ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews

ការិយាល័យនិពន្ធ 012 813 366, 016 970 962


មាតិកាៈ សន្តិសុខ

​ក្មេងប្រុស​ម្នាក់​ត្រូវ​ជាប់ពន្ធនាគារ​ជាង​៣​ឆ្នាំ​ពីបទ​ប៉ុនប៉ង​រំលោភ​ក្មេងស្រី​អនីតិជន​

​ដោយ ៖ហូ​សាន់​ ថ្ងៃទី 19 ឧសភា 2017 ម៉ោង 03:58:PM

(​ភ្នំពេញ​)៖​កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៧​លោក​ចៅក្រម ម៉ុង មុន្នី​សោភា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជំ​រះ​សាលាដំបូង​រាជធានី​ភ្នំពេញ បានប្រកាស​សាលក្រម​សម្រេច​ផ្តន្ទាទោស ក្មេងប្រុស​ម្នាក់ ដោយ​ដាក់ពន្ធនាគារ​រយៈពេល​៣​ឆ្នាំ និង​៦​ខែ ព្រមទាំង​ពិន័យ​ជា​ប្រាក់​៨​លាន​រៀល ពាក់ព័ន្ធ​ករណី​ប៉ុនប៉ង​រំលោភ​ក្មេងស្រី​អនីតិជន​អាយុ​ក្រោម​៦​ឆ្នាំ​។​

​គួរ​បញ្ជាក់ថា ហេតុការណ៍​នេះ បានកើត​ឡើង នៅ​យប់​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​ផ្សារ​តាំង​កសាង ស្ថិត​ក្នុងភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​ក្មេងប្រុស​ដែល​ក្លាយជា ពិរុទ្ធ​ជននេះ ឈ្មោះ ណុប បញ្ញា ហៅ​ធី អាយុ​១៤​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​៦ មាន​ឪពុក​ឈ្មោះ ណុប សារិទ្ធ អាយុ​៣៦​ឆ្នាំ មុខរបរ​លក់​ស្បែកជើង នៅ​ផ្សារ​តាំង​កសាង ម្តាយ​ឈ្មោះ សៅ ចិន្តា​អាយុ​៣៥​ឆ្នាំ​។​

មាន មុខរបរ​អ៊ុតសក់ ក្នុង​ផ្សារ​តាំង​កសាង មាន​ទីលំនៅ ផ្ទះជួល ក្នុងភូមិ​ចំការឪឡឹក សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត ស្រុក​ស្វាយរៀង​។ ចំណែក ក្មេងស្រី​រងគ្រោះ ទើបតែ​អាយុ​៦​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​បើតាម​ម្តាយ​ក្មេងស្រី​រងគ្រោះ បាន​និយាយថា រាល់ថ្ងៃ​ទំនេរ កូនស្រី​របស់គាត់ តែងតែ​ចូល​លេង​ក្នុង​ផ្សារ​ជាមួយ​ក្មេងប្រុស​សង្ស័យ ដោយសារ​ចាស់ៗ​សុទ្ធតែជា​អ្នក​ស្គាល់គ្នា​។ លុះ​មកដល់​វេលា​ខាងលើ ខណៈដែល​កំពុង​រៀបចំ​អីវ៉ាន់ ស្រាប់តែ​កូនស្រី រត់​មកពី​ក្រោយ​ផ្សារ ទាំង​យំ​សស្រាក់ ព្រមទាំង​មាន​ឈាម​ប្រឡាក់​អាវ ហើយ​ប្រាប់ថា ក្មេងប្រុស​ខាងលើ​បាន​នាំ​ទៅលេង ខាងក្រោយ​ផ្សារ ហើយ​ចាប់រំលោភ​។​

​ក្មេងប្រុស​សង្ស័យ បាន​សារភាពថា ខ្លួន​ពិតជា​បាន​នាំ​ក្មេងស្រី​រងគ្រោះ ទៅ​ចាប់រំលោភ​មែន ប៉ុន្តែ​អត់​ចូលដល់​ជម្រៅ​នោះទេ​៕S









​ក្មេងប្រុស​ម្នាក់​ត្រូវ​ជាប់ពន្ធនាគារ​ជាង​៣​ឆ្នាំ​ពីបទ​ប៉ុនប៉ង​រំលោភ​ក្មេងស្រី​អនីតិជន​

​ក្មេងប្រុស​ម្នាក់​ត្រូវ​ជាប់ពន្ធនាគារ​ជាង​៣​ឆ្នាំ​ពីបទ​ប៉ុនប៉ង​រំលោភ​ក្មេងស្រី​អនីតិជន​(រូប៖វ៉េបសាយ)


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px






Apple Google

Home

Jcm

Tbc-w-11-x-h-15-cm

Ncdd

Golden pro-25

Kiri sakura -26

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ

សន្តិសុខសង្គម