណា មានប្រសាសន៍ថា ការប្រើប្រាស់​ប្រា​ល់​រៀល​មាន​សារៈសំខាន់​ណាស់ ចំពោះ​សង្គម និង​សេដ្ឋកិច្ចជាតិ​ទាំងមូល​។ ប្រាក់រៀល​តំណាង​ឲ្យ​អត្តសញ្ញាណ​ជាតិខ្មែរ​មួយ​ក្នុងចំណោម​អត្តសញ្ញាណ​នានា​។ ​លោកស្រី បាន​បង្ហាញថា នាពេល​បច្ចុប្បន្ន ការប្រើប្រាស​ប្រាក់រៀល​ត្រូវបាន​ពង្រឹង​ជា​លំដាប់ ជាក់ស្តែង​កា​ប្រើប្រាស់​ប្រាក់រៀល​បាន​កើនឡើង​ក្នុង​អត្រា​ជា​មធ្យម​ប្រមាណ​១៧​ភាគរយ ចំពោះ​ប្រាក់រៀល​ក្នុង​ចរាចរណ៍ និង​២៦​ភាគរយ ក្នុង​ប្រព័ន្ធ​ធនាគារ ក្នុង​រយៈពេល​ពី​ទសវត្សរ៍​ចុងក្រោយ​នេះ ខណៈដែល​ដុល្លារ​រូបនីយកម្ម​មាន​សមាមាត្រ​ប្រមាណ ៨៣​ភាគរយ ដែលជា​កម្រិត​មួយ​ថេរ ចាប់តាំងពី​ឆ្នាំ​២០១២​មក​។

​សូម​រំលឹក​ឡើងវិញ​ថា នៅ​ថ្ងៃទី​២០ មីនា កាលពី​៣៧​ឆ្នាំមុន ប្រាក់រៀល​ត្រូវបាន​ដាក់​ឲ្យ​ចរាចរ​ឡើងវិញ​ពោលគឺ​ត្រឹមតែ​រយៈពេល​៦​ខែ​ប៉ុ​​ណ្ណោះ​បន្ទាប់ពី​ធនាគារកណ្តាល​ត្រូវបាន​បង្កើតឡើង​នៅ​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​១៩៧៩​។​ក៏ប៉ុន្តែ​ការអូសបន្លាយ​នៃ​សង្គ្រាមស៊ីវិល​ជិត​៣០​ឆ្នាំ​​បានធ្វើ​ឲ្យ​សាធារណជន​បាត់បង់​ជំនឿ​ទុកចិត្ត​លើ​ប្រាក់រៀល​ស្របពេល​ដែលមាន​វត្តមាន​ប្រាក់​ដុល្លារ​អាមេរិក​យ៉ាង​សន្ធឹកសន្ធាប់​បាន​ហូរ​​ចូលមក​កម្ពុជា​តាមរ​យៈ​ការចំណាយ​លើ​ការរៀបចំ​ការបោះឆ្នោតរ​បស់​អាជ្ញាធរ​បណ្តោះអាសន្ន​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​ក្នុងអំឡុង​ឆ្នាំ​១៩៩២-១៩៩៣៕

ការប្រើប្រាស់​ប្រាក់រៀល​បាន​កើនឡើង​១៧​ភាគរយ​ក្នុង​រយៈពេល​២​ទសវត្សរ៍​ចុងក្រោយ​

ពិធីការ​ដាក់​ឲ្យ​ចរាចរ​ប្រាក់រៀល​ឡើងវិញ​ក្រោម​អ​ធីប​តី​ភាព លោកស្រី នាវ ច័ន្ទ​ថា​ណា ទេសាភិបាលរង​ធនាគារជាតិ​នៃ​កម្ពុជា និង​ដៃគូ​អភិវឌ្ឍន៍ វិស័យ​ឯកជន និងក្រសួង​ពាក់ព័ន្ធ(រូប៖បញ្ញាសាស្រ្ត)

ការប្រើប្រាស់​ប្រាក់រៀល​បាន​កើនឡើង​១៧​ភាគរយ​ក្នុង​រយៈពេល​២​ទសវត្សរ៍​ចុងក្រោយ​


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ





Apple Google

Wat

Unops

Angkor-sangran

2

Cheat-

Seatel-23

Apsara31

Pana

Romanson


ដំណឹងថ្មីៗប្រចាំថ្ងៃ

សន្តិសុខសង្គម