ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Ads1111
Rhb02

ការិយាល័យនិពន្ធ 012 813 366, 016 970 962


មាតិកាៈ សន្តិសុខ

​រឿងចឹងៗ សំបូរម្ល៉េះស្រុកខ្មែរ! នាំប្រុសចូល​បន្ទប់​ ប្តី​តាម​ទាន់​ចាក់សោរ​ខាងក្រៅ​ជាប់​

​ដោយ ៖សហការី ថ្ងៃទី 20 មីនា 2017 ម៉ោង 03:48:PM

(​ភ្នំពេញ​)៖"​បើ​អូន​មាន​សហាយស្មន់​មិនមែន​រួម​រ័ក្ស​ទាំង​ថ្ងៃ​ម្តង​៣​នាក់​អ៊ីចឹង​ទេ​ខ្វះ​អី​ផ្ទះសំណាក់​តែ​៥​ដុល្លារ​វ៉ៃ​ម៉ា​ស្អាត​"​។​នេះ​ជា​ពាក្យ​ស្ត្រី​ដែល​គេ​អះអាងថា​បាន​នាំ​ប្រុស​សា​ហាយ​ចូល​បន្ទប់​ជួល​ត្រូវ​ម្ចាស់​បន្ទប់​ទូរស័ព្ទ​ប្រាប់​ប្តីៗ​មក​ទាន់​ចាក់សោរ​ពី​ខាងក្រៅ​ប្តឹង​សមត្ថកិច្ច​។​ហេ​ត​ការណ៍​បានកើត​ឡើង​នៅក្នុង​ភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៧​។​

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា​ស្ត្រី​ជា​កម្មការិនី​រោងចក្រ​កាត់ដេរ​ម្នាក់ បាន​ឲ្យ​បុរស​ម្នាក់ទៀត​សង្ស័យថា សហាយស្មន់​ដឹក​ចេញពី​រោងចក្រ ទៅកាន់​បន្ទប់​ផ្ទះជួល​មួយកន្លែង​ដែល​នាង​ស្នាក់នៅ ខណៈ​ចេញ​ហូបបាយ​ថ្ងៃត្រង់ ហើយ​ត្រូវបាន​ម្ចាស់​ផ្ទះជួល ទូរស័ព្ទ​ទៅប្រាប់​ប្ដី​របស់​នាង ហើយ​ប្ដី​ក៏បាន​ទៅ​មើលឃើញ នាង​កំពុង​ស្ថិតនៅក្នុង​បន្ទប់​ជាមួយ​មនុស្ស​ប្រុស ក៏បាន​យក​សោរ​ចាក់​ពី​ខាងក្រៅ​ជាប់​។ បន្ទាប់មក បាន​ទូរស័ព្ទ​ហៅ​នគរបាល​ប៉ុស្ដិ៍​ចោមចៅ ឲ្យ​ចុះទៅ ឃាត់ខ្លួន​នោះ​ទៅ​សាកសួរ និង​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ប្រពន្ធ ឈ្មោះ វី ធីតា អាយុ​ប្រហែល​២៣​ឆ្នាំ មុខរបរ​កម្មការិនី រោងចក្រ​កាត់ដេរ ស្នាក់នៅ​ជាមួយ​ប្ដី ក្នុង​បន្ទប់​ផ្ទះ ជួល​ខាងលើ​។​ចំណែក​បុរស​ជា​ប្ដី ឈ្មោះ ម៉ម សំណាង អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​ជី​សាក់ សង្កាត់ ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​ប្តី​ប្រពន្ធ​ទាំងពីរ​នាក់​នោះ រៀបការ​ជាមួយគ្នា​ត្រឹមត្រូវ​តាមច្បាប់ និង មានកូន​ម្នាក់​នៅក្នុង​បន្ទុកគ្រួសារ​។ ដោយឡែក​ជនសង្ស័យ​ថា ជា​ប្រុស​សហាយ​នោះ ឈ្មោះ​សិ​ក ធឿន អាយុ​ជាង​២០​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ក្នុង សង្កាត់​ភ្លើង​ឆេះ​ទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

បុរស​ជា​ប្ដី​បាន​និយាយថា ប្រពន្ធ​របស់ខ្លួន និង​ជនសង្ស័យ​ជាស​ហាយ​នោះ ឈ្មោះ​សិ​ក ធឿន ធ្វើការ​នៅក្នុង រោងចក្រ​កាត់ ដេរ​ជាមួយគ្នា ហើយ​អ្នក​ទាំងពីរ​មាន​ស្នេហា​លួចលាក់​ជាមួយគ្នា​យូរ​មកហើយ​។​អ្នកធ្វើការ​នៅក្នុង​រោងចក្រ ជាមួយគ្នា​តែង​និយាយប្រាប់​គាត់​(​ប្តី​)​ថា ប្រពន្ធ និង​បុរស​នោះ​មាន​ភាពស្និទ្ធស្នាល​ជាមួយគ្នា​ខុសធម្មតា ដោយ​ជន​ជ​នោះ​តែងតែ​ដឹក​ប្រពន្ធ​របស់លោក ទាំង​ចេញពី​ធ្វើការ និង​ទាំង​ទៅ​ធ្វើការ​រៀងរាល់ថ្ងៃ​ថែម​ទៀតផង ។ ប៉ុន្តែ ពេលនោះ​ខ្លួន​មិនបាន​ជឿ​នោះឡើយ ។

លុះដល់​ថ្ងៃកើតហេតុ​ខាងលើ ខណៈ​ចេញ​ហូបបាយ​ថ្ងៃត្រង់ ប្រពន្ធ​របស់ខ្លួន និង​ជនសង្ស័យ បាន​ដឹក​គ្នា​ចេញពី​រោងចក្រ​ទៅកាន់​ផ្ទះជួល ហើយ​បាននាំគ្នា​ចូលទៅ​សម្ងំ នៅក្នុង​បន្ទប់ និង​បាន​បិទទ្វារ​ជិត ដោយ​បានឃើញ​ទង្វើ​មិន​គប្បី ម្ចាស់​ផ្ទះជួល​បានខ​ល​ប្រាប់ ទើប​ខ្លួន​ទៅ​មើលឃើញ​ពួកគេ​កំពុង​ស្ថិតនៅក្នុង​បន្ទប់​ជាមួយគ្នា ក៏បាន​ចាក់សោរ​ទ្វារ​ពី​ខាងក្រៅ រួច​ប្ដឹង​ឲ្យ​នគរបាល​ប៉ុស្ដិ៍​ចោមចៅ​ចុះទៅ​ចាប់ខ្លួន​តែម្ដង​។​

​ចំណែក​ស្ត្រី​ជា​ប្រពន្ធ​បាន​និយាយថា ប្ដី​បាន​ចោទប្រកាន់​នាង​ទាំងស្រុង តាម​ពឹត​នាង និង​ឈ្មោះ សិ​ក ធឿន គ្រាន់តែ​ជា​មិត្តភក្ដិ​នឹង​គ្នា​តែប៉ុណ្ណោះ​។​នៅពេល​កើតហេតុ នាង​មិនមែន​នៅក្នុង​បន្ទប់​តែ​២​នាក់​បុរស​នោះទេ គឺ​នៅក្នុង​បន្ទប់​នោះ មាន​គ្នា​ចំនួន​៣​នាក់ ដែល​ក្នុងនោះ​មាន​រូបនាង បុរស​ជាប់ចោទ រួម​និង​ប្អូនស្រី​របស់​នាង​ម្នាក់ទៀត ។​

​ប៉ុន្តែ​ខណៈដែល​ប្ដី​នាង​ទៅ​មើល​ឃើញតែ​នាង និង​បុរស​នោះ មិន​បានឃើញ​ប្អូនស្រី​នាង​ទេ ព្រោះ​នាង​បាន​ចូលទៅ​ងូតទឹក នៅក្នុង​បន្ទប់ទឹក​ទើប​ប្ដី​នាង​មើលមិនឃើញ ហើយ​ថា នាង​នៅតែ​២​នាក់ ទើប​ចោទថា សហាយស្មន់ និង​បាន​យក​សោ​ចាក់​ទ្វារ​ពី​ខាងក្រៅ រួច​ហៅ​នគរបាល​ឲ្យ​ចុះទៅ ចាប់ខ្លួន​ពួកនាង​តែម្ដង​។​ប៉ុន្តែ​ប្ដី​នាង​មិនបាន​គិតថា ប្រសិនបើ​នាង​មាន នាង​សហាយស្មន់​រួមរ័ក​គ្នា​មែន មិនដែល​ប្រព្រឹត្ត​ទាំង​ថ្ងៃ​ហើយ​រួមរ័ក​ម្ដង​ទាំង​៣​នាក់ នៅក្នុង​បន្ទប់​តែមួយ​បែបនេះ​ឡើយ ខ្វះ​អី​ផ្ទះសំណាក់​តែ​៥​ដុល្លារ​វ៉ៃ​ម៉ា​ស្អាត​ណោះ ។​

​ក្រោយពេល​កើតហេតុ នគរបាល​បានធ្វើ​កិច្ចសន្យា​ឲ្យ​ពួកគេ​បញ្ឈប់​ការ​ក្បត់​ក្រុមគ្រួសារ​តទៅទៀត បន្ទាប់មក បាន​ឲ្យ​ពួកគេ​ត្រឡប់ទៅផ្ទះ​វិញ​រៀងៗ​ខ្លួន ហើយ​ពួកគេ​សុទ្ធតែ​បាន​ប្រកាន់​ជំហរ​ថា នឹង​លែងលះគ្នា​ឈប់​យកគ្នា​ជា​ប្ដី​ន្រ​ពន្ធ​ទៀតហើយ ៕S







​រឿងចឹងៗ សំបូរម្ល៉េះស្រុកខ្មែរ! នាំប្រុសចូល​បន្ទប់​ ប្តី​តាម​ទាន់​ចាក់សោរ​ខាងក្រៅ​ជាប់​

​នាំសា​ហាយ​ចូល​បន្ទប់​ជួល​ប្តី​តាម​ទាន់​ចាក់សោរ​ខាងក្រៅ​ជាប់​(រូប៖វ៉េបសាយ)

​រឿងចឹងៗ សំបូរម្ល៉េះស្រុកខ្មែរ! នាំប្រុសចូល​បន្ទប់​ ប្តី​តាម​ទាន់​ចាក់សោរ​ខាងក្រៅ​ជាប់​

​រឿងចឹងៗ សំបូរម្ល៉េះស្រុកខ្មែរ! នាំប្រុសចូល​បន្ទប់​ ប្តី​តាម​ទាន់​ចាក់សោរ​ខាងក្រៅ​ជាប់​

​រឿងចឹងៗ សំបូរម្ល៉េះស្រុកខ្មែរ! នាំប្រុសចូល​បន្ទប់​ ប្តី​តាម​ទាន់​ចាក់សោរ​ខាងក្រៅ​ជាប់​


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ





Apple Google

Wat

Unops

Angkor-sangran

2

Cheat-

Seatel-23

Apsara31

Pana

Romanson


ដំណឹងថ្មីៗប្រចាំថ្ងៃ

សន្តិសុខសង្គម