ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Ads1111
Home-sale

ការិយាល័យនិពន្ធ 012 813 366, 016 970 962


មាតិកាៈ សន្តិសុខ

រថយន្ត​ដឹក​ភ្ញៀវ​បរទេស ឆាបឆេះ ពេល​កំពុងធ្វើដំណើរ​

​ដោយ ៖ភ្នំ​ស្វាយ​ ថ្ងៃទី 11 មករា 2017 ម៉ោង 06:37:PM

បន្ទាយមានជ័យ​៖ រថយន្តក្រុង ចំណុះ​២៤ កៅអី បាន​ដឹក​ភ្ញៀវ​បរទេស​ជាង ១០​នាក់ ចេញពី​ខេត្តសៀមរាប បម្រុង​ធ្វើដំណើរ ទៅកាន់​ក្រុង​ប៉ោយប៉ែត​។ តែ​មកដល់​សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ស្រាប់តែ​រថយន្ត ដែល​កំពុង​ចរាចរណ៍ លើ​ដងផ្លូវ​នោះ បាន​ឆាបឆេះ​ជា​អគ្គិភ័យ សន្ធោរ​សន្ធៅ ដោយ​មិនដឹង​មូលហេតុ​។

​ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ៥:៤៥ ល្ងាច​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៧ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ក្នុង​សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។ អគ្គិភ័យ​នោះ​មិន​បង្ក​ឱ្យ​ជនបរទេស ជិះ​លើ​រថយន្ត រងគ្រោះថ្នាក់​នោះឡើយ​។ មូលហេតុ ត្រូវបាន​សមត្ថកិច្ច ដាក់​ការសង្ស័យថា មកពី​ឆ្លង​ចរន្ត​ភ្លើង​៕L​

រថយន្ត​ដឹក​ភ្ញៀវ​បរទេស ឆាបឆេះ ពេល​កំពុងធ្វើដំណើរ​

រថយន្ត​ដឹក​ភ្ញៀវ​បរទេស ឆាបឆេះ ពេល​កំពុងធ្វើដំណើរ​ (រូប៖ ភ្នំស្វាយ)


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ





Apple Google

320


ដំណឹងថ្មីៗប្រចាំថ្ងៃ

សន្តិសុខសង្គម