ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews

ការិយាល័យនិពន្ធ 012 813 366, 016 970 962


មាតិកាៈ សន្តិសុខ

​កម្លាំង​នគរបាល​ចាប់បាន​មេចោរ​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ព្រះសីហនុ​និង​ដកហូត​ទ្រព្យសម្បត្តិ​មួយចំនួន​

​ដោយ ៖​ហូ​សាន់​ ថ្ងៃទី 21 មេសា 2017 ម៉ោង 08:20:PM

(​ព្រះសីហនុ​)៖​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​សហការ​ជាមួយ​នគរបាល​ក្រុងព្រះសីហនុ​និង​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​លេខ​៤  ចាប់បាន​មេចោរ​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ព្រះសីហនុ​និង​ដកហូត​ទ្រព្យសម្បត្តិ​មួយចំនួន​កាលពី​ល្ងាច​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៧​។​

លោក​ឧ​ត្ត​សេនីយ៍​ត្រី កុល ផា​លី ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ បានបញ្ជាក់​នៅ​ល្ងាច​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៧​នេះ​ថា ប្រតិបត្តិ​ការបង្ក្រាប​នេះ ត្រូវបាន​ធ្វើឡើង កាលពី​យប់មិញ ក្រោម​ការបញ្ជា​ផ្ទា​ល់ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ស្នងការរង បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​នគរបាល​ចាប់បាន​នេះ ឈ្មោះ សៀន ណាក់ អាយុ​២២​ឆ្នាំ មុខរបរ កម្មករសំណង់ មាន​ទីលំនៅ​ភូមិ​៥ សង្កាត់​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។ បន្ទាប់ពី​ធ្វើការ​សាកសួរ ជនសង្ស័យ​បាន​សារភាពថា ខ្លួន​បានធ្វើ​សកម្មភាព​លួច​ចូល​ផ្ទះ យក​សម្ភារៈ​របស់​ប្រជាពលរដ្ឋ​បាន​ចំនួន​០៦​លើក​។​
លើក​ទី​១៖ នៅ​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៧ បាន​ចូលទៅក្នុង​ផ្ទះ​របស់​ជន​បរទេស នៅ​ចំណុច​បុរី​ប៊ី​អេស ស្ថិតនៅក្នុង​ក្រុមទី​១៧ ភូមិ​៤ សង្កាត់​លេខ​៤ លួច​យកបាន iPad០១​គ្រឿង ពណ៌​ទឹកប្រាក់ និង​លុយ​ចំនួន​២០​ដុល្លារ ហើយ​យកទៅលក់​នៅ​ខេត្តកំពត បាន​លុយ​៩០​ដុល្លារ​។​

​លើក​ទី​២៖ ក្នុង​ខែមេសា ឆ្នាំ​២០១៧ បាន​ចូលទៅក្នុង​ផ្ទះមួយ​តាម​បង្អួច​ចំហ នៅ​ចំណុច​បុរី​ប៊ី​អេស ដដែល តែ​លួច​មិនបាន​សំរេច​។​លើក​ទី​៣៖ ក្នុង​ខែមេសា ឆ្នាំ​២០១៧ បាន​ចូលទៅ​លួច​នៅ​បុរី​ប៊ី​អេស បានធ្វើ​សកម្មភាព​ចូល​លួច​តាម​បង្អួច ដែល​មិនបាន​ចាក់ក​ន្លឹះ​យកបាន iPad០១​គ្រឿង ទូរស័ព្ទដៃ​០១​គ្រឿង លុយ​៣៥០.០០០​រៀល និង​ក្រវិល​ពេជ្រ​មួយគូរ ហើយ​ទូរស័ព្ទដៃ យកទៅលក់​នៅ​ផ្សារលើ បាន​លុយ​៤០​ដុល្លា​។ ចំណែក​iPad លក់​នៅ​ផ្សារ​បន្ទាយមាស បាន​តម្លៃ​៥០​ដុល្លារ រីឯ​ក្រវិល​ពេជ្រ បាន​ផ្ញើរ​ទៅ​សង្សា​ដែល​ធ្វើការ​នៅ​ហាង​ខា​រ៉ា​អូរ​ខេ ឈ្មោះ លីន ស៊ីណា​។​

​លើក​ទី​៤៖ ក្នុង​ខែមេសា ឆ្នាំ​២០១៧ បាន​លួច​ចូលទៅ​ក្នុងផ្ទះ​ជនជាតិ​បារាំង​មួយកន្លែង នៅ​កាហ្វេ​លើ​ភ្នំ ស្ថិតនៅ​ក្រុមទី​១៦ ភូមិ​៥ សង្កាត់​៤ ធ្វើ​សកម្មភាព​ចូល​តាម​ទ្វារ​ដោយ​ម្ចាស់​មិនបាន​ចាក់ក​ន្លឹះ លួចបាន​Labtop ចំនួន​០២​គ្រឿង យកទៅលក់​បាន​នៅ​ផ្សារលើ តម្លៃ​សរុប​១៨០​ដុល្លារ​។​

លើក​ទី​៥៖ ដោយ​មិនបាន​ចាំ​ថ្ងៃ នៅផ្ទះ​ជនបរទេស​មួយ ស្ថិតនៅ​ភូមិ​៥ សង្កាត់​៤ លួចបាន​ទូរស័ព្ទដៃ​អិន​ចុច​ពិល ចំនួន​០២​គ្រឿង និង​iPhone០១​គ្រឿង ហើយ​បាន​លក់​ទៅ​ឲ្យ​មិត្ត​ជិត​ផ្ទះ​នៅ​ស្រុក​ជាមួយ ក្នុង​តំ​ម្លៃ​៦០​ដុល្លារ និង​លើក​ទី​៦៖ ក្នុង​ខែមេសា ឆ្នាំ​២០១៧ ស្ថិតនៅ​ក្រុមទី​១៦ ភូមិ​៥ សង្កាត់​៤ ខ្លួន​បានធ្វើ​សកម្មភាព​គាស់​ក្បឿង​ដំបូលផ្ទះ ចូល​លួច​សម្ភារៈ​បានរួម​មាន ខ្សែករ ចំនួន​០១​ខ្សែ កងដៃ​ចំនួន​០២ ចិ​ញ្ជៀ​ន​ចំនួន​០២​វង់ ខ្សែជើង​ចំនួន​០២ ខ្សែដៃ​ក្មេងប្រុស​០១​ខ្សែ និង​ប្លង់ដី​ចំនួន​០១ តែ​បាន​បោះចោល​នៅ​កន្លែង​ធ្វើ​សកម្មភាព​។​

​ដោយឡែក ក្រោយ​កម្លាំង​នគរបាល​បង្ក្រាបបាន ជំនាញ​ដកហូត​បាន​វត្ថុតាង​ដូចជា កុំព្យូទ័រ​យួរ​ដែ ចំនួន​០៣ គ្រឿង (​ម៉ាក Macbook Pro ចំនួន​០១​គ្រឿង​, ម៉ាក​Dell​ចំនួន​០១​គ្រឿង និង​ម៉ាក​Toshiba ចំនួន​០១​គ្រឿង​), -iPad​ចំនួន​០៣​គ្រឿង (​ម៉ាក iPad mini ចំនួន​០១​គ្រឿង​, ម៉ាក iPad2 ចំនួន​០១​គ្រឿង និង​Surface​ចំនួន​០១​គ្រឿង​), ទូរស័ព្ទដៃ iPhone7 ចំនួន​០១​គ្រឿង​, ទូរស័ព្ទដៃ​ម៉ាក សាម​សុង ចំនួន​០១​គ្រឿង​, ខ្សែករ ចំនួន​០១​ខ្សែ បណ្តោង​គុជ​០១, ម៉ូតូ​០១​គ្រឿង ម៉ាក​អ៊ែ​ប្លេ​ក ឆ្នាំ​២០១៤​ដែលជា​មធ្យោបាយ​សម្រាប់​ធ្វើ​សកម្មភាព​។​

​បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំ ដើម្បី​បញ្ជូនទៅ​តុលាការ​ផ្ដន្ទាទោស​តាមច្បាប់​៕S








​កម្លាំង​នគរបាល​ចាប់បាន​មេចោរ​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ព្រះសីហនុ​និង​ដកហូត​ទ្រព្យសម្បត្តិ​មួយចំនួន​

​ចាប់បាន​មេចោរ​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ព្រះសីហនុ(រូប៖វ៉េបសាយ)

​កម្លាំង​នគរបាល​ចាប់បាន​មេចោរ​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ព្រះសីហនុ​និង​ដកហូត​ទ្រព្យសម្បត្តិ​មួយចំនួន​

​កម្លាំង​នគរបាល​ចាប់បាន​មេចោរ​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ព្រះសីហនុ​និង​ដកហូត​ទ្រព្យសម្បត្តិ​មួយចំនួន​


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ





Apple Google

W-11-x-h-15-cm

Cambodia

Web (h) 250px x (w)300px thank  you

Electric-28

Driver wanted

Pp

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ

Bayern_champions3_large

Bayern លត់ Wolfsburg ៦-០ ដើម្បី​លើក​ពាន Bundesliga

ថ្ងៃទី 30 មេសា 2017 ម៉ោង 12:40:PM

សន្តិសុខសង្គម