ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews

ការិយាល័យនិពន្ធ 012 813 366, 016 970 962


មាតិកាៈ វប្បធម៌

ផ្ទះ​សសរ​កណ្ដាល ជណ្ដើរ​មុខផ្ទះ សុទ្ធតែ​អាច​នាំ​ហេតុ​ដល់​គ្រួសារ​

​ដោយ ៖ ថោ ច័ន្ទ​ឬ​ទ្ធិ ថ្ងៃទី 19 ឧសភា 2017 ម៉ោង 11:12:AM

តាំងពី​បរម​បុរាណ​មក ការសង់​ផ្ទះសម្បែង​ដូនតា​ខ្មែរ តែង​ប្រុងប្រយ័ត្ន​ណាស់ ពាក់ព័ន្ធ​ជាមួយ​ជំនឿ​ខ្មោច​ព្រាយ​បិសាច រឿង​គ្រោះ​រឿង​ស៊យ​ជាដើម​។ ដូនតា​ខ្មែរ​តែង​ជឿថា កាលណា​បើ​សង់ផ្ទះ មិនត្រូវ​ទៅតាម​ក្បួនតម្រា​ទំនៀមទម្លាប់ នោះ​ក្នុង​គ្រួសារ​រស់នៅ​មិនសូវ​បាន​សុខ​នោះឡើយ អាចមាន​គ្រោះអាសន្ន​អន់ក្រ​។ ប៉ុន្តែ​បើ​សង់ផ្ទះ​ត្រូវ​ទៅតាម​ក្បួនតម្រា នោះ​ក្នុង​គ្រួសារ​រស់នៅ​មានតែ​សេចក្ដីសុខ រកស៊ី​ទទួលទាន​មានបាន កើន​មាស កើន​ប្រាក់​។ ជំនឿ​តាំងពី​បុរាណ​មក ដូនតា​ខ្មែរ ហាម​ដាច់ខាត មិនឱ្យ​សង់ផ្ទះ​សសរ​កណ្ដាល និង​ជណ្ដើរ​មុខទ្វារ​ផ្ទះ​ឡើយ ព្រោះ​អាច​នាំ​ហេតុ​មិនល្អ​ដល់​គ្រួសារ​។​

រូបតំណាង​
​បើតាម​ការរៀបរាប់រ​បស់​លោកយាយ វ៉ែន ឡៃ ជា​គ្រូ​គន់គូរ​ខែ​ថ្ងៃ រស់នៅ​ភូមិ​ក្រាំង​ម្កាក់ ឃុំ​តាំង​ក្រូច ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ផ្ទះ​សសរ​កណ្ដាល​គឺ​អត់​ល្អ​នោះទេ ដូនតា​ខ្មែរ ហាម​មិនឱ្យ​សង់​បែបនេះ​ដាច់ខាត​។ លោកយាយ​ប្រាប់ថា គ្រួសារ​ណា​ដែល​រស់នៅ​ក្នុងផ្ទះ​នោះ ចាប់ពី​៦​ខែ​ដល់​៣​ឆ្នាំ អាច​នឹងមាន​ជំងឺ​ឈឺ​ថ្កាត់ គ្រួសារ​រស់នៅ​មិនសូវ​បាន​សុខ​ឡើយ​។ លោកយាយ​បន្តទៀតថា កាលណា​បើ​សង់ផ្ទះ​សសរ​កណ្ដាល នោះ​ខ្មោច​ព្រាយ​បិសាច នឹង​ចូលលុកលុយ ដាក់​គ្រួសារ​នោះ​មិនឱ្យ​រស់នៅ​បាន​សុខ​តែម្ដង​។​
​រូបតំណាង​
​ចំណែក​ផ្ទះ ដែលមាន​ជណ្ដើរ​ចំ​ពីមុខ​ផ្ទះ នៅ​នឹង​មុខមាត់​ទ្វារ​តែម្ដង ក៏​មិនល្អ​ដែរ​។ គ្រូខ្មែរ ពូកែ​ផ្លុំ​ស្ដោះ រូបនេះ លើកឡើង​ទៀតថា ជណ្ដើរ​ធ្វើ​ចំ​ពីមុខ​មាត់ទ្វារ មានន័យថា រកលុយ​មិនសូវ​សល់ រក​ប៉ុន្មាន​ក៏​មិនមាន​នឹង​គេ ព្រោះ​ជណ្ដើរ​នោះ ប្រៀប​ដូច​ដូច​នាំ​លុយ​ចេញពីផ្ទះ​ដូច្នោះ​ដែរ​។ ដូច្នេះហើយ ទើប​ពី​បុរាណ​មក​ដូនតា​ខ្មែរ តែង​ឱ្យធ្វើ​ជណ្ដើរ​ពី​ចំហៀង​ផ្ទះ ទើប​មិនមាន​បញ្ហា​អ្វី​។ បន្ថែម​លើ​ពីនេះ​ទៀត ជណ្ដើរ​នៅ​ខាងក្នុង​ផ្ទះ​ក៏​មិនល្អ​ដូចគ្នា បើ​ក្នុង​គ្រួសារ​រាសី​ដាក់ នោះ​ខំ​រកស៊ី​យ៉ាងណា​ក៏​មិនមាន​បាន​នឹង​គេ​៕
​អត្ថបទ​៖Sabay​


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px






Apple Google

Home

Jcm

Tbc-w-11-x-h-15-cm

Ncdd

Golden pro-25

Kiri sakura -26

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ

សន្តិសុខសង្គម