ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews

ការិយាល័យនិពន្ធ 012 813 366, 016 970 962


មាតិកាៈ វប្បធម៌

តាម​ទំនៀមទម្លាប់​៣​ថ្ងៃ នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​តើ​យើង គួរ​ធ្វើ​អ្វីខ្លះ​

​ដោយ ៖ដេប៉ូ ថ្ងៃទី 14 មេសា 2017 ម៉ោង 02:03:PM

(​ភ្នំពេញ​)៖​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​របស់​ខ្មែរ​យើង​គឺ​ត្រូវបាន គេ​កំណត់​ធ្វើឡើង​ចំនួន​៣​ថ្ងៃ គឺ​៖​ថ្ងៃទី​១ ថ្ងៃ​ចូលឆ្នាំថ្មី ហៅថា ថ្ងៃ​សង្ក្រាន្ត​ថ្ងៃទី​២​ថ្ងៃ​កណ្តាល ហៅថា​ថ្ងៃ​វារ​វ័ន​ប័ត​និង​ថ្ងៃទី​៣​ថ្ងៃ​ឆ្លងបុណ្យ ហៅ​ថ្ងៃឡើងសក្តិ ។​

​សម្រាប់​ឆ្នាំនេះ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ឈានចូល​ឆ្នាំរកា នព្វស័ក ពុទ្ធ​សក្តិ​រាជ​២៥៦១ វេលា​ម៉ោង ៣​និង​១២​ទាបភ្លឺ ត្រូវ​នឹង​ថ្ងៃទី​១៤,១៥​និង​ទី​១៦​ខែ​ចែ​ត្រ​។​
      

(រូប៖sabay)
​ព្រះអង្គ​ឃឹម​សន​ព្រះ មេគុណ​ប្រចាំរាជធានី​ភ្នំពេញ​បាន​មាន​សង្ឃដីកា​រថា​ពាក្យ​ថា​មហា​ស​ង្គ្រា​ន​ឬ​ស​ង្ក្រា​ន​មានន័យថា​គឺជា​ការ​ឃ្លាត​ចាក​ឬ​ការផ្លាស់ប្តូរ​ឆ្នាំ​ថ្មី​ឬ​ឃ្លាត​ចាក​ពី​ឆ្នាំ​ចាស់​ផ្លាស់​ចូលឆ្នាំថ្មី​ដែលជា​ការផ្លាស់ប្តូរ​ដ៏​ធំ​នៃ​បុណ្យ​ប្រពៃ​ណិ​ជាតិខ្មែរ​។​
 
​ព្រះអង្គ​មាន​សង្ឃដីការ​បន្ថែមថា​ក្នុង​ថ្ងៃ​ស​ង្គ្រា​ន​ឬ​បុណ្យចូលឆ្នាំថ្មី​ក្នុងនាម​ជា​ពុទ្ធសាសនិកជន​និង​ជា​ប្រជាពលរដ្ឋ​ត្រូវអនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​នៃ​បុណ្យប្រពៃណី​ចូលឆ្នាំថ្មី​ពិសេស​ថ្ងៃទី​១​នៃ​ការឈាន​ចូលឆ្នាំថ្មី​។​ការអនុវត្ត​នេះ​ត្រូវតែ​ធ្វើខ្លួន​ឱ្យបាន​ត្រឹមត្រូវ​ទាំង​នៅផ្ទះ​សម្បែង​ក៏ដូចជា​នៅតាម​ទីសាធារណៈ​ឬ​សូម្បីតែ​ប្រជុំជន​ក៏ដោយ​។​
   
​ទាក់ទិន​នឹង​បុណ្យប្រពៃណី​ខ្មែរ​នេះដែរ​ព្រះមហា​ខេ​ម​ចា​រោស​ង្ឃ​នាម​ខាត់​សុ​គឿន​គង់នៅ​វត្ត​បទុម​វ​ត្តី​ក្នុង​រាជធានី​ភ្នំពេញ​បាន​មាន​ថេរ​ដីការ​ឱ្យដឹង​ដែរ​ថា នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​ដំបូង​ឬ​ថ្ងៃទី​១​កិច្ច​ការដែល ត្រូវធ្វើ​គឺ សម្អាតផ្ទះ​សម្បែង វត្ត​អារាម និង​កាត់​សម្លៀកបំពាក់​ថ្មី ជាដើម​។​ថ្ងៃទី​២ រៀបចំ​ទេយ្យវត្ថុ សម្រាប់​ជូន​លោកអ្នក​មានគុណ និង​វត្ថុ​ផ្សេងៗ សម្រាប់​តបស្នង​សងគុណ​ដល់​ពួកគាត់​។​ចំណែក​ថ្ងៃទី​៣​ជា​ថ្ងៃ​បង្ហើយ​បុណ្យចូលឆ្នាំ​គឺ​ត្រូវ រៀបចំ​ទេយ្យវត្ថុ សម្រាប់ធ្វើ​បុណ្យ​កុសល​ក្នុង​វត្ត​អារាម​។​
 
​ព្រះ​តេជគុណ​ខាត់​សុ​គឿន​បានឱ្យដឹង​បន្ថែមថា ទី​១ ថ្ងៃ​ចូលឆ្នាំថ្មី ហៅថា ថ្ងៃ​សង្ក្រាន្ត គេ​នាំគ្នា​ទៅ​វត្ត​រាប់បាត្រ បង្សុកូល ពូន​ភ្នំខ្សាច់ ស្តាប់ធម៌​ទេសនា​ជាដើម​។​សម្រាប់​ថ្ងៃទី​២​ឬ​ហៅ​ថ្ងៃ​កណ្តាល​ជា​ថ្ងៃ​វារ​វ័ន​ប័ត គេ​តែង​ជូន​ទេយ្យវត្ថុ​ដល់​អ្នកមានគុណ ចែកទាន​ដល់​អ្នកក្រីក្រ និង​ទៅ​វត្ត​។​ចំណែក​ថ្ងៃទី​៣​ជា​ថ្ងៃ​ឆ្លង​ឬ​ថ្ងៃ​បង្ហើយ​ឬ​ហៅ​ថ្ងៃឡើងសក្តិ​គេ​នាំគ្នា​ទីវ​ត្ត​បង្សុកូល រាប់​មាត្រ​ពូន​ភ្នំខ្សាច់ ស្តាប់ធម៌​ទេសនា ស្រង់​ព្រះ ស្រង់​ដល់​ចាស់ទុំ​តាម​ផ្ទះសម្បែង ជាដើម​។​
   
​គួរ​បញ្ជាក់ថា ក្នុងអំឡុង​បុណ្យចូលឆ្នាំ​ខ្មែរ  យុវជន យុវតី បាន​ប្រមូល​ផ្តុំគ្នា​លេង ល្បែង​ប្រជាប្រិយ ប្រពៃណី​ណី​ខ្មែរ​ពិសេស​ពួកគេ​តែង​នាំគ្នា​ទៅធ្វើ​ក្នុង​ទីវ​ត្ត​អារាម និងរ​ម្មណី​ដ្ឋា​ន​នានា​ពិសេស​ការ​ល្បែង​ប្រជាប្រិយ​ផ្សេងៗ ដូចជា​លេង​បោះអង្គញ់ ចោល​ឈូង រាំ​កម្សាន្ត ក៏​គេ​អាច​ទៅលេង​ក្នុង​ទីវ​ត្ត​អារាម​បាន​ផងដែរ​។​
     
​ក្រៅពីនេះ​គេ​ក៏​តែង​លេង "​របាំ​ត្រុដ​"​។ អ្នក​សំដែង​របាំ​ត្រុដ រាំ និង អ​ង្កៀ​ស​ទេយ្យទាន ពី​ផ្ទះមួយ ទៅផ្ទះ​មួយ នៅក្នុង​ភូមិ​ផង​។​ចំណែក​អ្នកភូមិ​តាម​បណ្ដោយ​ដង​ទន្លេមេគង្គ ខ្លះ​តែង​ប្រមូល​ផ្ដុំគ្នា​អុំទូក នៅមុខ​វត្ត​។ សកម្មភាព នេះ​ត្រូវគេ​ជឿថា​នឹងធ្វើ​ឲ្យ​ក្រពើ​ខ្លបខ្លាច​និង​ស្ងប់ស្ងាត់​។ ទំនៀម​ទំលាប់​នេះ មាន​ប្រភព​យូរលង់​ណាស់​មកហើយ​ប៉ុន្តែ​គេ​ឃើញ​ប្រារព្វ​ធ្វើឡើង​តែ​សម័យបុរាណ​មុន​ប៉ុណ្ណោះ​ដោយ​សរ​ថា​សម័យ​កាលនោះ​មាន​ក្រពើ​ជាច្រើន​ក្បាល បានរស់នៅ​ក្នុង​ទន្លេ​។ អ្នកភូមិ​ខ្លះ ពលរដ្ឋ​នាំគ្នា​ធ្វើ​រូបសំណាក ដើម្បីឱ្យ​ខ្មោច​ព្រាយ រស់​នៅតាម​ដើមឈើ​ជិតៗ​វត្ត ស្ងប់ស្ងាត់ ហើយ​សុំ​សេចក្ដីសុខ​ក្នុង​ឆ្នាំ​ថ្មី ចូលមក ដល់​។​
   
​ក្រៅពីនេះ ប្រជាជន​ខ្មែរ​យើង​តែង បាន​ប្រមូល​ផ្ដុំគ្នា​ទៅលេង​វត្ត ឬ តាម​ប្រាសាទ​នានា​ដើម្បី​ជួបជុំ​សប្បាយ​ក្នុង​ក្រុមគ្រួសារ​ក៏ដូចជា​ជួបជុំ​មិត្តភក្តិ​របស់គេ​។ ក្រៅពីនេះ​ពួកគេ​ក៏​តែង​ទៅកាន់​ទី​ប្រាសាទ​សក្តិ​សិទ្ធ​នានា​ដើម្បី​ធ្វើការ​បូជា សុំ​សេចក្ដី​ត្រជាក់ត្រជុំ និង ថែរក្សា​ពួកគេ​ឱ្យមាន​សេចក្តីសុខ​ចម្រើន​និង​ប្រកប​កិច្ចការងារ​ជោគជ័យ​ត្រជាក់ត្រជុំ​និង​រីកចម្រើន​តរៀង​ទៅ​៕                                                                 


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ





Apple Google

W-11-x-h-15-cm

Cambodia

Web (h) 250px x (w)300px thank  you

Electric-28

Driver wanted

Pp

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ

Bayern_champions3_large

Bayern លត់ Wolfsburg ៦-០ ដើម្បី​លើក​ពាន Bundesliga

ថ្ងៃទី 30 មេសា 2017 ម៉ោង 12:40:PM

សន្តិសុខសង្គម